ផ្សេងៗ

ថ្ងៃសៅរ៍មកដល់ ទ្រព្យខ្ពស់ក៏មកដល់ជិតឆ្នាំរការ វក ជូត មមី មមែ និងម្សាញ់ផងដែរ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?


ឆ្នាំជូត
ថ្ងៃនេះ អ្នកមិនត្រឹមតែមានជំនឿចិត្តខ្ពស់ចំពោះខ្លួនឯងទេ ថែមទាំងអាចនាំទៅឲ្យអ្នកដទៃទៀតផង។ ពណ៌សំណាង គឺពណ៌ស្វាយខ្ចី។ លេខសំណាង គឺលេខ៦។


ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកអាចជួបនឹងឧបសគ្គបន្តិច ក៏ប៉ុន្តែបើអ្នកអត់ធ្មត់ និងរក្សាចិត្តឲ្យស្ងប់ នោះបញ្ហាទាំងឡាយនឹងអាចដោះស្រាយបាន។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៨។


ឆ្នាំខាល
ថ្ងៃនេះ អ្នកមិនស័ក្តិសមក្នុងការបើកផែនការថ្មីឡើយ ព្រោះអាចនឹងមិនសម្រេច។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ១។


ឆ្នាំថោះ
ថ្ងៃនេះ អ្នកអាចនឹងធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្តដោយមិនដឹងខ្លួន ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះអាកប្បកិរិយារបស់អ្នក។ ពណ៌សំណាង គឺពណ៌កាហ្វេខ្ចី។ លេខសំណាង គឺលេខ៤។


ឆ្នាំរោង
ថ្ងៃនេះ អ្នកមិនគួរជឿអ្នកដទៃដោយងាយទេ ព្រោះអាចនឹងត្រូវបានគេបោកបាន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ១។


ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកអាចសហការជាមួយមិត្តរួមការងារ និងចៅហ្វាយនាយបានយ៉ាងល្អ ដោយធ្វើឲ្យអ្នកអាចទទួលបានជោគជ័យងាយ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៧។


ឆ្នាំមមី
ថ្ងៃនេះ ទ្រព្យនឹងអាចធ្លាក់មកលើខ្លួនអ្នក ដោយធ្វើឲ្យអ្នកសប្បាយចិត្តជាខ្លាំង។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៧។


ឆ្នាំមមែ
ថ្ងៃនេះ អ្នកនឹងអាចដឹកនាំអ្នកដទៃឲ្យបំពេញការងារយ៉ាងយកចិត្តទុកដាក់។ ពណ៌សំណាង គឺពណ៌កាហ្វេចាស់។ លេខសំណាង គឺលេខ៤។


ឆ្នាំវក
ថ្ងៃនេះ លាភក្រៅនឹងអាចចូលមកជិតខ្លួនអ្នក ដោយធ្វើឲ្យអ្នកទទួលបានចំណូលខ្ពស់ចូលមក។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៥។


ឆ្នាំរការ
ថ្ងៃនេះ លាភក្រៅ និងក្នុងរបស់អ្នកសុទ្ធតែឡើងខ្ពស់ខ្លាំងតែម្តង។ ពណ៌សំណាង គឺពណ៌ស។  លេខសំណាង គឺលេខ៧។


ឆ្នាំច
ថ្ងៃនេះ បើអារម្មណ៍អ្នកមិនអាចស្ងប់ នោះការងារអ្នកនឹងអាចច្របូកច្របល់ទាំងអស់។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៦។


ឆ្នាំកុរ
ថ្ងៃនេះ បើអ្នកខ្ចិល ការងារអ្នកនឹងមិនមានលទ្ធផលអាចចូលមកទេ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ២៕ 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ happyfoo.cc

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play