ជំងឺទូទៅ

វិធី​ធម្មជាតិ​ក្នុង​ការបង្កើន​អ័រម៉ូន​ភេទ​ប្រុស​ដោយ​ខ្លួនឯង​

​បន្ថែម​ជាតិ​ស័ង្គសី​ក្នុង​របប​អាហារ​
​ខ្ទឹម​បារាំង និង​ខ្ទឹមស​គឺជា​ជំនួយ​ដ៏​ល្អ​ក្នុង​ការធ្វើ​ម្ហូប និង​ក្នុង​បន្ទប់​គេង​។ វា​ជួយ​មនុស្ស​ប្រុស​ក្នុង​ការបង្កើន​មេ​ជីវិត​ឈ្មោ​កាន់តែច្រើន និង​គុណភាព​ល្អ​។ ទាំងពីរ​នេះ​នឹង​បង្កើន​អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ូន​បាន​។ អាហា​រទាំង​ពីរ​ប្រភេទ​នេះ​មាន​សារធាតុ​គីមី​បែប​ធម្មជាតិ​ខ្ពស់​មួយ​ឈ្មោះថា Flavonoids ដែលជា​អ្នក​ជួយ​ការពារ​មេ​ជីវិត​ឈ្មោល​កុំ​ឲ្យ​ខូចខា​តបាន​។ 

​ញ៉ាំ​ប្រូតេអ៊ីន​
​សាច់គោ​គ្មាន​ខ្លាញ់ សាច់មាន់ ត្រី និង​ស៊ុត​គឺជា​ជម្រើស​ដែល​អ្នក​អាច​រកបាន​។ តៅ​ហ៊ូ សណ្តែក និង​គ្រាប់​ធញ្ញជាតិ​ក៏​មាន​ប្រូតេអ៊ីន​ច្រើន​ដែរ​។ ចូរ​ព្យាយាម​ញ៉ាំ​ប្រូតេអ៊ីន ១៤១ ទៅ ១៧០​ក្រាម​ក្នុង​មួយថ្ងៃ ថ្វី​បើ​ចំនួន​ដ៏​ត្រឹមត្រូវ​សម្រាប់​មនុស្ស​ម្នាក់ៗ​អាស្រ័យ​ទៅតាម​អាយុ ភេទ និង​របៀប​ដែល​អ្នក​មាន​ភាព​សកម្ម​រាងកាយ​ប៉ុណ្ណា​ដែរ​។ នៅ​ពេល​អ្នក​មិន​បាន​ញ៉ាំ​អាហារ​នេះ​គ្រប់គ្រាន់​ទេ រាងកាយ​នឹង​បង្កើត​សារធាតុ​មួយ​ច្រើន​ដែល​ទៅ​តោង​ជាមួយ​អ័រម៉ូន​ភេទ រហូត​ដល់​កាត់បន្ថយ​ចំនួន​របស់​វា​ធ្វើការ​សម្រាប់​រាងកាយ​តែម្តង​។ 

​ត្រី​
​ត្រី​សម្បូរ​ខ្លាញ់​ដូចជា ត្រី​សាល​ម៉ុន និង​ធូ​ណា គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន D​។ វា​គឺជា​សារធាតុ​បង្កើន​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ុន​បែប​ធម្មជាតិ​មួយ ព្រោះ​តែ​វា​ធ្វើការ​ដ៏​សំខាន់​ក្នុង​ការផលិត​អ័រម៉ូន​។ 

​ម៉ាញ៉េ​ស្យូម​
​ជាតិ​រ៉ែ​មួយ​នេះ​នឹង​ទៅ​ទប់ស្កាត់​ប្រូតេអ៊ីន​មួយ​ប្រភេទ​កុំឲ្យ​ទៅ​តោង​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​បាន​។ ដូច្នេះ​វា​នឹង​កើន​ចំនួន​អ័រម៉ូន​ភេទ​ចរាចរណ៍​ក្នុង​ឈាម​អ្នក​បាន​។ ស្ពៃ​ស្ពីណា​ច​ផ្ទុក​ទៅ​ដោយ​សារធាតុ​មួយនេះ​ច្រើនណាស់​។ ផ្លែ​អាល​ម៉ុន គ្រាប់​ផ្លែ​ស្វាយចន្ទី និង​សណ្តែកដី​ក៏​ជា​ប្រភព​ដ៏​ល្អ​ដែរ​។ 

​អយ​ស្ទើរ​
​មាន​ហេតុផល​មួយ​ដែល​ថា អាហារ​ប្រភេទ​សម្បក​ក្រាសៗ​បែប​នេះ​ត្រូវបាន​គេ​ដឹងថា ជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​សមត្ថភាព​ជួយ​ឲ្យ​ឆាប់​មានកូន​។ អយ​ស្ទើរ​ផ្ទុក​ទៅដោយ​ជាតិស័​ង្គ​ច្រើន​រហូត​ដល់​ច្រើន​ជាង​តម្រូវកា​រប្រ​ចាំ​ថ្ងៃ​របស់​មនុស្ស​យើង ៥​ដង​ឯណោះ​។ ជាតិ​រ៉ែ​មួយ​នេះ​នឹង​ជួយ​រាងកាយ​ក្នុង​ការផលិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​។ អ្នក​ក៏​អាច​ទទួលបាន​សារធាតុ​នេះ​ពី​ក្នុង​សណ្តែក និង​សាច់គោ​ដែរ​។ 

