ជំងឺទូទៅ

វិធី​ធម្មជាតិ​ក្នុង​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​

​ការ​ដែល​មាន​វត្តមានកូឡេ​ស្តេ​រ៉ុលក្នុង​ឈាម​ខ្ពស់ គឺជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត ហើយ​ក៏​ច្រើន​តែ​បណ្តាលមកពី​ជម្រើស​របៀប​រស់នៅ​មិន​ផ្តល់​សុខភាព ហើយ​រឿង​នេះ​ជាប់​ទាក់ទង​នឹង​របប​អាហារ​មាន​ជាតិ​ខ្លាញ់ Saturated Fat ខ្ពស់ និង​ការ​កង្វះ​សកម្មភាព​រាងកាយ​។ 

​កត្តា​ជាច្រើន​ដូចជា ការជក់បារី ធាត់​ជ្រុល អាយុ​ច្រើន (​សរសៃឈាម​ងាយ​នឹង​រួម​តូច​នៅពេល​អាយុ​កាន់តែច្រើន​) ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ហ្សែ​ន និង​ជំងឺ​ក្នុង​ខ្លួន​ដូចជា លើស​សម្ពាធ​ឈាម ទឹកនោម​ផ្អែម និង​ជំងឺថ្លើម​ឬ​តម្រងនោម​ក៏​សុទ្ធតែ​បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​នេះ​ទាំងអស់​។ 

​កូ​ឡេ​ស្តេ​រ៉ុល​គឺជា​សារធាតុ​ខ្លាញ់​មួយ​ប្រភេទ​ដែល​មាន​ក្នុង​ឈាម ហើយ​វា​ត្រូវបាន​រាងកាយ​ប្រើប្រាស់​ដើម្បី​រក្សា និង​បង្កើត​ជា​ភ្នាស់​របស់​កោសិកា បំលែង​ពន្លឺព្រះអាទិត្យ​ទៅ​ជា​វីតាមីន D និង​មុខងារ​សំខាន់ៗ​ផ្សេងៗ​ទៀត​។ កូ​ឡេ​ស្តេ​រ៉ុល​មាន​ពីរ​ប្រភេទ គឺ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ HDL ដែល​វា​ជាកូ​ឡេ​ស្តេ​រ៉ុល​ជួយ​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​ខ្លួន​ច្រើន ខណៈពេល​ដែល​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL ធ្វើឲ្យ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​សរសៃឈា​មកើ​ន​ឡើង​។​

​ខាងក្រោម​នេះ​គឺជា​អាហារ​បែប​ធម្មជាតិ​មួយ​ចំនួន​ដែល​ត្រូវបាន​គេ​ជឿ​ថា​អាច​ជួយ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​៖

​ផ្លែ​ប៉ោម​
​ឃ្លា​ដែល​គេ​ពេញនិយម​ជាងគេ​នោះ​គឺថា មួយ​ថ្ងៃ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​គឺ​មិន​ត្រូវការ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ឡើយ ហើយ​រឿង​នេះ​ក៏​ជា​ការពិត​សម្រាប់​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាមដែរ​។ តាម​ការសិក្សា​មួយ​របស់ Florida State University ក្នុង​ឆ្នាំ ២០១១ បានឲ្យដឹងថា ស្ត្រី​ដែល​ចូលរួម​សិក្សា បាន​ញ៉ាំ​ផ្លែ​ប៉ោម​រាល់ថ្ងៃ ហើយក៏​អាច​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​រហូត​ដល់ ២៣​ភាគរយ​ក្នុង​រយៈពេល ៦​ខែ ហើយក៏​បាន​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន ៤​ភាគរយ​ទៀត​។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​អាច​ធ្វើឲ្យ​ស្ត្រី​ស្រ​ក​ទម្ងន់​យ៉ាង​គួរឲ្យកត់សម្គាល់​។ 

​សណ្តែក​
​សណ្តែក​គឺជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​បេះដូង​។ អ្នក​ស្រាវជ្រាវ​នៅ​ឯ Arizona State University Polytechnic បានឲ្យដឹងថា ការបន្ថែម​សណ្តែក​កន្លះ​ពែង​ទៅក្នុង​ស៊ុប​អាចជួយ​បញ្ចុះ​កូលេ​ស្តេ​រ៉ុល​សរុប​បាន ហើយ​ក្នុងនោះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ចុះ​បាន ៨​ភាគរយ​ដែរ​។ 

​គន្លឹះ​សម្រាប់​សម្រាប់​អាហារ​មួយ​ដែល​និយាយថា​ល្អ​ចំពោះ​សុខភាព​បេះដូង គឺ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ហើយ​វា​ត្រូវបាន​គេ​និយាយទៀតថា អាច​បន្ថយ​អត្រា​នៃ​ការ​បឺត​ស្រូប​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​អាហារ​ដែល​ញ៉ាំ​រួច​ទៀត​។ 

​ផ្លែ​បឺ​រី​ពណ៌​ខៀវ​
​តាម​ការសិក្សា​មួយ​បាន​និយាយថា ការ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ពិតជា​ជួយ​ពង្រឹង​ដល់​មុខងារ​សរសៃឈាម​លើ​បុរស​មាន​សុខភាព​ល្អ និង​បុរស​ដែល​ត្រូវ​ការប្រើ​ថ្នាំ​ជំនួយ​សរសៃឈាម​។ ផ្លែ​បឺរី ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ី​ដង់​ខ្ពស់​មួយ​ដែល​ជួយ​បន្ថយ​ការ​រលាក​បាន​។ 

​ត្រី​សម្បូរ​ខ្លាញ់​និង​សាល​ម៉ុង​
​ខ្លាញ់​អូ​មេហ្គា​បី​គឺ​ជា​អាហារ​មួយ​ប្រភេទ​ដែល​ផ្តល់​សុខភាព​បែប​ធម្មជាតិ ហើយ​ក៏​ត្រូវបាន​គេ​និយាយថា អាច​ទប់ស្កាត់​ភាព​ភ្លេច​ភ្លាំង ជំងឺ​បេះដូង និង​ជំងឺ​ជាច្រើន​ផ្សេងៗ​ទៀត​។ អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ​ក៏​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ផង​ដេរ​។ ក្នុង​ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ Loma Linda University បានឲ្យដឹងថា ការ​ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​ពី​ត្រីសាល​ម៉ុង និង​សា​អី​ន​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន​រហូត​ដល់ ៤​ភាគរយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play