ផ្សេងៗ

​កម្ពុជា​នឹង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ធំជាង​រាល់​ដង ប្រើសុទ្ធតែ​អាវុធធុន​ធ្ងន់



មន្ត្រីជាន់​ខ្ពស់ក្រ​សួង​ការ​ពារ​ជាតិ​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា​កង​យោធពល​ខេមរភូមិន្ទ​នឹង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់ពិត​នៅ​ចុង​ខែ​ឧសភា ឆ្នាំ២០១៨ ខាង​មុន និង​បាន​អំពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្បែរ​តំបន់​នោះ​កុំ​មានការ​ភ្ញាក់​ផ្អើល។

អ្នកនាំពាក្យ​ក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្តម ឈុំ សុជាត សរសេរ​លើ​បណ្តាញសង្គម​ហ្វេស​ប៊ុក​នាព្រឹកនេះ​ថា​លំហាត់​សមយុទ្ធ «ហនុមានមាស​ឆ្នាំ២០១៨» នឹង​ប្រើ​ប្រាស់​អាវុធធុន​ធ្ងន់BM21 និង​ប្រ​ភេទ​អូសសណ្តោង។

សមយុទ្ធនេះ​នឹង​រៀបចំនៅ​ក្នុង​ភូមិ​ត្រពាំង​វែង ឃុំត្រពាំង​រាំង ស្រុក​ជុំគិរី ខេត្ត​កំពត​ នៅ​ចុង​ខែ​ឧសភា ឆ្នាំ២០១៨។ នេះ​បើតាម​ប្រ​ភពដដែល។ ឯកឧត្តម​បន្តថា៖ «​ កង​យោធ​ពល​ខេមរភូមិន្ទ​ នឹង​ធ្វើលំហាត់​សមយុទ្ធ​បាញ់គ្រាប់​ពិត ដែល​មានឈ្មោះ​ថា «ហនុមានមាសឆ្នាំ២០១៨» ... ដោយ​ប្រើប្រាស់អាវុធធុនធ្ងន់ ដូចជា BM21 និងអាវុធធុនធ្ងន់ប្រភេទអូសសណ្តោងជាច្រើនគ្រឿង»។​

ឯកឧត្តម​សរសេរ​ទៀតថា៖ «លំហាតនេះ ​គឺបានធ្វើឡើង​ ជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះ​​ គឺក្រុមការងារបានធ្វើធំជាងមុន ដោយមានអាវុធប្រភេទ BM21 ចំនួន២០គ្រឿង និងអាវុធអូសសណ្តោង២២គ្រឿង គឺមានប្រភេទ១៥២មីលីម៉ែត្រ ១២០មីលីម៉ែត្រ​ និង១២២ D30A ជាដើម»។

ទាក់ទង​នឹង​ការធ្វើ​លំហាត់​សមយុទ្ធនេះ ឯកឧត្តម បាន​អំពាវ​នាវ​ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​នៅ​ជិត​តំបន់​ធ្វើ​សមយុទ្ធកុំ​មានការ​ភ្ញាល់​ផ្អើល​​ចំពោះ​ហេតុការណ៍​នេះ៕

ប្រភព៖ sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play