ជំងឺទូទៅ

​ការព្យាបាល​ជំងឺ​រលាក​ទងសួត​ដោយ​ខ្លួនឯង​នៅផ្ទះ​

​ជំងឺ​រលាក​ទងសួត​គឺ​ជា​ជំងឺ​ដែល​មាន​ការ​រលាក​នៅ​កម្រាល​ខាងក្នុង​របស់​បំពង់​ទងសួត ដែល​បំពង់​នេះ​មាន​តួនាទី​ដឹកនាំ​ខ្យល់​ចេញ និង​ចូល​ទៅក្នុង​សួត​។ អ្នក​ដែល​មាន​ជំងឺ​រលាក​ទងសួត​ច្រើន​តែ​មាន​អា​ការៈក្អកមាន​ស្លេ​សខាប់ ហើយ​ស្លេស​នោះ​អាច​គ្មាន​ពណ៌​ទៀត​។ ការ​រលាក​ទងសួត​មាន​លក្ខណៈ​ពីរ​យ៉ាង​គឺ​ស្រួចស្រាវ និង​រ៉ាំរ៉ៃ​។ 

​ជាធម្មតា​ការ​មាន​អាការៈ​ផ្តាសាយ ឬ​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ផ្សេងៗ​ទៀត វា​ច្រើន​តែ​មាន​ការទាក់ទង​នឹង​ការ​រលាក​ទងសួត​ស្រួចស្រាវ​ថែមទៀត​។ ការ​រលាក​ទងសួត​រ៉ាំរ៉ៃ ដែល​ជា​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​នោះ គឺជា​ការ​រលាក​ជាប់រ​ហូត​មួយ​ទៅលើ​ភ្នាស​កម្រាល​ខាងក្នុង​របស់​បំពង់​ទងសួត ដែល​ច្រើនតែ​បណ្តាលមកពី​ការជក់បារី​។​

ដើម្បី​ជួយ​អោយ​អ្នក​មាន​អារម្មណ៍ល្អ​វិញ អ្នក​គួរតែ​សាកល្បង​ធ្វើ​ដូចខាងក្រោម​នេះ​៖

  • ​ចៀសវាង​សារធាតុ​បង្ក​រលាក​នៅ​សួត​៖ កុំ​ជក់បារី​។ ពាក់​ម៉ាស​ពេល​មាន​ខ្យល់​បំពុល​សុខភាព ឬ​ត្រូវ​ប៉ះពាល់​សារធាតុ​បង្ក​រលាក​ដូចជា ដំណាំ ឬ​សារធាតុ​លាង​សម្អាតផ្ទះ​ដែលមាន​ក្លិន​ខ្លាំង​។ 
  • ​ឆ្ពង់​៖ ខ្យល់​ដែលមាន​សំណើម និង​ក្តៅ​អាចជួយ​បំបាត់​អា​ការៈក្អក និង​ជួយ​អោយ​ស្លេស​ក្នុង​ផ្លូវដង្ហើម​រាវ​បាន​។ ប៉ុន្តែ​ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​ឧបករណ៍​ឆ្ពង់​នោះ​ទៅ​តាម​ការណែនាំ​ដើម្បី​ចៀសវាង​ការលូតលាស់​បាក់តេរី និង មេរោគ​ផ្សិត​ក្នុង​ទឹក​។ 
  • ប្រើ​ម៉ាស​បិទមុខ​ពី​ខាងក្រៅ​៖ បើសិនជា​ខ្យល់​ត្រជាក់​ធ្វើអោយ​អ្នក​ក្អក់​កាន់តែខ្លាំង និង​ពិបាក​ដកដង្ហើម​កាន់តែ​ខ្លាំង​នោះ ចូរ​ពាក់​ម៉ាស​សិន​មុនពេល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Mayo Clinic

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play