​ផ្លែ​ទទឹម​
​ចូរ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​នឹង​ទឹក​ផ្លែ​ទទឹម​មួយ​កែវ​ទៅ ព្រោះ​វា​អាច​ជួយ​បន្ថយ​ស្ត្រេ​ស​អ័រម៉ូន ហើយ​ក៏​ជួយ​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​បាន​ដែរ​។ វា​ក៏​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ធ្វើឲ្យ​មាន​អារម្មណ៍ល្អ​ថែមទៀត​។ 

​កាត់បន្ថយ​ស្រា​បៀ​រ​
​ការ​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​ទៀងទាត់ ៥​ថ្ងៃ​ជាប់​គ្នា​គឺ​គ្រប់គ្រាន់​ក្នុង​ការបន្ថយ​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ុន​ហើយ​។ គ្រឿង​ស្រវឹង​ប្រហែល​ជា​ប៉ះពាល់​ច្រើន​ដល់​រាងកាយ​ជា​ង​អ័រម៉ូន​ភេទ​នេះ​តែ​មួយ​ទៅទៀត​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​អាច​ធ្វើឲ្យ​ពងស្វាស​ទៅ​ជា​ស្វិត ពុកមាត់​ដុះ​តិច ហើយ​អាច​ធ្វើឲ្យ​អ័រម៉ូន​ភេទ​ស្រី​កើន​ច្រើន​ទៀតផង​។ 

​ប្រើប្រាស់​កែវ​ជាង​ប្រើ​ផ្លា​ស្ទិច​
​ចូរ​ប្រុងប្រយ័ត្ន​អំពី​អ្វី​ដែល​អ្នក​ទុកដាក់​សម្រាប់​ញ៉ាំ​ថ្ងៃក្រោយ​។ សារធាតុ Bisphenol-A (BPA) គឺជា​សារធាតុ​គីមី​មួយ​ប្រភេទ​ដែល​មាន​ក្នុង​ផលិតផល​ផ្លា​ស្ទិច កំប៉ុង និង​របស់​វិច​ខ្ចប់​អាហារ​មួយចំនួន​។ វា​អាច​រំខាន​ជាមួយ​នឹង​ដំណើរកា​រណ៍​ផលិត​អ័រម៉ូន​ក្នុង​ខ្លួន​បាន​។ រយៈពេល ៦​ខែក្រោយ បុរស​ដែល​ធ្វើការ​នៅ​ជុំវិញ BPA រាល់ថ្ងៃ គឺ​មាន​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​តិច​ជាង​បុរស​ដែល​មិន​បាន​ធ្វើការ​ជាមួយ​។ 

​បង្កើត​ភាពរឹងមាំ​
​ចូរ​ផ្តោត​សំខាន់​ទៅលើ​ការហ្វឹកហាត់​សាច់ដុំ​។ ចូរ​ប្រើ​វិធី​លើក​ទម្ងន់​ជាការ​ហាត់ប្រាណ ព្រោះ​វា​អាច​ជួយ​អ្នក​ក្នុង​ការបង្កើត​សាច់ដុំ​កាន់តែ​រឹងមាំ​ផង ផ្តល់​សុខភាព​ផង​។ ការ​ហាត់ប្រាណ​ប្រភេទ Cardio មាន​ប្រយោជន៍​របស់​វា​មែន តែ​វា​មិន​អាច​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​ដូច​ការ​ហាត់ប្រាណ​បង្កើន​សាច់ដុំ​ឡើយ​។ 

​គេង​គ្រប់គ្រាន់​
​រាងកាយ​អ្នក​អាច​បង្កើន​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​បាន​នៅពេល​គេ​ងលក់​។ ចំនួន​របស់​អ័រម៉ូន​នេះ​នឹង​ឡើង​ដល់​កំពូល​នៅ​ពេល​អ្នក​ចាប់ផ្តើម​សុបិន្ត និង​នៅ​ដដែល​រហូត​ដល់​ភ្ញាក់ឡើង​។ នៅ​ពេល​ថ្ងៃ អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​អាច​ធ្លាក់ចុះ ១៥​ភាគរយ នៅ​ពេល​អ្នក​គ្រាន់តែ​គេ​ង​បាន ៥​ម៉ោង​។ ដូច្នេះ​យក​ល្អ​គួរតែ​គេង​ពី ៧ ទៅ​៨​ម៉ោង​ជា​រៀងរាល់​យប់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play