សុខភាពស្ដ្រី

​ស្ត្រី​ដែល​ញ៉ាំ​អាហារ​លឿន​អាច​ពិបាក​នឹង​មាន​ផ្ទៃពោះ​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារ​ព​៧​ត៌មាន Mail Online បានឲ្យដឹងថា ស្ត្រី​ដែល​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ច្រើន ជាពិសេស​អាហារ​លឿន ទំនង​ជា​ងាយ​នឹង​មិន​អាច​មាន​ផ្ទៃពោះ​រហូត​ដល់​ពីរដង​ឯណោះ​។ ប៉ុន្តែ​ការសិក្សា​នេះ​មិន​បាន​ពិនិត្យ​ទៅលើ​ស្ត្រី​ដែល​មិន​មាន​ផ្ទៃពោះ​តែម្តង​ឡើយ​។ តាមពិតទៅ វា​គឺជា​ការ​សិក្សា​មួយ​ដែល​ធ្វើ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង ៦០០០​នាក់​។ គេ​សួរ​ថា តើ​ពួកគេ​បាន​ញ៉ាំ​អ្វីៗ​ក្នុង​មួយ​ខែ​មុន​ពេល​ពួកគេ​មាន​ផ្ទៃពោះ និង​ត្រូវការ​រយៈពេល​យូរ​ប៉ុណ្ណា​ទើប​អាច​មាន​ផ្ទៃពោះ​ក្រោយពី​ចាប់ផ្តើម​ព្យាយាម​មាន​ផ្ទៃពោះ​។ 

​ភាគច្រើន​នៃ​ស្ត្រី​ដែល​ស្ថិត​ក្នុង​ការសិក្សា​នេះ​មាន​ផ្ទៃពោះ​ក្នុង​រយៈពេល​ពីរ​ខែ​នៃ​ការចាប់ផ្តើម​ព្យាយាម ហើយ​ភាពខុសគ្នា​ក្នុងពេលេវ​លាដែល​មាន​ផ្ទៃពោះ​រវាង​ការ​ដែល​មិន​បាន​ញ៉ាំ​អាហារ​លឿន និង​ញ៉ាំ​អាហារ​លឿន​ច្រើន​បំផុត​គឺ​មានតែ​ពីរ ទៅ​បួន​សប្តាហ៍​ប៉ុណ្ណោះ​។ 

​អ្នក​ដែល​ញ៉ាំ​អាហារ​លឿន​គឺ​ប្រឈម​នឹង​បញ្ហា​មាន​ផ្ទៃពោះ​ខ្ពស់​ជាង​បន្តិច ប៉ុន្តែ​រឿង​នេះ​គឺ​ផ្អែក​ទៅលើ​ការសិក្សា​លើ​ស្ត្រី​មួយ​ចំនួន​តូច​បំផុត ដែល​ត្រូវការ​ស៊ី​ពេល​ច្រើន​ជាង ១២​ខែ​ឡើង​ទៅ​ក្នុង​ការ​មាន​ផ្ទៃពោះ​។ គ្រប់​ករណី​ទាំងអស់ វា​មិន​ម​អាចទៅរួច​ទេ​ក្នុង​ការលុបបំបាត់​ឥទ្ធិពល​នៃ​កត្តា​ផ្ទាល់ខ្លួន​ផ្សេងៗ​ភាគច្រើន សុខភាព និង​របៀប​រស់នៅ​ដែល​អាច​នាំឲ្យមាន​បញ្ហា​នៃ​ការ​មាន​ផ្ទៃពោះ​។ 

​អ្វី​ដែល​គេ​ដឹង​ច្បាស់​នោះ​គឺថា អាហារ​លឿន​អាចមាន​ជាតិ​ខ្លាញ់ Saturated និង Trans Fats ស្ករ និង​ប្រៃ​ខ្ពស់ ដូច្នេះ​គួរតែ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។ ប៉ុន្តែ​ការសិក្សា​នេះ​មិន​បាន​ផ្តល់​នូវ​អំណះអំណាង​នៃ​ការ​មាន​ផ្ទៃពោះ​ដែល​វា​រង​ការប៉ះពាល់​ដោយសារតែ​ការ​ញ៉ាំ​បឺ​ហ្គឺ និង​ដំឡូងបារាំង​ចៀន​ឡើយ​។ 

​អ្នក​មិន​បាច់​ត្រូវ​ប្តូរ​មក​ញ៉ាំ​អាហារ​ពិសេស​ឡើយ​បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​ចង់​បាន​កូន​។ អ្នក​គ្រាន់តែ​ប្រាកដថា ញ៉ាំ​អាហារ​មាន​តុល្យភាព ជាមួយនឹង​បន្លែ ឬ​ផ្លែឈើ​យ៉ាងហោចណាស់ ៥​ពេល​ក្នុង​មួយថ្ងៃ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play