ជំងឺទូទៅ

ចេះ​តែ​ឈឺចង្កេះ តើ​ពេល​ណា​គួរតែ​ទៅ​ជួប​ពេទ្យ​ព្យាបាល​ទៅ​?

​មាន​មនុស្ស​តិចតួច​ណាស់​ដែល​រស់នៅ​ស្ទើរតែ​មួយ​ជីវិត​ហើត​មិន​ធ្លាប់​មាន​អា​ការៈឈឺ​ចង្កេះ​សោះ​តែ​ម្តង​។ អ្នកខ្លះ​វិញ អាច​នឹង​កើតឡើង​រាល់ថ្ងៃ​ផង​។ The Amerian Academy of Family Physicians និយាយថា ការឈឺ​ខ្នង​ប្រហែលជា​អាច​គ្រប់គ្រង​បាន​តាមរយៈ​ការ​រ​សក្សា​ជំហរ​រាងកាយ និង​ការ​អង្គុយ​ត្រឹមត្រូវ ការលើក​របស់របរ ការ​ឈរ និង​ការ​ហាត់ប្រាណ​ត្រឹមត្រូវ​។ 

​ចំណែក​អ្នកខ្លះ​ទៀត​ទាល់តែ​ត្រូវ​ការ​ទៅ​ជួប​ពេទ្យ​ព្យាបាល​ទើប​អាច​ធូរស្រាល​វិញ​បាន​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​សញ្ញា​ព្រមាន​ដែល​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ព្យាបាល​នៅពេល​ឈឺចង្កេះ​ម្តងៗ​៖
•​    ​ការឈឺចាប់​ចាក់​រាលដាល​ចុះទៅ​ជើង ក្រោម​ជង្គង់​
•​    ​បើសិន​ជើង ប្រអប់ជើង ឬ​គ្រលាន មាន​អារម្មណ៍​ស្ពឹកៗ​
•​    ​មាន​អាការៈ​ក្តៅខ្លួន គ្រុន​ញ៉ាក់ ច​ង្អោ ក្អួត ឈឺ​ក្រពះ ឬ​ខ្សោយ​
•​    ​ពិបាក​ក្នុង​ការ​ទៅ​បន្ទប់ទឹក​
•​    ​ការឈឺចាប់​នេះ​បង្កឡើង​ដោយ​ការ​មាន​របួស​
•​    ​ការឈឺចាប់​នេះ​គឺ​ខ្លាំងក្លា​ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​ធ្វើ​ចលនា​បាន​
•​    ​ការឈឺចាប់​មិន​ធូរស្រាល ឬ​កាន់តែ​ធ្ងន់​ទៅៗ​នៅ​រយៈពេល ២​សប្តាហ៍​ក្រោយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី08  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play