របកគំហើញសុខភាពថ្មីៗ

ការ​ហាត់ប្រាណ​អាច​បំបាត់​អារម្មណ៍​មិន​សប្បាយចិត្ត​បាន​

​ការ​ហាត់ប្រាណ​ទៀងទាត់​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត ដោយ​មិន​ខ្វល់​ថា​អ្នក​អាយុ​ប៉ុន្មាន ឬ​រស់​នៅ​កន្លែង​ណា​ឡើយ​។ តាម​ការសិក្សា​ថ្មី​បានឲ្យដឹងថា ក្រុម​ស្រាវជ្រាវ​អន្តរជាតិ​មួយ​ក្រុម​បាន​ធ្វើ​ការវិភាគ​ទៅលើ​ទិន្នន័យ​បានមកពី​ការ​សិក្សា​ចំនួន ៤៩ ដែល​រួមមាន​មនុស្ស​ជាង ២៥៧០០០​នាក់ ក្នុង​ប្រទេស​អាមេរិក​ខាងជើង អឺរ៉ុប និង​អូ​សេ​អា​ណី​។ អ្នកចូលរួម​សិក្សា​នេះ​មិន​មាន​ជំងឺផ្លូវចិត្ត​អ្វី​ទាំងអស់ ហើយ​ក៏​ត្រូវបាន​គេ​តាមដាន​សុខភាព​ជា​មធ្យម​ច្រើនជាង ៧​ឆ្នាំ​ដែរ​។ 

​ការ​ដែល​មាន​សកម្មភាព​ផ្លូវកាយ​កម្រិត​ខ្ពស់​មាន​ជាប់​ទាក់ទង​នឹង​ការបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត​លើ​មនុស្ស​គ្រប់​វ័យ​ក្នុងពេល​តាមដាន​នេះ​។ ប៉ុន្តែ​ការសិក្សា​ថ្មី​នេះ​មិន​បាន​បង្កើតឡើង​ដើម្បី​អះអាងថា ការ​ហាត់ប្រាណ​ពិតជា​ធ្វើឲ្យ​ការ​ប្រឈម​នឹង​ជំងឺ​បាក់ទឹកចិត្ត​ថយចុះ​ឡើយ​។ 

​អំណះអំណាង​គឺ​ច្បាស់​ត្រង់​ថា អ្នក​ដែល​រស់នៅ​កាន់តែ​សកម្ម​រាងកាយ កាន់តែ​បន្ថយ​ការ​កើត​ជំងឺ​បាក់​ទឹកចិត្ត​។ យើង​ក៏​បាន​មើល​ថា​តើ​ឥទ្ធិពល​បែបនេះ​កើតឡើង​លើ​មនុស្ស​ក្នុង​វ័យ​ខុសគ្នា និង​ប្រទេស​ខុសៗ​គ្នា និង​លទ្ធផល​ច្បាស់​ឬ​អត់​ដែរ​។ បើ​យើង​មិន​គិត​ទៅលើ​អាយុ ឬ​កន្លែង​ដែល​រស់នៅ សកម្មភាព​រាងកាយ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត​នៅ​ថ្ងៃ​ក្រោយ​បាន​។ 

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ត្រូវ​តែ​ធ្វើ​ដើម្បី​កំណត់​ដឹងថា ការ​ដែល​ហាត់ប្រាណ​តិចតួច​បំផុត​អាច​បន្ថយ​ការប្រឈមមុខ​ដែរ​ឬ​អត់ ហើយ​ការ​ហាត់ប្រាណ​ប្រភេទ​ណា និង​ចំនួន​សកម្មភាព​ច្រើន​ប៉ុណ្ណា​ដែល​មាន​ប្រសិទ្ធភាព​បំផុត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី08  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play