របកគំហើញសុខភាពថ្មីៗ

​នៅក្នុង​បន្ទប់​សូ​ណា​រាល់ថ្ងៃ​ប្រហែល​ជា​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Mail Online បានឲ្យដឹងថា ការ​នៅ​ក្នុង​បន្ទប់​សូ​ណា​រាល់ថ្ងៃ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ច្រើន​រហូត​ដល់ ៦១​ភាគរយ​ឯណោះ​។ 

​យ៉ាងណាមិញ សេចក្តីរាយការណ៍​នេះ​គឺ​ផ្អែក​ទៅលើ​ការ​រក​ឃើញ​ជា​ច្រើន​ចេញ​ពី​មនុស្ស​មួយ​ក្រុម​តូច​ប្រមាណ ១៩៧​នាក់ ដែល​នៅក្នុង​បន្ទប់​សូ​ណា​ពី ៤ ទៅ ៧​ដង​ក្នុង​មួយ​សប្តាហ៍ ដែល​ចំនួន​មនុស្ស​ប៉ុណ្ណឹង​គឺ​ស្ថិត​ក្នុង​ការសិក្សា​ទៅលើ​ប្រជាជន Finnish ១៦២៨​នាក់​។ មាន​មនុស្ស​ពីរ​បី​នាក់​ក្នុង​ការសិក្សា​នេះ​ចូល​ក្នុង​បន្ទប់​សូ​ណា​ប្រភេទ Finnish តិច​ជាង​ម្តង​ទៅ​ទៀត​ក្នុង​មួយ​សប្តាហ៍​។ ភាព​ញឹកញាប់ និង​ប្រភេទ​ស៊ូ​ណាមួយ​នេះ​មិនមែន​ជា​រឿង​ធម្មតា​លើ​ប្រទេស​អង់គ្លេស​ឡើយ​។ 

​ក្នុង​ចំណោម​ពួកកេ​ទាំងអស់ មានតែ ១៥៥​នាក់ (៦​ភាគរយ​) នៃ​មនុស្ស​ទាំងអស់​មាន​ជំងឺ​ដាច់​សរសៃឈាម​ម្តង​ក្នុង​រយៈពេល​តាមដាន ១៤​ឆ្នាំ ហើយ​ចំនួន​តិចតួច​នេះ​អាច​ធ្វើ​ឲ្យ​លទ្ធផល​មិន​សូវ​ទុកចិត្ត​បាន​ឡើយ​។ 

​អ្នក​ស្រាវជ្រាវ​ជាច្រើន​បានធ្វើការ​ទាយ​ទុក​មុន​ថា សូ​ណា​ប្រហែលជា​មាន​ប្រយោជន៍​ត្រង់​ថា វា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម បន្ថយ​ស្ត្រេ​ស​និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។ នៅ​ប្រទេស​អង់គ្លេស វា​ប្រហែលជា​ងាយស្រួល​ជា​ក្នុងការ​ហាត់ប្រាណ​ទៀងទាត់ ដែល​វា​ក៏​មាន​ប្រយោជន៍​ស្រដៀង​គ្នា ហើយក៏​ជា​ង​ការបន្ថែម​បន្ទប់​សូ​ណា​ក្នុង​ផ្ទះ​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី08  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play