ផ្សេងៗ

បង្អែម អាចជាឃាតករលាក់មុខ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលអាក្រក់ដែលអ្នកអាចទទួលបានក្រោយពេលដែលអ្នកពិសារបង្អែមច្រើន។ តើមានអ្វីខ្លះទៅ?


1.    ក្រោយពេលដែលអ្នកពិសារបង្អែមច្រើន អ្នកនឹងចាប់ផ្តើមធាត់ដោយមិនដឹងខ្លួន ដោយធ្វើឲ្យរាងអ្នកអាចបំផ្លាញទាំងស្រុង។ ដូចនេះ បើអ្នកចង់រក្សារាងឲ្យស្អាត អ្នកគួរតែកាត់បន្ថយការបរិភោគបង្អែមទាំងឡាយ។


2.    ក្រៅពីធាត់ បង្អែមទាំងនេះ នឹងអាចធ្វើឲ្យសម្ពាធឈាមអ្នកឡើងខ្ពស់ ថែមទាំងអាចនាំជំងឺទឹកនោមផ្អែមមកជាមួយផងដែរ។ ជាពិសេស អ្នកនឹងងាយប្រឈមមុខនឹងជំងឺបេះដូងខ្លាំងណាស់ រួមទាំងជំងឺជាច្រើនទៀត។


3.    វីតាមីនBក្នុងរាងកាយអ្នកនឹងធ្លាក់ចុះ ក្រោយពេលដែលអ្នកពិសារបង្អែមច្រើនពេក។ ជាហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្ងប់ឡើយ។


4.    ឆ្អឹងរបស់អ្នកនឹងចាប់ផ្តើមខ្វះកាល់ស្យូម ដោយធ្វើឲ្យវាងាយពុកជាទីបំផុត ក្រោយពេលដែលអ្នកចូលចិត្តពិសាររបស់ផ្អែម។ ដូចនេះ អ្នកគួរតែកាត់បន្ថយ ដោយកុំបរិភោគច្រើនពេកឲ្យសោះ ដើម្បីអាចរក្សាសុខភាពអ្នកឲ្យរឹងមាំ៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ 39.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play