ជំងឺទូទៅ

​ថ្នាំ Advil និង Tylenol ល្អ​បំផុត​ក្នុងការ​លេប​បំបាត់​ការឈឺចាប់​

​អ្នកស្រាវជ្រាវ​និយាយថា ថ្នាំ​ប្រភេទ Ibuprofen និង Acetaminophen ដែល​មិន​បាច់​មាន​វេជ្ជបញ្ជា អាច​ផ្តល់​នូវ​ការបំបាត់​ការឈឺចាប់​នៅ​ធ្មេញ​ល្អ​ជាង​ថ្នាំ​ប្រភេទ Opioids ដែល​ចេញ​ដោយ​វេជ្ជបញ្ជា​ទៅទៀត ហើយក៏​មិន​សូវ​បង្ក​ជា​ផល​រំខាន​អ្វី​ច្រើន​ដែរ​។ 

​សាស្ត្រាចារ្យ​ជំនួយ​ម្នាក់​ឈ្មោះ​ថា Anita Aminoshariae មកពី Case Western Reserve University’s School of Dental Medicine ក្នុង Cleveland បាន​និយាយថា អ្វី​ដែល​យើង​ដឹង​នោះ​គឺ​ធា ថ្នាំ​ដែល​ចេញ​ដោយ​វេជ្ជបញ្ជា​ប្រភេទ Narcotics គួរតែ​ជា​រឿង​ចុងក្រោយ​បំផុត​។ ក្នុង​ការសិក្សា​នេះ ក្រុម​របស់ Aminoshariae បាន​រំលឹក​ទៅ​លើ​ការសិក្សា​ច្រើនជាង ៤៦០ ដែល​បាន​ចុះផ្សាយ ហើយក៏​បាន​រកឃើញ​នូវ​ការ​ផ្សំគ្នា​មួយ​នៃ​ថ្នាំ Ibuprofen ៤០០​មី​លី​ក្រាម (Advil ឬ Motrin) និង Acetaminophen ១០០០​មី​លី​ក្រាម (Tylenol) គឺ​មាន​ប្រសិទ្ធភាព​ជាង​ថ្នាំ​ប្រភេទ Opioids (Vicodin, Oxycontin) ទៅទៀត នៅពេល​ប្រើ​លើ​មនុស្ស​ពេញវ័យ​។ 

​អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញថា Opioids ឬ​ថ្នាំ​ដែល​ផ្សំគ្នា​ដែលមាន Opioids ក្នុងនោះ ធ្វើឲ្យ​មាន​ផល​រំខាន​ច្រើន​ណាស់​ដូចជា ងងុយ​គេង បញ្ហា​ផ្លូវដង្ហើម ច​ង្អោ និង​ទល់លាមក ទាំង​ក្មេង និង​មនុស្ស​ធំ​។ 

​ការរកឃើញ​នេះ​មាន​សារៈសំខាន់​តិចតួច​ដែរ​នៃ​ការប្រើប្រាស់​ថ្នាំ Opioid ក្នុង​សហរដ្ឋអាមេរិក​។ ជា​រៀងរាល់ថ្ងៃ មាន​ប្រជាជន​អាមេរិក​ច្រើនជាង ១១៥​នាក់​បាន​ស្លាប់​ដោយសារ​តែ​លទ្ធផល​នៃ​ការ​លេបថ្នាំ Opioids លើស​កម្រិត​។ ការសិក្សា​នេះ​ទើបតែ​ចុះផ្សាយ​ថ្មីៗ​ទេ​ក្នុង​សារព័ត៌មាន The Journal of the American Dental Association​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play