ជំងឺទូទៅ

តើ​ការ​ឈឺបំពង់ករ​ដោយសារ​បាក់តេរី​កើតឡើង​យូរ​ប៉ុណ្ណា​ទៅ​?

​ការ​ឈឺបំពង់ករ ឬ​រលាក​បំពង់ករ​ដោយសារ​តែ​បាក់តេរី​ច្រើនតែ​ជា​អាកា​រៈមួយធ្ងន់ ហើយ​ការ​រលាក​របស់​វា​អាច​កើតឡើង​នៅលើ​ក្រអូមមាត់​ដែល​ទន់ និង​តំបន់​ក្រពេញ​អា​មី​ដាស​។ បាក់តេរី​ដែល​ត្រូវបាន​គេ​សម្គាល់​ឃើញ​ជាដើម​ហេតុ​ចំបង​ជាងគេ​លើ​ករណី​រលាក​បំពង់ក​រ​នេះ​គឺ​ស្ថិតក្នុង​ត្រកូល Streptococcus ដែល​មាន​ដូចជា Group A, Beta Hemolyic, Stretptoccus Pyogenes​។ 

​ការ​រលាក​បំពង់ករ​នេះ​ភាគច្រើន​កើតឡើង​លើ​ក្មេង​តូចៗ និង​មនុស្ស​វ័យ​ជំទង់ ប៉ុន្តែ​វា​អាច​កើតឡើង​លើ​ក្មេង​ទើបតែ​ចេះ​ដើរ និង​មនុស្ស​ធំ​ដែរ​។ ការ​រលាក​បំពង់ករ​បែបនេះ​គឺ​មាន​ការឆ្លង​ខ្ពស់​ណាស់ ហើយក៏​មាន​នៅក្នុង​មជ្ឍដ្ឋាន​ជុំវិញ​ខ្លួន​ច្រើនដែរ​ជា​ពិសេស​រដូវរងា​រតែ​ម្តង​។ រោគសញ្ញា និង​អា​ការៈរាងកាយនៃ​ការរ​លា​កបំពង់ករប្រ​ហែល​ជា​ប្រែប្រួល​ទៅតាម​អាយុ របស់​អ្នក​ដែល​មាន​ជំងឺ​នេះ​។ 

​ការ​រលាក​បំពង់ករ​ដោយសារ​បាក់តេរី​មាន​ការឆ្លង​ខ្ពស់ ហើយ​ភាគច្រើន​គឺ​រាលដាល​ដោយ​ផ្ទាល់​ពី​មនុស្ស​ម្នាក់​ទៅ​ម​ន្នាក់​ទៀត​។ រយៈពេល​សម្ងំ​របស់​ជំងឺ​នេះ​អាច​ពី ២ ទៅ​៥​ថ្ងៃ​។ ផ្លូវ​ដែល​ជំងឺ​នេះ​ឆ្លង​គឺ​តាមរយៈ ដំណក់ទឹក​មាត់​ដែល​សាយ​ភាព​លើ​បរិយាកាស និង​ទឹកមាត់​ដែល​ចេញពី​អ្នកជំងឺ​ផ្ទាល់​។ ការប៉ះពាល់​ស្និទ្ធស្នាល​នឹង​ផ្តល់​នូវ​ភាពងាយស្រួល​ដល់​បាក់តេរី​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​។ 

​អ្នកជំនាញ​ខាង​ជំងឺឆ្លង​ភាគច្រើន​ជឿថា អ្នកជំងឺ​ម្នាក់​មិន​អាច​ចម្លងជំងឺ​នេះ​ទៅ​អ្នកដទៃ​ទៀត​ឡើយ​ក្រោយពី​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​ដ៏​មាន​ប្រសិទ្ធភាព​រយៈពេល ២៤​ម៉ោង​រួច​ហើយ​។ 

​ការ​រលាក​បំពង់ករ​ដោយសារ​បាក់តេរី​ច្រើនតែ​នឹង​ស្រួលបួល​មកវិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល ២ ទៅ​៥​ថ្ងៃ ប៉ុន្តែ​អ្នក​ប្រហែល​ជា​ចាប់ផ្តើម​មាន​អារម្មណ៍ល្អ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ក្រោយ​ពី​ចាប់ផ្តើម​ប្រើ​ថ្នាំ​ផ្សះ​។ ការ​រលាក​បំពង់ករ​ដោយសារ​បាក់តេរី​នេះ​នៅតែ​បន្ត​ការចម្លង​ទៀត​រយៈពេល ២៤​ម៉ោង​ដំបូង​ក្រោយ​ពី​ចាប់ផ្តើម​ប្រើ​ថ្នាំ​ផ្សះ​រួច ដូច្នេះ វា​ត្រូវ​បាន​គេ​ណែនាំ​ថា អ្នក​គួរ​សម្រាក​នៅ​ផ្ទះ និង​ចៀសវាង​ការ​ទៅ​រៀន ឬ​ធ្វើការ​ដើម្បី​កុំឲ្យ​ឆ្លង​ទៅ​អ្នកដទៃ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ MedicineNet

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play