ជំងឺទូទៅ

​វិធី​បង្ការ​ការបង្ក​រោគ​ដោយ​មេរោគ E. Coli 

Escherichia Coli (E. Coli) គឺជា​បាក់តេរី​ម​យ​យ​ប្រភេទ​ដែល​ត្រូវបាន​គេ​រក​ឃើញ​ក្នុង​មជ្ឍដ្ឋាន អាហារ និង​ពោះវៀន​របស់​មនុស្ស និង​សត្វ​។ ប្រភេទ​បាក់តេរី​មួយ​នេះ​ភាគច្រើន​គឺ​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ តែ​ប្រភេទ​ខ្លះ​ទៀត​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ធ្ងន់ បង្ក​ជា​ការ​រាក​រូស ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ជំងឺ​ផ្លូវដង្ហើម និង​រលាក​សួត​។ 

​ប្រភេទ​បាក់តេរី​ជាច្រើន​របស់​វា​អាច​ផលិត​ជា​ជាតិពុល​មួយ​ឈ្មោះថា Shiga ដែល​នាំឲ្យ​កើត​ជំងឺ ២៦៥០០០​ប្រភេទ ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ ៣៦០០​ករណី និង​ស្លាប់ ៣០​នាក់ ជា​រៀងរាល់ឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក​។ សម្រាប់​មនុស្ស​ចាស់ ក្មេងៗ និង​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ គឺ​ងាយ​នឹង​មាន​ជំងឺ​នេះ​ណាស់​។ ដូច្នេះ​ដើម្បី​បង្ការ​ការបង្ក​រោគ​របស់​មេរោគ E. Coli យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖
•​    ​លាង​សម្អាត​ដៃ​ជានិច្ច​ក្រោយ​ចេញពី​បន្ទប់ទឹក ឬ​ផ្លាស់ប្តូរ​ខោ​ទឹកនោម​កូន និង​មុន​ពេល​រៀបចំ​អាហា​រញ៉ាំ ឬ​ញ៉ាំ​អាហារ​។ 
•​    ​លាង​សម្អាត​ដៃ​ជានិច្ច​ក្រោយពី​ប៉ះពាល់​ជាមួយ​សត្វ ឬ​កាក់សំណល់​របស់​វា​
•​    ​ប្រើ​ឧបករណ៍​វាស់​កម្តៅ​ដើម្បី​ប្រាកដថា អាហារ​ដែល​ចម្អិន​នោះ​ឆ្អិត​ក្នុង​កម្រិត​សីតុណ្ហភាព​ដែល​ត្រឹមត្រូវ​
•​    ​រាល់​អ្វីៗ​ទាំងអស់​ដែល​ត្រូវការ​ដាក់ចូល​ទៅក្នុង​មាត់​កូនតូចៗ ត្រូវតែ​ស្អាត​ជានិច្ច​
•​    ​ចៀសវាង​ការ​ញ៉ាំ​ផលិតផល​ទឹកដោះ​ដែល​មិន​មាន​ការ​ច្រោះ ឬ​សម្អាត​មេរោគ​គ្រប់​ប្រភេទ​
•​    ​ចៀសវាង​ការ​ញ៉ាំ​ទឹក​បឹង ត្រពាំង ឬ​ទឹក​ក្នុង​អាង​ហែល​ទឹក​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play