ជំងឺទូទៅ

អ្នក​មាន​ជីពចរ​ដើរ​មិន​ស្រួល ហើយ​មិន​ព្យាបាល​ទៀត នៅតែ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Telegraph បានឲ្យដឹងថា អ្នកជំងឺ​បេះដូង​លោត​ញ៉ាប់​ច្រើនជាង ១.៥​លាន​នាក់ គួរតែ​ប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម​ដើម្បី​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ជំងឺ​បេះដូង​លោត​ញ៉ាប់​នេះ​ចង់​សម្តៅ​ទៅលើ​ជំងឺ​មួយ​ឈ្មោះថា Atrial Fibrillation (AF)​។ 

AF គឺជា​កន្លែង​ថត​បេះដូង​ខាងលើ​ច្របាច់ ឬ​ញ៉ាក់​ខ្លាំង​រហូត​ដល់​ខុស​ចង្វាក់បេះដូង​ធម្មតា​។ វា​ត្រូវ​បាន​គេ​ដឹងថា ជា​កត្តា​ប្រឈម​មួយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ព្រមទាំង​ជំងឺ Trasient Ischemic Attack (TIA) ឬ Mini Stroke​។ ការ​ដែល​បេះដូង​លោត​ខុស​ចង្វាក់​អាច​បង្កើន​ឱកាស​នៃ​ការ​កកឈាម ហើយ​កំណក​ឈាម​នេះ​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រព័ន្ធរ​បត់​ឈាម​ទាំងមូល ហើយ​បង្ក​ជា​ការស្ទះ​សរសៃឈាម​ខួរក្បាល និង​បង្ក​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ TIA បាន​។ 

​ក្នុង​ការសិក្សា​នេះ អ្នកស្រាវជ្រាវ​បាន​ចាប់អារម្មណ៍​ទៅលើ​លទ្ធផល​សុខភាព​រយៈពេល​វែង​នៃ​អ្នក​ដែល​មាន​ជំងឺ AF ដែល​បាន​ព្យាបាល​រួច ហើយ​ជឿថា​មិន​ត្រូវការ​លេបថ្នាំ​បន្តទៀត ជាពិសេស​ថ្នាំ​រំលាយ​កំណក​ឈាម Warfarin តែម្តង​។ អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការប្រៀបធៀប​លទ្ធផល​សម្រាប់​ប្រជាជន​អង់គ្លេស​រាប់ពាន់​នាក់​ដែល​បាន​ព្យាបាល AF ទៅ​នឹង​អ្នក​ដែល​ទើប​មាន​ជំងឺ AF ព្រមទាំង​មនុស្សពេញវ័យ​ដែល​មិន​ធ្លាប់មាន​ប្រវត្តិ AF​។ 

​ពួកគេ​បាន​រកឃើញថា ប្រហែល​ជា​វា​មិន​ភ្ញាក់ផ្អើល​ទេ ត្រង់​ថា អ្នក​ដែល​ស្រួលបួល​ពី AF វិញ​មាន​ការថយចុះ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ស្លាប់​ជាង​ង្ន​ក​ដែល​ដែល​ទើបតែ​មាន AF ប៉ុន្តែ​ប្រឈម​ខ្ពស់​ជាង​អ្នក​ដែល​មិន​ធ្លាប់មាន AF​។ 

​ប៉ុន្តែ​វា​ដោយសារ​តែ​អ្នក​ដែល​ធ្លាប់​ស្រួលបួល​ពី AF មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង​អ្នក​ដែល​មិន​ធ្លាប់មាន AF ដូច្នេះ​វា​មិន​មានន័យថា ពួកគេ​អាច​ទទួលបាន​បាន​ប្រយោជន៍​ពិសេស​ពី​ថ្នាំ​រំលាយ​កំណក​ឈាម​ឡើយ​។ ថ្នាំ​រំលាយ​កំណក​ឈាម​គឺមាន​ផលប៉ះពាល់​របស់​វា​ដែឬ គឺ​ធ្វើ​ឲ្យ​ហូរ​ឈាម​ខ្លាំង​។ 

​បើសិន​ជា​អ្នក​មាន​ជំងឺ AF ដែល​ស្រួលបួល​ហើយ ទំនួល​ខុស​ត្រូវរ​បស់​គ្រូពេទ្យ​សម្រាប់​ការថែទាំ​អ្នកនឹង​ពិភាក្សា​ជាមួយ​អ្នក ដើម្បី​និយាយ​អំពី​អត្ថប្រយោជន៍ និង​ការប្រឈមមុខ​នៃ​ការបន្ត​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play