ផ្សេងៗ

តើនៅកន្លែងការងារ អ្នកមិនគួររក្សាចរឹតបែបណា?

ចរឹតអាចកំណត់វាសនារបស់មនុស្សម្នាក់ បើអ្នកមានចរឹតមិនល្អ នោះជីវិតអ្នកនឹងពិបាកដើរខ្លាំងណាស់ ប៉ុន្តែបើអ្នកមានចរឹតល្អ នោះជីវិតអ្នកនឹងភ្លឺ ដូចនេះនៅកន្លែងធ្វើការ តើអ្នកមិនគួរមានចរឹតបែបណាខ្លះ?បើអ្នកមាន អ្នកគួរតែកែចេញ។


1.    ការមិនមានចិត្តអត់ធ្មត់ មានរឿងអីបន្តិចកើតទុក្ខមិនសុខចិត្ត បើអ្នកមានចរឹតបែបនេះ នោះអ្នកមិនអាចមានទំនាក់ទំនងល្អជាមួយចៅហ្វាយនាយ និងមិត្តរួមការងារឡើយ។


2.    ការមានចិត្តអត្មានិយម តែងតែច្រណែនអ្នកដទៃ នោះអ្នកនឹងអាចដើរដល់ផ្លូវវិនាសនៅថ្ងៃណាមួយជាមិនខានដោយសារតែអ្នកមិនចេះចែករំលែកជាមួយអ្នកដទៃ នោះគេក៏មិនមកជួយអ្នកដូចគ្នានៅពេលដែលអ្នកត្រូវការជំនួយ។


3.    ការមានចិត្តចង្អៀតចង្អល់ មិនចេះអធ្យាស្រ័យឲ្យមិត្តរួមការងារ តែងតែទុកកំហុសរបស់គេក្នុងចិត្ត ទង្វើនេះអាចប៉ះពាល់ដល់ការងារអ្នកណាស់ ដោយសារតែអ្នកមិនអាចមានអារម្មណ៍មូលក្នុងការបំពេញការងាររបស់អ្នក។


4.    ការតែងតែនិយាយដើមរបស់មិត្តរួមការងារម្នាក់ទៅប្រាប់ម្នាក់ទៀតនឹងងាយធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលគេមិនរាប់រកនៅក្នុងក្រុមហ៊ុននៅថ្ងៃណាមួយជាមិនខាន។


5.    ការតែងតែប្រុងប្រយត្ន័ចំពោះមិត្តរួមការងារខ្លាំងពេក ដោយតែងតែធ្វើការងារតែម្នាក់ឯង ហើយមិនចូលចិត្តធ្វើជាក្រុម នោះយូរទៅអ្នកនឹងក្លាយជាមនុស្សចម្លែកនៅក្នុងក្រុមហ៊ុនដែលគេមិនចង់នៅជិត។


6.    ការមានចិត្តចងគំនុំជាមួយមិត្តរួមការងារ ហើយតែងតែរកវិធីសងសឹកជាមួយគេ នោះវានឹងធ្វើឲ្យការងារអ្នកធ្លាក់ចុះជាលំដាប់ មិនរីកចម្រើនឡើយ ដោយសារតែចិត្តអ្នកមិនផ្តោតលើការងារ តែបែរជាផ្តោតទៅលើរឿងឥតប្រយោជន៍ទៅវិញ។


7.    ការគ្មានគោលដៅច្បាស់លាស់ក្នុងការធ្វើការងារក៏ងាយធ្វើឲ្យអ្នកបរាជ័យដែរ ព្រោះនៅពេលដែលអ្នកដើរទៅមុខ អ្នកត្រូវការមានគោលដៅដើម្បីបង្ហាញផ្លូវអ្នក បើអ្នកធ្វើការដោយគ្មានគោលដៅ នោះការងារអ្នកនឹងមិនល្អដូចអ្នកដទៃឡើយ៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ 39.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play