របកគំហើញសុខភាពថ្មីៗ

វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​មហារីក​មាត់ស្បូន​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន ITV បានឲ្យដឹងថា វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​មហារីក​មាត់ស្បូន HPV ដែល​ផ្តល់​សម្រាប់​ក្មេងស្រី​សិស្សសាលា គឺ​អាច​ទទួល​បាន​យ៉ាង​ពេញលេញ​ហើយ​។ ស្ទើរតែ​គ្រប់​ករណី​ទាំងអស់​នៃ​ជំងឺមហារីក​មាត់ស្បូន ដែល​ច្រើនតែ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​ផលិត​នោះ គឺ​បង្កឡើង​ដោយ​វីរុស Human Papillomavirus (HPV)​។ វីរុស​ប្រភេទ​នេះ​ធ្វើឲ្យ​កោសិ​កាក្នុង​មាត់ស្បូន​វិវត្តន៍​ទៅ​ជា​លក្ខណៈ​ត្រៀម​មហារីក ដែល​អាច​ទៅ​ជា​មហារីក​បាន​យ៉ាង​ស្រួល​។ 

​វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​ជំងឺមហារីក​មាត់ស្បូន អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​មាត់ស្បូន​បាន​តាមរយៈ​បង្ការ​កោសិកា​របស់​មាត់ស្បូន​ប្រែ​ក្លាយទៅជា​ត្រៀម​មហារីក​។ ក្នុងពេល​រំលឹក​ឡើងវិញ​ចុងក្រោយ​នេះ អ្នកស្រាវជ្រាវ​បាន​ប្រមូល​នូវ​ការ​សិក្សា​ចំនួន ២៥​ជុំវិញ​ពិភពលោក ដោយ​មាន​ការចូលរួម​ពី​ក្មេងស្រី និង​ស្ត្រី​វ័យក្មេង​ច្រើនជាង ៧០០០០​នាក់​។ ក្រោយពី​ពិនិត្យ​ទៅលើ​អំណះអំណាង​ទាំងឡាយ អ្នក​ស្រាវជ្រាវ​ជាច្រើន​និយាយថា វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ បាន​ផ្តល់​នូវ​ការការពារ​យ៉ាង​ឆ្លាត​វៃ​។ 

​នៅ​ប្រទេស​អង់គ្លេស ជំងឺមហារីក​មាត់ស្បូន​កើតឡើង​លើ​ស្ត្រី​ច្រើនជាង ៣០០០​នាក់​ឯណោះ​ក្នុង​មួយឆ្នាំៗ ជាមួយ​នឹង​ករណី​ភាគច្រើន​រកឃើញ​ជំងឺ​នេះ​នៅ​អាយុ​ពី ២៥ ទៅ ២៩​ឆ្នាំ​។ ក្នុង​ឆ្នាំ ២០១៦ ស្ត្រី​ប្រមាណ ៨១៥​នាក់​បាន​ស្លាប់​ដោយសារ​តែ​មហារីក​មាត់ស្បូន​។ សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​គឺ​ចាប់ផ្តើម​នៅ​ពេល​អាយុ ១០​ឆ្នាំ រហូត​ដល់​គេ​អាយុ ១២ ទៅ ១៣​ឆ្នាំ​។ 

​ការសិក្សា​ឡើង​វិញ​នេះ​បាន​រកឃើញថា ក្មេងស្រី​ដែល​ចាក់​វ៉ាក់សាំង​រួច​មុន​ពេល​ពួកគេ​កើត​ជំងឺ​នេះ គឺ​មាន​ប្រសិទ្ធ​ផាព​ល្អ​បំផុត ក្នុង​ការកាត់បន្ថយ​ការប្រែប្រួល​កោសិកា​មាត់ស្បូន​ទៅជា​ត្រៀម​មហារីក ជាពិសេស​វីរុស​ប្រភេទ​HPV 16 និង 18 បាន​រហូត​ដល់ ៩៩​ភាគរយ​។ ស្ត្រី​ដែល​ចាក់​វ៉ាក់សាំង​អាយុ​ចាប់ពី ២៦​ឆ្នាំ​ឡើង​ទៅ និង​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​រួច ក៏​អាច​កាត់បន្ថយ​ឱកាស​ប្រែប្រួល​កោសិកា​មាត់ស្បូន​ទៅ​ជា​ត្រៀម​មហារីក​ដែរ​។ អ្នកស្រាវជ្រាវ​មិន​បាន​រកឃើញថា វា​បាន​បង្កើន​ការ​ប្រឈម​នឹង​ការ​រលូត​កូន ឬ​បញ្ហា​ធ្ងន់ធ្ងរ​ណា​ផ្សេង​ក្រោយពេល​ចាក់​វ៉ាក់សាំង​រួច​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play