ផ្សេងៗ

Yoga អាចកែប្រែអ្នកឲ្យក្លាយជាមនុស្សថ្មី

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែល Yogaអាចផ្តល់ដល់អ្នក។ តើមានអ្វីខ្លះទៅ?


1.    នៅពេលដែលអ្នកចាប់ផ្តើមហាត់ Yogaនេះភ្លាម អ្នកនឹងមានអារម្មណ៍ថា រាងកាយអ្នកចាប់ផ្តើមប្រែប្រួល ដោយប្រែជាស្អាត ហើយគ្មានក្បាលពោះទៀតផង។ ដូចនេះ អ្នកអាចព្យាយាមហាត់បាន ដើម្បីឲ្យរាងអ្នកមិនងាយធាត់។


2.    ប្រសិនជាអ្នកតែងតែមានអារម្មណ៍ថាហត់ អ្នកអាចជ្រើសរើសហាត់ Yogaនេះបាន ព្រោះវាអាចជួយធ្វើឲ្យអ្នកបាត់នូវអារម្មណ៍មួយនេះ។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យឈាមអ្នកដើរស្រួលផងដែរ។ ដូចនេះ អ្នកនឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារថ្ងៃស្អែក។


3.    ក្រោយពេលដែលអ្នកហាត់រួច អ្នកនឹងអាចចាប់ផ្តើមមើលឃើញខ្លួនឯងមិនសូវឆាប់ឆេវឆាវ និងខឹង។ អ្នកនឹងអាចរក្សាអារម្មណ៍បានស្ងប់ ដោយធ្វើឲ្យអ្នកមិនងាយចាស់ឡើយ ព្រោះអ្នកមិនសូវខឹង។


4.    ចំពោះអ្នកដែលចង់ស្រកទម្ងន់ មិនចាំបាច់តមអាហារឡើយ ដោយគ្រាន់តែហាត់ Yogaនេះ អ្នកនឹងអាចទទួលបានលទ្ធផលដែលអ្នកពេញចិត្ត។


5.    អ្នកនឹងអាចសម្រេចចិត្តបានត្រឹមត្រូវ ព្រោះអ្នកមានអារម្មណ៍ស្ងប់។ ដូចនេះ អ្នកអាចហាត់ Yogaនេះ ដើម្បីធ្វើឲ្យការងារអ្នកអាចទទួលបានលទ្ធផលល្អ។ អ្នកនឹងអាចទទួលបានផលប្រយោជន៍ជាច្រើនក្នុងពេលតែមួយផងដែរ៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ 39.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play