ជំងឺទូទៅ

​ប្រើទែ​ម៉ូ​ម៉ែត្រ​វាស់ក​ម្តៅ​នៅ​ឃ្លៀគ​អាច​ចម្លង​មេរោគ​ផ្សិត​ក្នុង​មន្ទីរពេទ្យ​បាន​

​អ្នកស្រាវជ្រាវ​និយាយថា ការ​ប្រើទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ​នៅ​ឃ្លៀគ​ធ្វើឲ្យ​មាន​ការផ្ទុះ​នូវ​ការ​ស៊ាំ​ថ្នាំ​សម្លាប់​មេរោគ​ផ្សិត​ប្រភេទ Candida Auris យ៉ាង​ធំ ក្នុង​ប្រទេស​អង់គ្លេស​។ ការផ្ទុះ​រឿង​នេះ​កើតឡើង​ក្នុង​មន្ទីរពេទ្យ Oxford University Hospital ខាង​ផ្នែក​សង្គ្រោះបន្ទាន់​កម្រិតធ្ងន់​វិទ្យាសាស្ត្រ​សរសៃប្រសាទ​។ 

​អ្វី​ដែល​ជា​មេ​បញ្ហា​នោះ​គឺថា ការ​ប្រើទែ​ម៉ូ​ម៉ែត្រ​វ៉ាស់​កម្តៅ​នៅ​ឃ្លៀគ​ម្តង​ម្តង​ទៀត​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​។ 

​ទែ​ម៉ូ​ម៉ែត្រ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​លើ​អ្នកជំងឺ​ប្រមាណ ៥៧​នាក់​ក្នុងចំណោម​អ្នកជំងឺ​សរុប ៦៦​នាក់ (៨៦​ភាគរយ​) ដែល​ត្រូវ​បាន​សម្រាក​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មុនពេល​ធ្វើ​រោគវិនិច្ឆ័យ​ដឹងថា​មាន​ជំងឺ C. Auris​។ ការ​ប្រើទែ​ម៉ូ​ម៉ែត្រ​នៅតែ​បន្សល់ទុក​នូវ​កត្តា​ប្រឈម​មុខ​ខ្លាំង​សម្រាប់​អ្នកជំងឺ​កំពុងតែ​មាន​ជំងឺ C. Auris ក្រោយ​ពី​អ្នកស្រាវជ្រាវ​បាន​គ្រប់គ្រង​ទៅលើ​កត្តា​ផ្សេងៗ​ទឿត​រួច​ហើយ​ដូចជា រយៈពេល​នៃ​ការ​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​និង​លទ្ធផល​ធ្វើតេស្ត​ឈាម​។ 

C. Auris អាច​ធ្វើឲ្យ​មាន​ការបង្ករោគ​ក្នុង​ដំបៅ និង​ចរន្តឈាម​បាន​។ អ្នកជំងឺ ៧​នាក់ កើត​មាន​ការបង្ក​រោគ​រាលដាល ប៉ុន្តែ​មិន​មាន​អំណះអំណាង​ថា C. Auris បង្កើន​ការស្លាប់​ឡើយ​។ ការផ្ទុះ​ជំងឺ​នេះ​ត្រូវបាន​គ្រប់គ្រង​ឡើងវិញ​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play