របកគំហើញសុខភាពថ្មីៗ

​ក្រុម​ឈាម​ប្រហែល​ជា​ដើរតួនាទី​លើ​ការ​ប្រឈម​ស្លាប់​ក្រោយពី​មាន​របួស​ធ្ងន់ធ្ងរ​រួច​

​តាម​ការសិក្សា​ថ្មី​មួយ​បានឲ្យដឹងថា អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ O ដែល​ជា​ក្រុម​ឈាម​ញឹកញាប់​បំផុត​នោះ ប្រហែល​ជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការស្លាប់​ក្រោយពី​មាន​របួស​ធ្ងន់ធ្ងរ ដោយសារតែ​ពួកគេ​ទំនងជា​មាន​ការ​ហូរឈាម​ច្រើនពេក​។ 

​ខណៈពេល​ដែល​ការសិក្សា​នេះ​គឺជា​រឿង​សិក្សា​ដំបូង តែ​អ្នក​ស្រាវជ្រាវ​ជនជាតិ​ជប៉ុន Dr. Wataru Takayama និយាយថា លត្ធផល​ជា​ច្រើនក៏​បាន​បង្ហាញ​នូវ​សំណយរ​អំពីថ​តើ​ត្រូវមាន​ការចាក់បញ្ចូ​លឈាម​ប្រភេទ O ទៅកាន់​អ្នកជំងឺ​របួស​ធ្ងន់ធ្ងរ ជា​លក្ខណៈ​បន្ទាន់​បែប​ណា​ដែល​អាច​ប៉ះពាល់​ដល់  Homeostasis ដែល​ជា​ដំណើរកា​រណ៍​មួយ​ធ្វើឲ្យ​ឈាម​ដែល​កំពុង​តែ​ហូរ​ឈប់​វិញ​បាន ហើយ​តើ​វា​ខុស​គ្នា​នឹង​ក្រុម​ឈាម​ដទៃទៀត​យ៉ាងម៉េច​ទៅ​។ 

​យោងទៅតាម American Red Cross បានឲ្យដឹងថា ក្រុម​ឈាម​ប្រភេទ O គឺជា​ក្រុម​ឈាម​ដែលមាន​ញឹកញាប់​បំផុត​មួយ​ប្រហែលជា ៤៥​ភគ​រយ​នៃ​មនុស្ស​ស្បែក​ស ហើយ​ក៏​ច្រើន​ជាង ៥០​ភាគរយ​ដែរ​នៃ​មនុស្ស​ស្បែក​ខ្មៅ និង​អំបូរ​ជនជាតិ Hispanic​។ វា​ក៏​ជា​ឈាម​ដ៏​មាន​ប្រយោជន៍​បំផុត​មួយ​សម្រាប់​ការបញ្ចូល​ឈាម​ដែរ​ដោយសារ​តែ​ឈាម​ប្រភេទ O (-) គឺ​ស័ក្តិសម​សម្រាប់​ប្រើប្រាស់​លើ​មនុស្ស​គ្រប់គ្នា​តែម្តង​។ 

​ប៉ុន្តែ​ក្រុម​ស្រាវជ្រាវ​មកពី Tokyo Medical and Dental University Hospital ប្រហែលជា​បាន​រកឃើញ​នូវ​បញ្ហា​មួយ​នៃ​ក្រុម​ឈាម O នេះ​។ ការស្រាវជ្រាវ​របស់​ពួកគេ​គឺ​ផ្តោត​សំខាន់​ទៅលើ​កំណក​ត្រា​វេជ្ជសាស្ត្រ​នៃ​អ្នកជំងឺ​ច្រើនជាង ៩០០​នាក់ ដែល​ត្រូវបាន​ព្យាបាល​ដោយសារតែ​ការ​មាន​របួស​ធ្ងន់ធ្ងរ​។ 

​អត្រា​នៃ​ការស្លាប់​គឺមាន ២៨​ភាគរយ លើ​អ្នក​ដែល​មាន​ក្រុម​ឈាម O ប៉ុន្តែ​សម្រាប់​អ្នក​មាន​ក្រុម​ឈាម​ដទៃទៀត​មានតែ ១១​ភាគរយ​ទេ ហើយ​វា​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​សារព័ត៌មាន Critical Care កាលពី​ថ្ងៃ​ទី ១​ឧសភា​នេះ​ដែរ​ទេ​។ 

​យ៉ាងណា​មី​ញ ការស្រាវជ្រាវ​មិនអាច​អះអាង​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​របស់​វា​បានឡើយ ប៉ុន្តែ​ការសិក្សា​បច្ចុប្បន្ន​បាន​ណែនាំ​ថា ក្រុម​ឈាម​ប្រភេទ O អាច​ជា​កត្តា​ប្រឈមមុខ​ខ្លាំងក្លា​មួយ​នៃ​ការហុរឈាម ទៅវិញ​។ អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ O គឺ​មាន​ចំនួន​ភ្នាក់ងារ​ធ្វើឲ្យ​ឈាម​កកតិច​ជាង​អ្នក​ដែល​មាន​ក្រុម​ឈាម​ផ្សេងៗ​ទៀត​។ ហើយ​រឿង​នេះ​ប្រហែល​ជា​មូលហេតុ​មួយ​ដែល​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ O ទំនង​ជា​ហូរឈាម​ច្រើនៗ​ក្រោយពី​មាន​របួស​ធ្ងន់ធ្ងរ​រួច​។ 

​ការបាត់បង់​ឈាម​គឺជា​ដើមហេតុ​មួយ​នៃ​ការស្លាប់​លើ​អ្នកជំងឺ​ដែល​មាន​របួស​ធ្ងន់ធ្ងរ ប៉ុន្តែ​ការសិក្សា​ទៅ​លើ​ទំនាក់ទំនង​រវាង​ក្រុម​ឈាម និង​កត្តា​ប្រឈម​នឹង​ការស្លាប់​ដោយសារតែ​ការ​មាន​របួសធ្ងន់​គឺ​មិនទាន់​មាន​អ្វី​ជា​ដុំកំភួន​ច្រើន​ឡើយ​។ ដូច្នេះ​គេ​ត្រូវការ​ធ្វើតេស្ត​ទៅ​លើ​ទ្រឹស្តី​ថា ការ​មាន​ជីវិត​ពី​ការ​មាន​របួស​ធ្ងន់ធ្ងរ​មាន​ការប៉ះពាល់​ដោយសារ​តែ​ភាពខុសគ្នា​នៃ​ក្រុម​ឈាម​ឬ​អត់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី08  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play