ផ្សេងៗ

ហួសចិត្ត​! ត្រូវ​ពស់​ចឹក យកទៅ​កប់​អាចម៍គោ​រហូត​ថប់ដង្ហើម​ស្លាប់​


​កាលពីពេល​ថ្មីៗ​នេះ​ស្ត្រី​ម្នាក់​បាន​ថប់ដង្ហើម​ស្លាប់ បន្ទាប់ពី​ត្រូវគេ​កប់​ក្នុង​គំនរ​អាចម៍គោ ដើម្បី​បន្សាបពិស​ពស់វែក​ចឹក​នៅ​ប្រទេស​ឥណ្ឌា​។

​ស្ត្រី​វ័យ ៣៥ ឆ្នាំ​ដែលមាន​ឈ្មោះថា ដេ​វិ​ន​ទ្រី (Devendri) ខាងលើនេះ​ត្រូវបាន​ពស់វែក​ចឹក​ដៃ ខណៈពេល​គាត់​កំពុង​រក​អុស​សម្រាប់​ដុត​នៅ​ក្រុង​ប៊ូ​ឡាន​សា (Bulandshahr) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស (Uttar Pradesh) ប្រទេស​ឥណ្ឌា នា​ភាគ​ខាងជើង​។

​គាត់​បាន​ប្រញាប់​រត់​ទៅផ្ទះ​ប្រាប់​ប្តី​ឈ្មោះ មូ​កេស (Mukesh) ហើយ​អ្នក​ទាំងពីរ​បានសម្រេច ចិត្ត អញ្ជើញ​គ្រូ​ចាប់​ពស់​ឈ្មោះ មូរ៉ា​រ៉េ (Murarey) ដែល​បាន​ណែនាំ​ថា ការព្យាបាល​ដ៏ ចម្លែក​របស់គាត់ ពោលគឺ​កប់​មនុស្ស​ក្នុង​គំនរ​អាចម៍គោ​មាន​ប្រសិទ្ធភាព​អាច​បឺត​ពិស​ចេញ ពី​ជនរងគ្រោះ​គ្មាន​សល់​។​

​ក្រុម​អ្នកភូមិ​បាន​ផ្អើល​ទៅ​មើល​នៅ​ខាងក្រៅ​ផ្ទះ​របស់​ជនរងគ្រោះ ខណៈ​ជនរងគ្រោះ​ត្រូវបាន គ្រូ​កប់​ក្នុង​គំនរ​អាចម៍គោ​។ គ្រូ​ចាប់​ពស់​អង្គុយ​ក្បែរ​ជនរងគ្រោះ ហើយ​សូត្របាលី​គាថា ប៉ុន្តែ​ក្រោយ​រយៈពេល ៧៥ នាទី ជនរងគ្រោះ​ក៏​ថប់ដង្ហើម​ស្លាប់​គួរឱ្យ​សោកស្តាយ​។ ទាក់ទិន​ករណីនេះ ប៉ូលិស​បែរជា​និយាយថា “​យើង​មិនដឹង​ច្បាស់​ពី​ករណីនេះ​ទេ​ហើយក៏​គ្មាន អ្នកណា​រាយការណ៍ ឬ​ដាក់​ពាក្យបណ្តឹង​នោះដែរ​”៕

ប្រភព៖ rasmeinews.com

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play