ជំងឺទូទៅ

ការប្រើប្រាស់​ថ្នាំ​ប្រចាំថ្ងៃ​របស់​អ្នក​គួរតែ​គ្រប់គ្រង​បែប​ណា​ទើប​ល្អ​?

​វា​ប្រហែល​មិនមែន​ទម្លាប់​តូច​មួយ​ឡើយ​ក្នុង​ការគ្រប់គ្រង​ថ្នាំលេប​ដែល​ចេញ​ដោយ​វេ​ជ្ជ​បញ្ជាក់ ថ្នាំ​មិនមាន​វេជ្ជបញ្ជា និង​ថ្នាំ​បំប៉ន​ដែល​អ្នកត្រូវការ​លេប​រាល់ថ្ងៃ​។ ដូច្នេះហើយ American Cancer Society បាន​ផ្តល់​នូវ​ការណែនាំ​ដូចខាងក្រោម​នេះ​៖
•​    ​បង្កើត​ជា​ឆា​តនៃ​ការ​លេបថ្នាំ​ប្រចាំថ្ងៃ និង​ប្រើ​វា​ដើម្បី​រំលឹក​អ្នក​
•​    ​លេបថ្នាំ​ក្នុង​ពេលវេលា​ដដែលៗ​រាល់ថ្ងៃ​
•​    ​ប្រើប្រាស់​ថ្នាំ​ក្នុង​កម្រិត​មួយ​ជាក់លាក់​ទៅតាម​វេជ្ជបញ្ជា​
•​    ​ចូរ​ប្រើ​វិធី​សម្គាល់ការ​លេបថ្នាំ​ជា​រៀង​រាល់​សប្តាហ៍ ឬ​រាល់ថ្ងៃ​ដើម្បី​ចៀសវាង​ការប្រើ​ខុស​
•​    ​ចូរ​យក​ថ្នាំ​ទាំងអស់​តាម​ខ្លួន​ពេល​ធ្វើដំណើរ​ទៅ​ទីជិត ឬ​ឆ្ងាយ​។ ចូរ​ដាក់​ថ្នាំ​តាម​ខ្លួន​ជានិច្ច​។​
•​    ​បើសិន​ជា​អ្នក​ទទួលបាន​ផល​រំខាន​មិន​ល្អ​ពី​ការ​លេបថ្នាំ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឡើងវិញ​អំពី​ការប្រើប្រាស់​ថ្នាំ​ផ្សេង ឬ​វិធី​អ្វី​ដែល​អាច​ដោះស្រាយបាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play