ផ្សេងៗ

បង្ខំចិត្ត​ឈប់​ពី​ការងារ ព្រោះ​ការ​ញៀន​សិច​ខ្លាំងពេក​តម្រូវឱ្យ​នាង​ប្តូរ​វេន​ដេក​ជាមួយ​ប្រុសៗ​ផ្សេងគ្នា ៦ នាក់ មិនដែល​ខាន​មួយថ្ងៃ​ណា​ឡើយ​


​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​លាតត្រដាង​នូវ​ព័ត៌មាន​លម្អិត​ដ៏​ភ្ញាក់ផ្អើល នៃ​ការរស់នៅ​ជាមួយនឹង​ការ​ញៀន​រួមភេទ ដែល​នាង​បាន​បង្កើតឡើង បន្ទាប់ពី​លែងលះ​ប្តី​។​

​នាង ណា​ឌា បូ​កូ​ឌី (Nadia Bokody) អ្នកនិពន្ធ​ជា​សកល​របស់​វេ​ប​សាយ She Said បាន​និយាយថា នាង​ធ្លាប់​រួមភេទ​ប្តូរ​វេន​រាល់ថ្ងៃ​ជាមួយ​បុរស ៦ នាក់​ផ្សេងគ្នា ដោយសារតែ​នាង “​ញៀន​រួមភេទ​” ជាមួយ​ពួកគេ​ពេក​។​

​ឥឡូវនេះ​និយាយ​ទៅកាន់​កម្មវិធី Kyle and Jackie O នាង​បាន​លាតត្រដាង​ថា តើ​នាង​បាន​ដេក​ជាមួយនឹង​ដៃគូ​រួមភេទ​របស់​នាង​ញឹកញាប់​កម្រិតណា​។​

​នាង​បាន​និយាយថា “​ខ្ញុំ​មិន​គិតថា​វា​ជា​ចំនួន​ច្រើន​អី​នោះទេ ប៉ុន្តែ​ខ្ញុំ​នឹង​រួមភេទ​ប្រហែលជា ៦ ឬ ៧ ដង​ក្នុង​មួយថ្ងៃ​។ ពេលខ្លះ​ខ្ញុំ​មាន​ថ្ងៃ​ចម្លែក ដែល​វា​អាចមាន​បុរស​ច្រើនជាង​ម្នាក់​ក្នុង​មួយថ្ងៃ ប៉ុន្តែ​វា​នឹងមិន​លើសពី​២​នាក់​ទេ​”​។​

​នាង​ណា​ឌា​បាន​បកស្រាយ​ថា នាង​មិនដែល​គិតថា​នាង​ជា​មនុស្ស​ញៀន​សិច​នោះទេ​រហូត​ទាល់តែ​នាង​បាន​រួមភេទ​ជាមួយ​មិត្ត​ប្រុស​បច្ចុប្បន្ន​របស់​នាង ឈ្មោះ កាយ​។​

​នាង​បានដឹងខ្លួន​ថា នាង​ចង់​រួមភេទ​រាល់ថ្ងៃ ប៉ុន្តែ​គាត់​អាច​រួមភេទ​បានតែ​ម្តង​ប៉ុណ្ណោះ​រាល់​៣ ទៅ ៤ ថ្ងៃ​ម្តង​។​

​នាង​ណា​ឌា​និយាយថា ពេល​រួមភេទ​ប៉ុន្មាន​ដង​ដំបូង នាង​ត្រូវបាន​កាយ​បដិសេធ​មិន​បន្ត​ឱ្យ​រួមភេទ​ទៀត ដែល​វា​ពិតជា​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អារម្មណ៍​នាង​។​

​នាង​និយាយថា “​ក្នុងនាម​ជា​ស្ត្រី យើង​តែងតែ​ឮថា បុរសៗ​តែង​ចង់​រួមភេទ​ជានិច្ច​។ បុរសៗ​គឺ​ខ្លាំង​ខាង​រួមភេទ និង​តែងតែ​ស្វាគមន៍​ចំពោះ​ការរួម​ភេទ​”​។

​នាង​បន្តថា «​វា​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​មាន​បុរស​និយាយ​បដិសេធថា “​យើង​បាន​រួមភេទ​ច្រើនដង​ហើយ​។ ខ្ញុំ​ហត់​ណាស់ ខ្ញុំ​ទើបតែ​ធ្វើការ​១៦​ម៉ោង​ក្នុង​មួយថ្ងៃ​” ខ្ញុំ​ភ្លាមនោះ​គិតក្នុងចិត្ត​ថា អូ ប្រហែល​មាន​អ្វី​មិន​ស្រួល​កើតឡើង​ចំពោះ​ខ្ញុំ​ហើយ​»​។​

​នៅពេល​រឿងនេះ​កើតឡើង នាង​គិតថា នាង​ប្រហែលជា​មិន​ទាក់ទាញ ឬ គួរឱ្យ​ធុញទ្រាន់ ប៉ុន្តែ​តាមពិត​នាង​ញៀន​សិច​សោះ​។

​នាង​ណា​ឌា​ក៏បាន​លាតត្រដាង​ដែរ​ថា ក្បាច់​ដែល​នាង​ពេញចិត្ត​បំផុត​គឺ ក្បាច់ Missionary (​បុរស​ពោប​ពីលើ​នារី​)​។ នាង​និយាយថា បុរសៗ​ចូលចិត្ត​ឱ្យ​ស្រីៗ​នៅលើ​បុរស ប៉ុន្តែ​តាម​ការ​ស្ទាបស្ទង់​របស់​នាង​លើ​វេ​ប​សាយ She Said គឺ​នារីៗ​ចូលចិត្ត​ឱ្យ​បុរសៗ​ពោប​ពីលើ​៕

ប្រភព៖ rasmeinews.com

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play