ជំងឺទូទៅ

ចេះ​តែ​មាន​កំហុស​ទាំង​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​វាស់​សម្ពាធ​ឈាម​ខុស​ប្រក្រតី​

​ការយល់ដឹង​អំពី​របៀប​នៃ​ការ​វាស់​សម្ពាធ​ឈាម​ឲ្យ​សុក្រិត​នៅផ្ទះ និង​ការ​សម្គាល់​ដឹង​អំពី​កំហុស​ដែល​អ្នក​ធ្វើ​នៅពេល​ជួប​គ្រូពេទ្យ អាច​ជួយ​អ្នក​គ្រប់គ្រង​សម្ពាធ​ឈាម​ដែល​ត្រឹមត្រូវ និង​ចៀសវាង​ការប្រើប្រាស់​ថ្នាំ ឬ​ផ្លាស់ប្តូរ​ថ្នាំ​ដែល​មិនចាំបាច់​បាន​។ យ៉ាងណាមិញ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​នូវ កំហុស ៧​យ៉ាង​ដែល​អ្នក​អាច​ធ្វើ​ក្នុង​ពេល​វាស់​សម្ពាធ​ឈាម ដែល​វា​អាច​នាំ​ឲ្យ​លទ្ធផល​ចេញ​មក​មិន​សុ​ក្រិត ឬ​មិន​ត្រឹមត្រូវ​បាន​៖
1.​    ​ការ​ដែល​មាន​ទឹកនោម​ពេញ​ប្លោកនោម​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ធម្មតា​ពី ១០ ទៅ ១៥​លេខ​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទៅ​បន្ទប់​ទឹកនោមឲ្យ​អស់​ជា​និច្ច​មុន​ពេលវា​ស់​សម្ពាធ​ឈាម​។​
2.​    ​ការ​ទ្រទ្រង់​ជើង ឬ​ខ្នង​ខណៈពេល​កំពុង​អង្គុយ​ដែល​មិនបាន​ល្អ​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ពី ៦ ទៅ​១០​លេខ​ដែរ​។ អ្នក​គួរតែ​អង្គុយ​លើ​កៅអី​ដែល​មាន​បង្អែក​ស្រួល និង​ជើង​ដាក់​ឲ្យ​ស្មើ​នឹង​ដី​ធម្មតា​។ 
3.​    ​ការ​អង្គុយ​គងជើង ឬ​គង​ទាក់​ខ្លា អាច​ធ្វើ​ឲ្យ​លទ្ធផល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ពី ២ ទៅ ៨​លេខ​ដែរ​។ 
4.​    ​បើសិនជា​ដៃ​អ្នក​ប្រឹង ឬ​អោបដៃ​ម្ខាង​ទៀត​ខណៈ​ពេល​កំពុងតែ​វាស់​សម្ពាធ​ឈាម នោះ​លទ្ធផល​អាច​នឹង​ខ្ពស់​ជាង​ធម្មតា ១០​លេខ​ឡើង​ទៅ​ហើយ​។ យក​ល្អ​ដៃ​គួរតែ​ដាក់​នៅ​លើ​គែម​កៅអី ឬ​លើ​តុ ដែល​ស្មើ​នឹង​កម្ពស់​របស់​បេះដូង​។ 
5.​    ​ការ​ដែល​វាស់​សម្ពាធ​ឈាម​លើ​អាវ​អាច​ធ្វើឲ្យ​សម្ពាធ​ឈាមឡើង​ខ្ពស់​ពី ៥ ទៅ ៥០​លេខ​បាន​។ 
6.​    ​ការ​ដែល​ប្រើ​ឧបករណ៍​វាស់​សម្ពាធ​ឈាម​តូច​ពេក​អាច​ធ្វើ​ឲ្យ​លទ្ធផល​ឡើង​ខ្ពស់​ពី ២ ទៅ ១០​លេខ​។ 
7.​    ​ការនិយាយ​បណ្តើរ​វាស់​សម្ពាធ​ឈាម​បណ្តើរ អាច​ធ្វើ​ឲ្យ​លទ្ធផល​ឡើងដល់ ១០​លេខ​ផង​។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​កុំ​និយាយ​អ្វី​ទាំ​អ​អស់​ខណៈពេល​កំពុង​តែ​វាស់​សម្ពាធ​ឈាម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play