របកគំហើញសុខភាពថ្មីៗ

សកម្មភាព​រាងកាយ​ខ្លាំង​ប្រហែលជា​ជួយ​ពង្រឹង​ដល់​លទ្ធភាព​មាន​កូន​របស់​ស្ត្រី​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា គ្រាន់តែ​សកម្មភាព​ហាត់ប្រាណ​ខ្លាំងក្លា​ចំនួន ៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ក៏​អាច​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី​បាន​ដែរ​។ វា​គឺជា​ការ​សិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​ស្ត្រី​ប្រមាណ ១២១៤​នាក់ ដែល​ធ្លាប់​រលូត​កូន​ម្តង ឬ​ពីរ​ដង​ពីមុនមក ហើយ​បាន​រកឃើញថា ពួកគេ​ទំនងជា​ងាយ​នឹង​មាន​ផ្ទៃពោះ​វិញ​ក្នុងពេល ៦​ខែ​បើសិនជា​ពួកគេ​បាន​ធ្វើ​សកម្មភាព​រាងកាយ​ខ្លាំងក្លា ៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​។ 

​សកម្មភាព​ខ្លាំងក្លា​ធ្វើឲ្យ​អ្នក​ដកដង្ហើម​កាន់តែ​ពិបាក និង​លឿន​ជាង​ធម្មតា​។ ឧទាហរណ៍ ការរត់​យឺត ឬ​រត់ប្រណាំង លេង​បាល់ទាត់ និង​ហាត់​កីឡា​អ៊ែ​រ៉ូ​ប៊ិក​។ យ៉ាងណាមិញ ការសិក្សា​នេះ​មិន​បាន​រកឃើញ​នូវ​ឥទ្ធិពល​ណាមួយ​សម្រាប់​កម្រិត​នៃ​សកម្មភាព​ផ្សេងៗ​ទៀត​ដូចជា ការ​ហាត់ប្រាណ​កម្រិត​តិចតួច ឬ​មធ្យម​ឡើយ​។ វា​អាច​ត្រង់​ថា ការរកឃើញ​នេះ​គឺជា​លទ្ធផល​នៃ​ឱកាស​ជាង​ឥទ្ធិពល​នៃ​ការ​ហាត់ប្រាណ​ទៅ​វិញ​ទេ ឬថា​មិន​មាន​ការ​រាប់បញ្ចូល​នូវ​កត្តា​ណាមួយ​បន្ថែម​។ 

​ការសិក្សា​នេះ​បាន​បន្ថែម​នូវ​អំណះអំណាង​ថា សកម្មភាព​រាងកាយ​ជា​ទូទៅ​គឺ​ជា​រឿង​ផ្តល់​សុខភាព រួម​ទាំង​នៅ​ពេល​អ្នក​កំពុងតែ​សង្ឃឹម​នឹង​មាន​ផ្ទៃពោះ​ផង ហើយ​អ្នក​ស្រាវជ្រាវ​បាន​ផ្តល់​នូវ​ការណែនាំ​ជាច្រើន ជាពិសេស​ការ​ហាត់ប្រាណ​កម្រិត​ខ្លាំង​អាច​ជួយ​ដល់​ការ​មាន​កូន​ផង និង​បន្ថយ​ស្ត្រេ​ស​ផង​។ 

​ជា​អ​កុសល្យ ការសិក្សា​នេះ​មិន​បាន​ពិនិត្យ​ទៅលើ​សកម្មភាព​រាងកាយ​មាន​ឥទ្ធិពល​ទៅលើ​លទ្ធផល​នៃ​ការ​មាន​ផ្ទៃពោះ​លើ​ស្ត្រី​ដែល​ធ្លាប់​រលូត​កូន​ឬ​អត់​ឡើយ​។ សម្រាប់​ស្ត្រី​ទាំងនេះ ការ​ដែល​អាច​មាន​កូន​បាន​ដល់​គ្រប់​ខែ​ប្រហែលជា​រឿង​សំខាន់​ជាង​ការ​មាន​ឱកាស​មាន​ផ្ទៃពោះ​ម្តងទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play