ផ្សេងៗ

ថ្ងៃនេះ ទ្រព្យរបស់ឆ្នាំជូត ម្សាញ់ រោង ឆ្លូវ មមែ និងវក រីកស្គុះស្គាយដូចផ្កាអញ្ចឹង

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?


ឆ្នាំជូត
ថ្ងៃនេះ ជាថ្ងៃដែលអ្នកអាចចាប់ផ្តើមប្រមូលទ្រព្យចូលផ្ទះហើយ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៧។


ឆ្នាំឆ្លូវ
ថ្ងៃនេះ លាភអ្នកល្អណាស់ ដោយធ្វើឲ្យអ្នកអាចប្រមូលបានផលពីការងារ ថែមទាំងអាចដោះស្រាយបញ្ហាបានទៀតផង។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៦។


ឆ្នាំខាល
ថ្ងៃនេះ ខួរក្បាលអ្នកអាចដំណើរការយឺតយ៉ាវបន្តិច ដោយធ្វើឲ្យរាំងស្ទះការងារបាន។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ០។


ឆ្នាំថោះ
ថ្ងៃនេះ អ្នកងាយកើតមានទំនាស់ផ្នែកពាក្យសម្តីជាមួយអ្នកដទៃណាស់។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៥។


ឆ្នាំរោង
ថ្ងៃនេះ នៅពេលដែលអ្នកជួបនឹងសំណាងអាក្រក់ នឹងអាចប្រែជាសំណាងល្អទៅវិញ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៩។


ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកនឹងអាចសរសេរបានផែនការដែលអ្នកដទៃកោតសរសើរជាខ្លាំង។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៤។


ឆ្នាំមមី
ថ្ងៃនេះ អារម្មណ៍របស់អ្នកអាចមិនល្អ ដោយអាចធ្វើឲ្យប៉ះពាល់ដល់ការងារអ្នកជាខ្លាំង។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៨។


ឆ្នាំមមែ
ថ្ងៃនេះ បើអ្នកយកចិត្តទុកដាក់ចំពោះការងារ នោះអ្នកនឹងអាចទទួលបានផលខ្ពស់បាន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៥។


ឆ្នាំវក
ថ្ងៃនេះ អ្នកអាចប្រើវិញ្ញាណទី៦របស់អ្នក ដើម្បីដោះស្រាយបញ្ហា។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៥។


ឆ្នាំរការ
ថ្ងៃនេះ ឲ្យតែអ្នកញញឹម នោះបញ្ហាគ្រប់យ៉ាងមិនមែនជាឧបសគ្គរបស់អ្នកទេ។ ពណ៌សំណាង គឺពណ៌បៃតង។  លេខសំណាង គឺលេខ៥។


ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្ន ព្រោះការងារអ្នកអាចនឹងជួបនឹងបញ្ហាធំ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃខ្ចី។ លេខសំណាង គឺលេខ៦។


ឆ្នាំកុរ
ថ្ងៃនេះ មានលាភក្រៅអាចចូលជិតអ្នក ប៉ុន្តែក៏មានឧបសគ្គចាំរារាំងដែរ។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ២៕ 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ happyfoo.cc

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី04  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play