ផ្សេងៗ

១នាទី អាចធ្វើឲ្យទឹកស្អាត ថែមទាំងសន្សំថ្លៃទឹកទៀតផង

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីមួយដែលអាចជួយចម្រុះទឹកអ្នកឲ្យស្អាត ថែមទាំងអាចសន្សំបានថ្លៃទឹកទៀតផង។ តើមានអ្វីខ្លះទៅ?


ប្រសិនជាអ្នកចង់ចម្រុះទឹកឲ្យស្អាត អ្នកមិនចាំបាច់ចំណាយប្រាក់ច្រើនដើម្បីទិញម៉ាស៊ីនចម្រុះទឹកនោះទេ ដោយគ្រាន់តែអ្នកប្រើតែវិធីនេះ នោះអ្នកនឹងអាចទទួលបានទឹកដែលស្អាតហើយ។ អ្នកអាចយកសម្លីចំនួនមួយដុំដាក់នៅក្បាលរ៉ូបីនេទឹក រួចយកស្បៃរុំរបួសមករុំពីក្រៅសម្លីនោះ ដើម្បីជួយទប់សម្លីនោះឲ្យជាប់។ បន្ទាប់មក អ្នកអាចយកកៅស៊ូមកចង់ឲ្យជាប់ស្បែនោះ។ ក្រោយពេលដែលអ្នកធ្វើបែបនេះរួច អ្នកអាចបើកទឹកប្រើបានហើយ។ ទឹកដែលហូរចេញមក នឹងមានលក្ខណៈស្អាត ដោយគ្មានធូលី ឬដីឡើយ។ អ្នកអាចតែងតែឧស្សាហ៍ផ្លាស់ប្តូរវា ព្រោះសម្លីនោះនៅពេលដែលច្រុះទឹកយូរ វាអាចកកដីក្នុងនោះបាន។ ដូចនេះ អ្នកអាចប្រើវិធីងាយមួយនេះ ដើម្បីទទួលបានទឹកស្អាត និងបង់ថ្លៃទឹកមិនច្រើនឡើយ៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ 39.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play