ជំងឺទូទៅ

​ញ៉ាំ​សូកូឡា​ខ្មៅ​មួយ​ម៉ាត់​អាចជួយ​ដល់​សុខភាព​ភ្នែក​បាន​

​យោង​ទៅ​តាម​ការស្រាវជ្រាវ​ថ្មី​ជាច្រើន​បានឲ្យដឹងថា វា​ប្រហែលជា​មិន​អាច​ជំនួស​នូវ​ការប្រើប្រាស់​វ៉ែនតា​បានឡើយ តែ​ការ​ញ៉ាំ​សូកូឡា​ខ្មៅ​ពីរ​បី​ម៉ាត់​ប្រហែលជា​ផ្តល់​នូវ​ការពង្រឹង​ដល់​សុខភាព​ភ្នែក​មើល​ឃើញ​ច្បាស់​ជាង​មុន​បណ្តោះអាសន្ន​ដែរ។ 

​សារធាតុ​ផ្តល់​សុខភាព​បេះដូង​ជាច្រើន​ក្នុង​សូកូឡា ដែល​គេ​ហៅថា Flavanols អាច​សម្រួច​ដល់​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​លើ​មនុស្ស​វ័យក្មេង​មាន​សុខភាព​ល្អ ៣០​នាក់ ក្នុង​ពេល​សិក្សា​មួយ​ដែល​ថ្មី​។ ទោះបីជា​គេ​សង្កេតឃើញថា មាន​ការប្រែប្រួល​តិចតួច​លើ​ភាព​មើល​ឃើញ​ក៏​ដោយ តែ​វា​ជា​រឿង​មួយ​គួរឲ្យកត់សម្គាល់​។ យ៉ាងណាមិញ អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​សង្កត់​ធ្ងន់ធ្ងរ វា​អាច​ជា​រឿង​មួយ​លឿន​ពេក​សម្រាប់​អ្នកជំនាញ​ខាង​រោគ​ចក្ខុ ណែនាំ​ឲ្យ​ញ៉ាំ​សូ​កូឡា​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ភ្នែក​។ 

​ក្រុម​សិក្សា​ដែល​ដឹកនាំ​ដោយ Dr. Jeff Rabin មកពី​សាកលវិទ្យាល័យ Incarnate Ward ក្នុង​ទីក្រុង San Antonio រដ្ឋ​តិច​សា បាន​និយាយថា រយៈពេល​នៃ​ឥទ្ធិពល​ទាំងនេះ និង​ឥទ្ធិពល​របស់​វា​ក្នុង​ជីវិត​ពិតប្រាកដ​គួរតែ​រងចាំ​សម្រាប់​ការ​ធ្វើ​តេស្ត​ពិសោធន៍​បន្ថែម​ទៀត​ទើប​ជា​រឿង​ល្អ​។ លទ្ធផល​នៃ​ការរកឃើញ​នេះ​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​អ៊ី​ន​ធើ​ណេត​តាម​សារព័ត៌មាន JAMA Ophthalmology កាលពី​ថ្ងៃ​ទី ២៦ ខែ​មេសា​នេះ​។ 

​ដ​ក្រុម​របស់ Rabin បាន​បន្យល់​ថា វា​ធ្លាប់​មាន​អំណះអំណាង​ទៅលើ​ការសិក្សា​ជា​លក្ខណៈ​អតិ​ភាព​មួយ​ដែល​បញ្ជាក់ថា អង់​ទី​អុក​ស៊ីដង់ Flavanols ក្នុង​សូកូឡា​ខ្មៅ អាច​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​ប្រព័ន្ធ​សរសៃប្រសាទ បង្កើន​មុខងារ​បេះដូង និង​ជួយ​រក្សា​ភាព​ចាស់​ទៅតាម​អាយុ​របស់​ខួរក្បាល​ផង​។ 

​ដូច្នេះ អ្នកស្រាវជ្រាវ​ឆ្ងល់​ថា​តើ​ភ្នែក​អាចនឹងទទួល​បាន​អត្ថប្រយោជន៍​មួយចំនួន​ពី​ការ​ញ៉ាំ​សូកូឡា​ដែរ​ឬ​អត់​។ ដើម្បី​ដឹង​បាន អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការសិក្សា​លើ​មនុស្សពេញវ័យ​មាន​សុខភាព​ល្អ ៣០​នាក់ ដែល​មាន​អាយុ​ជា​មធ្យម ២៦​ឆ្នាំ ដោយ​តម្រូវ​ឲ្យ​ពួកគេ​ញ៉ាំ​សូកូឡា​ប្រភេទ Cacao Dark Chocolate ចំនួន ៤២​ក្រាម ផង និង​សូកូឡា Crips Rice Milk Chocolate ចំនួន​ដូច​គ្នា​ផង​។ សម្រាប់​ស្លាក​សញ្ញា​ប្រភេទ​សូកូឡា​ទាំងពីរ​នេះ​ត្រូវបាន​គេ​បេះ​ចេញ​ដែរ ដើម្បី​កុំឲ្យ​អ្នក​ញ៉ាំ​ដឹងថា វា​ជា​សូកូឡា​អ្វី​។ ប្រហែល ២​ម៉ោង​ក្រោយ អ្នកចូលរួម​សិក្សា​ទាំងអស់​តម្រូវឲ្យ​ធ្វើ​តេស្ត​ភ្នែក​ដោយ​ប្រើប្រាស់​ឆាត​សម្រាប់​ភ្នែក​មើល​អក្សរ​បែប​ស្តង់ដារ​។ 

​សម្រាប់​លទ្ធផល​បានឲ្យដឹងថា អ្នក​ដែល​ញ៉ាំ​សូកូឡា​ប្រភេទ Dark Chcolate ឃើញថា​មាន​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​ល្អ​ជាង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play