ផ្សេងៗ

៨ក្បាច់ធ្វើឲ្យអ្នកក្មេងជាង២០ឆ្នាំ

ប្រសិនជាអ្នកមិនចង់ឆាប់មានស្នាមជ្រួញលើផ្ទៃមុខ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?


1.    ប្រសិនជាអ្នកមិនចង់ឲ្យស្បែកនៅជុំវិញរង្វង់ភ្នែកអ្នកឆាប់ខូច អ្នកគួរតែពាក់វែងតាការពារកម្តៅថ្ងៃនៅពេលដែលអ្នកចេញក្រៅក្រោមពន្លឺថ្ងៃដ៏ភ្លឺ ទើបអាចការពារស្បែកអ្នកមិនឲ្យឆាប់ខូច។


2.    មុនពេលដែលអ្នកចេញក្រៅ៣០នាទី អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ ព្រោះមានតែឡេនេះទេ ដែលអាចការពារស្បែកអ្នកឲ្យមានសុខភាពល្អ ហើយមិនឆាប់ខ្មៅ។


3.    អ្នកគួរតែកុំជក់បារី ហើយចៀសឲ្យឆ្ងាយពីអ្នកជក់បារី ព្រោះផ្សែងបារីនេះ ជាអ្នកដែលអាចសម្លាប់អ្នកបាន ដោយបំផ្លាញទាំងសុខភាព និងស្បែករបស់អ្នក។ ដូចនេះ អ្នកគួរតែចៀសកុំនៅជិតឲ្យសោះ។


4.    អ្នកគួរតែគេងផ្ងារ ដោយមិនគួរគេងផ្កាប់ គេងបែរទៅឆ្វេង និងស្តាំទេ ព្រោះវាសុទ្ធតែអាចធ្វើឲ្យស្បែកអ្នកឆាប់ជ្រួញទាំងអស់។ ដូចនេះ មានតែការគេងផ្ងារនេះទេ អាចធ្វើឲ្យស្បែកអ្នកនៅក្មេងជានិច្ច។


5.    អ្នកគួរតែហាត់ប្រាណឲ្យបានទៀតទាត់ ព្រោះការហាត់ប្រាណបញ្ចេញញើសនេះ អាចជួយធ្វើឲ្យរាងអ្នកស្អាត ព្រមទាំងអាចធ្វើឲ្យស្បែកស្អាតផងដែរ។ ដូចនេះ វិធីនេះស័ក្តិសមសម្រាប់អ្នកដែលចង់បានស្បែកក្មេងជាងវ័យណាស់។


6.    បន្លែ ផ្លែឈើ និងទឹក អ្នកគួរតែញ៉ាំឲ្យច្រើន ព្រោះនៅក្នុងនោះសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចធ្វើឲ្យស្បែកអ្នកមិនស្អាតក៏ពិបាកដែរ។


7.    អាហារដែលមានជាតិស្ករខ្ពស់ អ្នកគួរតែកាត់បន្ថយក្នុងការពិសារ ទើបមិនបំផ្លាញស្បែកអ្នក ដោយធ្វើឲ្យស្បែកឆាប់ជ្រួញ។ ដូចនេះ មានតែការញ៉ាំបង្អែមតិចទេ ទើបស្បែកមិនកើតមានបញ្ហាយ៉ាងងាយ។


8.    ការកាត់បន្ថយសម្ពាធ នឹងអាចធ្វើឲ្យអ្នកក្មេងជាងវ័យដល់ទៅ២០ឆ្នាំ។ ដូចនេះ មិនថាអ្នកមានសម្ពាធការងារធំប៉ុណ្ណាក៏ដោយ ក៏អ្នកគួរតែរកវិធីដើម្បីបន្ធូរអារម្មណ៍ ទើបស្បែកអ្នកមិនឆាប់ចាស់មុនអាយុរបស់អ្នក៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ 39.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play