ជំងឺទឹកនោមផ្អែម

ការយល់ដឹង​អំពី​ជំងឺ​ភ្នែក​ដោយសារតែ​ជំងឺ​ទឹកនោម​ផ្អែម​

​បញ្ហា​ភ្នែក​គឺជា​ការបារម្ភ​ញឹកញាប់​មួយ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បំផ្លាញ​សរសៃឈាម​ក្នុង​បាត​ភ្នែក​បាន ដែល​ជា​ហេតុ​ធ្វើឲ្យ​ហើមដ​ល់​សរសៃឈាម លេច​ឈាម ឬ​ស្ទះ​សរសៃឈាម​បាន​។ 

​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ធម្មតា​នៃ​អ្វីដែល​គេ​ហៅថា​ជំងឺ​សរសៃឈាម​បាត​ភ្នែក​ដោយសារតែ​ជំងឺ​ទឹកនោម​ផ្អែម​៖
•​    ​សម្រាប់​ដំណាក់កាល​ដំបូង ជំងឺ​នេះ​ប្រហែលជា​មិន​មាន​រោគសញ្ញា​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ​
•​    ​នៅពេល​ជំងឺ​នេះ​វិវត្តន៍​ទៅមុខ រោគសញ្ញា​វា​អាច​មាន​ដូចជា មាន​ចំណុច​ខ្មៅ​អណ្តែត​ក្នុង​គ្រាប់ភ្នែក​
•​    ​ព្រឹល​ភ្នែក​
•​    ​មិន​អាច​មើលឃើញ​ពណ៌​
•​    ​ខ្វាក់ភ្នែក​

​បើសិន​ជា​អ្នក​មាន​រោគសញ្ញា​អស់ទាំង​នេះ ចូរ​ស្វែងរក​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play