សុខភាពស្ដ្រី

កត្តា​ប្រឈមមុខ​នឹង​ដែល​អាច​នាំ​ឲ្យ​រ​លូតកូន​

​ការប្រឈមមុខ​របស់​ស្ត្រី​ម្នាក់​ចំពោះ​ការបាត់បង់​កូន​ក្នុងពេល​មាន​ផ្ទៃពោះ​អាស្រ័យ​ទៅលើ​កត្តា​ម្តាយ​ទាំង​បួន​ដូចជា​៖ សុខភាព អាយុ របៀប​រស់នៅ និង​ភាព​ពិសេស​នៃ​ការ​មាន​ផ្ទៃពោះ​។ Eunice Kennedy Shriver National Institute of Child Health and Human Development និយាយថា កត្តា​ដែល​អាច​ធ្វើឲ្យ​ស្ត្រី​ប្រឈម​ខ្លាំង​នឹង​ការ​រលូត​កូន​មានដូចជា​៖
•​    ​មាន​ជំងឺ​ក្នុង​ខ្លួន​រួច​ហើយ​ដូចជា លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ ជំងឺ​តម្រងនោម ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការខុស​ប្រក្រតី ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត មិន​អាច​មាន​កូន​បាន ធាត់​ជ្រុល ឬ​មាន​ជំងឺអេដស៍​។ 
•​    ​ស្ត្រី​នៅ​វ័យក្មេង​ពេក ឬ​អាយុ​ច្រើន​ជាប់​ពី ៣៥​ឆ្នាំ​ឡើង​ទៅ​។ 
•​    ​កត្តា​របៀប​រស់នៅ​ដូចជា ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជក់បារី​
•​    ​ការ​មាន​ផ្ទៃពោះ​ជា​កូនភ្លោះ​ពីរ បី ឬ​ច្រើន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play