ផ្សេងៗ

ការ​ពិត​១០​យ៉ាង​ ឆ្លុះ​បញ្ចាំង​ចំ​ៗ​​ពី​ប្រភេទ​មនុស្ស​ក្នុង​សង្គម


មនុស្ស​ល្អ​មិន​ល្អ មិន​អាច​មើល​នឹង​ភ្នែក​ទទេ​ឃើញ ឬ​មើល​ត្រឹម​សម្បក​ក្រៅ​នោះ​ទេ ពី​ព្រោះ​ពេល​ខ្លះ​​អ្វី​ដែល​យើង​ឃើញ និង​អ្វី​ដែល​ជា​ការ​ពិត​អាច​នឹង​ខុស​គ្នា​ទាំង​ស្រុង។ មាន​តែ​ការ​រាប់​អាន និង​ឆ្លង​កាត់​បញ្ហា​ជាមួយ​គ្នា​ទេ ទើប​ធ្វើ​ឲ្យ​យើង​អាច​មើល​ឃើញ​ខ្លះ​ពី​សន្ដាន​របស់​មនុស្ស។ យ៉ាង​ណា​មិញ បើ​អ្នក​ជា​មនុស្ស​ដែល​ធ្លាប់​ស្គាល់​មនុស្ស​ច្រើន​ប្រភេទ អ្នក​ប្រាកដ​ជា​អាច​សម្គាល់​ដឹង​​​ខ្លះ​ពី​ចរិត​របស់​មនុស្ស​តាម​រយៈ​ទម្លាប់ ឬ​អាកប្បកិរិយា​ជា​ប្រចាំ​របស់​ពួក​គេ។

 
ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិត​ ១០​យ៉ាង ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រភេទ​មនុស្ស​ក្នុង​សង្គម ដែល​ប្រិយមិត្ត​អាច​អាន និង​ពិចារណា៖

១. មនុស្ស​ដែល ស្មោះ​ត្រង់​បំផុត ច្រើន​​ សេព​គប់​មិត្ត​ភ័ក្ដិ តិច​បំផុត។

២. មនុស្ស​ដែល ឆ្លាត​បំផុត ច្រើន អួត​ថា​ខ្លួន​ឯង​ឆ្លាត តិច​បំផុត។

៣. មនុស្ស​ដែល ពូកែ​បំផុត ច្រើន​ កំណាញ់​ចំណេះ​ដឹង តិច​បំផុត។

៤. មនុស្ស​ដែល ចិត្ត​ទូលាយ​បំផុត ច្រើន ធ្វើ​ល្អ​យក​​មុខ តិច​បំផុត។

៥. មនុស្ស​ដែល មើល​ឃើញ​តម្លៃ​ខ្លួន​ឯង​បំផុត ច្រើន ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ តិច​បំផុត។

៦. មនុស្ស​ដែល មាន​ស្នាដៃ​ល្អ​បំផុត ច្រើន រិះគន់​គេ​ឯង តិច​បំផុត។

៧. មនុស្ស​ដែល រីក​ចម្រើន​លឿន​បំផុត ច្រើន មាន​អំនួត តិច​បំផុត។

៨. មនុស្ស​ដែល ឯករាជ្យ​បំផុត ច្រើន មាន​ការ​ខ្វាយខ្វល់ តិច​បំផុត។

៩. មនុស្ស​ដែល មាន​បំផុត ច្រើន និយាយ​អួតអាង តិច​បំផុត។

១០. មនុស្ស​ដែល មាន​ក្ដី​សុខ​បំផុត ច្រើន ប្រើ​ជីវិត​ស្មុគស្មាញ តិច​បំផុត ៕

ប្រភព៖ sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play