ជំងឺទូទៅ

គន្លឹះ​ហាត់ប្រាណ​សម្រាប់​អ្នក​មាន​ជំងឺហឺត​

​វា​ប្រហែលជា​រឿង​មាន​ប្រយោជន៍​ក្នុង​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុនពេល​ចាប់ផ្តើម​ទម្លាប់​នៃ​ការ​ហាត់ប្រាណ​។ រឿង​នេះ​មាន​សារៈសំខាន់​ជា​ពិសេស​ជាមួយ​នឹង​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ពេល​ហាត់ប្រាណ​តែម្តង​។ គ្រូពេទ្យ​ដែល​ធ្លាប់​មាន​ពិសោធន៍​លើ​ការព្យាបាល​ជំងឺហឺត​អាចជួយ​ស្វែងរក​នូវ​ការ​ហាត់ប្រាណ និង​ថ្នាំ​ជំងឺហឺត​ដ៏​ល្អ​បំផុត​។ មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺហឺត​នឹង​មាន​ប្រយោជន៍​ពី​ការប្រើ​ថ្នាំ​ប្រភេទ​ពង្រីក​ទងសួត​រយៈពេល​ខ្លី (Albuterol)​ប្រហែលជា ១៥​នាទី មុនពេល​ចាប់ផ្តើម​ហាត់ប្រាណ​។ សម្រាប់​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់​ខ្លាំង ឬ​មាន​ផ្សែង​ពុល​ច្រើន វា​ប្រហែលជា​រឿង​ល្អ​បំផុត​ដែល​ត្រូវ​ហាត់ប្រាណ​ក្នុង​ផ្ទះ​វិញ​។ ថ្នាំ​នេះ​ក៏​អាច​ប្រើ​លើ​អ្នកជំងឺ​ដែល​មាន​ទាំង​ជំងឺហឺត និង​អាឡែ​ហ្ស៊ី​នៅពេល​ប៉ះពាល់​នឹង​លម្អងផ្កា​។ 

​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ល្អៗ​មួយចំនួន​សម្រាប់​ការ​ហាត់ប្រាណ​ជាមួយនឹង​ជំងឺហឺត​ក្នុង​ខ្លួន​៖
•​    ​កម្តៅ​សាច់ដុំ​សិន​
•​    ​ព្យាយាម​ដកដង្ហើម​តាម​ច្រមុះ​ឲ្យបាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​
•​    ​ពាក់​កន្សែង​បង់ករ ឬ​ម៉ាស​នៅ​ច្រមុះ និង​មាត់​នៅពេល​ស្ថិតក្នុង​អាកាសធាតុ​ត្រជាក់​
•​    ​ចៀសវាង​ការ​ហាត់ប្រាណ​នៅ​ក្រៅ​ផ្ទះ​នៅពេល​មាន​លម្អងផ្កា​ច្រើន ឬ​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ជាមួយ​នឹង​ជំងឺ​ហឺត​
•​    ​ចៀសវាង​ការ​ហាត់ប្រាណ​ក្រៅ​ផ្ទះ​បើសិនជា​មាន​ខ្យល់​បំពុល​បរិយាកាស​ច្រើន​
•​    ​មិន​ត្រូវ​ហាត់ប្រាណ​ទាំង​ខ្លួន​មាន​ជំងឺ​ឡើយ​
•​    ​បញ្ចូល​ទម្លាប់​ត្រជាក់​សាច់ដុំ​ផង​ក្រោយពី​ហាត់ប្រាណ​រួច​
•​    ​មិន​ត្រូវ​ខំ​ហាត់​ខ្លាំងពេក​ឡើយ​
•​    ​ត្រូវ​ដាក់​ថ្នាំ​ហឺត Albuterol តាម​ខ្លួន​ដើម្បី​ប្រើប្រាស់​ពេល​ចាំបាច់​

​ការ​ហាត់ប្រាណ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ល្អ ទោះបីជា​មាន​ជំងឺហឺត​ក៏ដោយ​។ ចូរ​រៀបចំ​គម្រោង​ហាត់ប្រាណ​ប្រហែល ៣០​នាទី ចំនួន ៤ ទៅ​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ អ្នក​ធាត់​ជ្រុល និង​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ​ប្រហែលជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ទៅលើ​ជំងឺ​ហឺត​។ ដូច្នេះ ការ​ហាត់ប្រាណ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការព្យាបាល​ចំងឺហឺ​តដែល​ផ្តល់​សុខភាព​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ MedicineNet

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី08  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play