របកគំហើញសុខភាពថ្មីៗ

ហេតុអ្វី​បានជា ការហាត់​យូ​ហ្គា តៃជិ និង​តាំងសមាធិ​ល្អ​សម្រាប់​សុខភាព​?

​យោង​ទៅ​តាម​ការ​រំលឹក​ឡើង​វិញ​មួយ​ដែល​ថ្មី​បានឲ្យដឹងថា ការ​បន្ធូរ​អារម្មណ៍​ដោយ​វិធី​គ្រប់យ៉ាង វា​នឹង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ផ្លូវកាយ និង​ចិត្ត ហើយ​រឿង​នេះ​ច្រើន​តែ​បាន​មក​ពី​ការហាត់​យូ​ហ្គា និង​តាំងសមាធិ ហើយ​វា​គឺ​ត្រូវ​ចាប់ផ្តើម​ចេញពី​ក្នុង​ហ្សែ​ន​មនុស្ស​យើង​តែម្តង​។ 

​អ្នក​ស្រាវជ្រាវ​ជាច្រើន​បាន​រំលឹក​ឡើងវិញ​ទៅ​លើ​ការសិក្សា​ចំនួន ១៨ ដែល​មាន​មនុស្ស​ចូលរួម​សរុប​ប្រមាណ ៨៤៦​នាក់ ដើម្បី​ពិនិត្យ​ពី​របៀប​ដែល​ហ្សែ​ន​មាន​លក្ខណៈ​យ៉ាងម៉េច​នៅពេល​ហាត់​យូ​ហ្គា តៃជិ តាំង​សមាធិ និង​វិធី​ជួយ​សម្រួល​ដល់​អារម្មណ៍​ផ្លូវចិត្ត​ផ្សេងៗ​ទៀត​។ 

​សកម្មភាព​អស់ទាំង​នេះ​អាចជួយ​សម្រួល​ឡើងវិញ​ដល់​ប្រតិកម្ម​ម៉ូលេគុល​ក្នុង DNA ដែល​ធ្វើឲ្យ​មាន​សុខភាព​មិនល្អ និង​បាក់​ទឹកចិត្ត​។ មនុស្ស​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​បាន​រីករាយ​រួចទៅហើយ​ចំពោះ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ការជួយ​សម្រួល​ដល់​សុខភាព​ផ្លូវចិត្ត​ដូចជា ការហាត់​យូ​ហ្គា ឬ​តាំងសមាធិ ប៉ុន្តែ​អ្វី​ដែល​គេ​មិន​ទាន់​ដឹង​នោះ​គឺថា អត្ថប្រយោជន៍​ទាំងនេះ​ចាប់ផ្តើម​នៅ​កម្រិត​ម៉ូលេគុល​មួយ ហើយ​អាច​ធ្វើឲ្យ​ផ្លាស់ប្តូ​រហ្សែ​ន​ថែមទៀត​ផង​។ 

​សកម្មភាព​ទាំងអស់​នេះ​បន្សល់ទុក​នូវ​អ្វី​ដែល​យើង​ហៅ​ថា ហត្ថលេខា​ម៉ូលេគុល​មួយ​ក្នុង​កោសិកា​យើង ដែល​វា​នឹង​កែរ​ប្រួល​ឡើងវិញ​នូវ​ឥទ្ធីពល​ដែល​ស្ត្រេ​ស ឬ​ការ​ថប់​អារម្មណ៍​ធ​ញ​វើ​ចំពោះ​រាងកាយ តាមរយៈ​ការផ្លាស់ប្តូរ​របៀប​ដែល​ហ្សែ​ន​ធ្វើការ​។ អ្វី​ដែល​សាមញ្ញ​នោះ​គឺថា សកម្មភាព​សម្រួល​ដល់​រាងកាយ​នឹង​ធ​ញ​វើ​ឲ្យ​ខួរក្បាល​គ្រប់គ្រង​ដំណើរកា​រណ៍ DNA របស់​យើង​កាន់តែ​ស្រួល ហើយ​ក៏​ជួយ​ឲ្យមាន​សុខ​ភាព​កាន់តែ​ល្អ​ផង​ដែរ​។ 

​ការសិក្សា​បន្ថែម​គឺជា​តម្រូវការ​ដែល​ត្រូវ​ធ្វើ​ដើម្បី​យល់ដឹង​អំពី​ឥទ្ធិពល​ទាំង​នេះ​កាន់តែ​ពេញលេញ និង​របៀប​ដែល​សកម្មភាព​សម្រួល​ដល់​ផ្លូវចិ​ត្ត​ធ្វើការ​បែបណា​ទៀង​ទាក់ទង​នឹង​សកម្មភាព​ផ្តល់​សុខ​ភាព​ផ្សេងៗ និង​ទម្លាប់​របប​អាហារ​។ 

​ប៉ុន្តែ​នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​សម្រាប់​បង្កើត​នូវ​ជំនួយ​នៅ​ថ្ងៃ​អ​នា​គត់​សម្រាប់​អ្នកស្រាវជ្រាវ​រុករក​អត្ថប្រយោជន៍​នៃ​ការបង្កើន​សកម្មភាព​នានា​ដែល​ជំនួយ​ដល់​ផ្លូវចិត្ត និង​រាងកាយ​។ ការរកឃើញ​មួយ​នេះ​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal Frontiers in Immunology៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play