ជំងឺទូទៅ

អយ​ស្ទើរ​មក​ពិ​កាណាដា​មាន​ផ្ទុក​វីរុស Norovirus

​អយ​ស្ទើរ​ឆៅ​មក​ពិ​ប្រទេស​កូឡុំប៊ី​អង់គ្លេស កាណាដា ត្រូវបាន​គេ​រកឃើញ​ថា​ធ្វើ​ឲ្យ​ផ្ទុះ​ជំងឺ​ដែល​បង្កឡើង​ដោយ​វីរុស Norobirus ក្នុង​រដ្ឋ California និង​ប្រទេស​កាណាដា​។ កាលពី​ថ្ងៃ​ទី ២៧ ខែ​មេសា មនុស្ស​ប្រហែល ១០០​នាក់ ក្នុង​រដ្ឋ California បាន​ធ្លាក់ខ្លួន​ឈឺ​ក្រោយពី​ញ៉ាំ​អយ​ស្ទើរ​ដែល​លក់​ក្នុង​ភោជនីយដ្ឋាន និង​ហាង​នានា​។ ក្នុង​ប្រទេស​កាណាដា​ឯណោះ​វិញ ក៏​មាន​ករណី​ជំងឺ ១៧២​ករណី​ដែរ​ដែល​ទាក់ទង​នឹង​អយ​ស្ទើរ​។ យ៉ាងណាមិញ យោង​ទៅ​តាម​សារព័ត៌មាន CBS បានឲ្យដឹងថា មិន​មាន​ករណី​ដែល​ស្លាប់​កើតឡើង​ឡើយ​។ 

​អយ​ស្ទើរ​ដែលមាន​មេរោគ​ខ្លាំង​និង​មក​ពី​ប្រទេស​កូឡុំប៊ី អង់គ្លេស ក៏​ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅ​លក់​នៅ​តំបន់ Illinois, Massachusetts និង​វ៉ាស៊ីនតោន ប្រទេស​អង់គ្លេស​ដែរ​។ ភ្នាក់ងារ​របស់ FDA បាន​និយាយថា សម្រាប់​អ្នកទិញ​យក​ទៅ​លក់​បន្ត​មិនគួរណា​លក់​អយ​ស្ទើរ​ដែល​ឆៅ​ដែល​ប្រមូល​ផល​ចេញពី​តំបន់ Baynes Sound: #1402060, #1411206, #1400483, និង #278757​ឡើយ​។ 

​សម្រាប់​អ្នក​ទទួល​ទាន​វិញ​មិនគួរណា​ញ៉ាំ​អយ​ស្ទើរ​ឆៅ​គ្រប់​ប្រភេទ ដែល​យក​ចេញពី​តំបន់​ខាងលើ និង​គួរតែ​បោះចោល​ទាំងអស់​។ សម្រាប់​អាហារ​ដែល​ផ្ទុក​ទៅដោយ​មេរោគ Norovirus អាច​មើលឃើញ ធំក្លិន និង​មាន​រសជាតិ​ធម្មតា ប៉ុន្តែ​អាច​បង្ក​ជាការ​រាករូស ក្អួត ច​ង្អោ ក្តៅខ្លួន និង​ឈឺពោះ​។ រោគសញ្ញា​ទាំងនេះ​អាច​កើតឡើង​ពី ១២ ទៅ ៤៨​ម៉ោង​ក្រោយ​ពី​ឆ្លង​រួច​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play