អ្នកជំនាញ​ខាង​ជំងឺមហារីក​បានឲ្យដឹងថា ពន្លឺព្រះអាទិត្យ​អាច​ធ្វើឲ្យ​កុមារ​តូចៗ និង​យុវវ័យ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ស្បែក​ដែល​អាច​ស្លាប់​បាន ដូច្នេះ​ឪពុក​ម្តាយ​ត្រូវតែ​ការពារ​ក្មេងៗ​ទាំង​នេះ​ពី​ពន្លឺព្រះអាទិត្យ និង​បង្រៀន​ពួកគេ​អំពី​សុវត្ថិភាព​"/> អាន​អត្ថបទ​នេះ​រួច អ្នកនឹង​យល់​ច្បាស់​អំពីឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​លើ​ស្បែក​កុមារ​

សុខភាពកុមារ

អាន​អត្ថបទ​នេះ​រួច អ្នកនឹង​យល់​ច្បាស់​អំពីឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​លើ​ស្បែក​កុមារ​

​អ្នកជំនាញ​ខាង​ជំងឺមហារីក​បានឲ្យដឹងថា ពន្លឺព្រះអាទិត្យ​អាច​ធ្វើឲ្យ​កុមារ​តូចៗ និង​យុវវ័យ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ស្បែក​ដែល​អាច​ស្លាប់​បាន ដូច្នេះ​ឪពុក​ម្តាយ​ត្រូវតែ​ការពារ​ក្មេងៗ​ទាំង​នេះ​ពី​ពន្លឺព្រះអាទិត្យ និង​បង្រៀន​ពួកគេ​អំពី​សុវត្ថិភាព​នៃ​ការប៉ះពាល់​ពន្លឺព្រះអាទិត្យ​នៅ​ខាងក្រៅ​ផ្ទះ​។ 

​វេជ្ជបណ្ឌិត Alberto Pappo ប្រធាន​នៃ​ការ​បែក​ចែក​សុំ​សាច់​រឹង​នៅឯ St. Jude Children’s Research Hospital ក្នុង​ទីក្រុង Memphis, Tenn បានឲ្យដឹងថា ចូរ​កុំ​យល់ថា ក្មេងៗ​មិនអាច​កើត​ជំងឺមហារីក​ស្បែក​ដោយសារតែ​ពួកគេ​នៅ​ក្មេង​ឲ្យសោះ​។ វា​មិន​ដូចគ្នា​នឹង​ជំងឺមហារីក​ផ្សេង​ឡើយ មហារីក​ស្បែក​ប្រភេទ Melanoma ដែល​យើង​ឃើញ​ភាគច្រើន​កើតឡើង​លើ​មនុស្ស​វ័យ​ជំទង់ ក៏​អាច​កើតឡើង​លើ​មនុស្ស​ពេញវ័យ​ដូចគ្នា​ដែរ​។ 

​ថ្វីបើ​វា​ជា​ករណី​កម្រ​ក៏ដោយ តែ​ជំងឺមហារីក​ស្បែក Melanoma គឺជា​ប្រភេទ​ជំងឺមហារីក​ស្បែក​ដែល​កើតឡើង​ញឹកញាប់​បំផុត​លើ​អ្នកជំងឺ​វ័យក្មេង ហើយ​ភាគច្រើន​គឺ​យុវវ័យ​តែម្តង​។ ក្មេងៗ​មិន​មាន​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​ពី​ការបំផ្លាញ​ខ្លាំង​របស់​ពន្លឺព្រះអាទិត្យ​ទេ ដូច្នេះ​ឪពុក​ម្តាយ​គួរតែ​ចាប់ផ្តើម​ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ឲ្យបាន​លឿន​សម្រាប់​ពួកគេ និង​ធ្វើឲ្យ​រឿងនេះ​ក្លាយទៅជា​ទម្លាប់​ពេញ​មួយ​ជីវិត​តែ​ម្តង​ទៅ​។ 

​នៅ​សហរដ្ឋអាមេរិក មាន​ករណី​ជំងឺមហារីក Melanoma ដែល​ត្រូវបាន​គេ​រកឃើញ​ថ្មី​ប្រហែល ៧៦៧០០​ករណី​ជា​រៀងរាល់ឆ្នាំ​។ មហារីក​ស្បែក Melanoma ភាគច្រើន​កើតឡើង​លើ​មនុស្ស​ស្បែក​ស​តែម្តង​។ ប្រហែល ៧​ភាគរយ​នៃ​ជំងឺមហារីក​ជាច្រើន​លើ​មនុស្ស​វ័យក្មេង​អាយុ​ពី ១៥ ទៅ ១៩​ឆ្នាំ​គឺជា​មហារីក​ស្បែក​ប្រភេទ Melanoma​។ 

​ឪពុក​ម្តាយ​គួរតែ​តាមដាន​កូន​របស់​ខ្លួន ជាពិសេស​រោគសញ្ញា​ដូចជា​៖ ប្រជ្រុយ​ដែល​មាន​ការប្រែប្រួល​ច្រើន ប្រជ្រុយ​ដែល​ដុះ​ច្រើន ឬ​មិន​បាត់​ទៅ​វិញ ប្រជ្រុយ​ដែលមាន​រាង​ចម្លែក ឬ​ធំ ដុំ​ដែល​ក្រហម ឬ​ស្លេក ប្រជ្រុយ ឬ​ដុំ​ដែល​រមាស់ ឬ​ហូរឈាម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play