ជំងឺបេះដូង

ចង្វាក់​បេះដូង​៖ អ្នក​ខ្លះ​នៅ​មិនទាន់​ចេះ​វិធី​វាស់​ដែល​ត្រឹមត្រូវ​នៅឡើយ​ទេ​

​ចង្វាក់បេះដូង​ពេល​សម្រាក​ធម្មតា​គឺ​ពី ៦០ ទៅ​១០០​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​ចំនួន​ប៉ុណ្ណេះ​នឹង​ប្រែប្រួល​ដោយសារ​តែ​ភាព​ស្ត្រេ​ស ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន ការ​ថប់​អារម្មណ៍ អ័រម៉ូន ការប្រើ​ថ្នាំ និង​កម្រិត​នៃ​ការ​ហាត់ប្រាណ​។ ចង្វាក់បេះដូង​ពេល​សម្រាក​ធម្មតា​គឺជា​ចំនួន​ដង​ដែល​បេះដូង​ច្របាច់​ក្នុង​រយៈពេល​មួយ​នាទី​ខណៈពេល​កំពុង​តែ​សម្រាក​។ 

​ពេលវេលា​ល្អ​បំផុត​ក្នុងការ​វាស់​ចង្វាក់បេះដូង​ពេល​សម្រាក​គឺ​នៅ​ពេល​ព្រឹក​មុនពេល​ភ្ញាក់​ពី​គេង​។ ដើម្បី​វាស់​ចង្វាក់បេះដូង​ពេល​សម្រាក​ដែល​ត្រឹមត្រូវ​យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖
•​    ​ចាប់​ជីពចរ​នៅ​ផ្នែក​ខាងក្នុង​នៃ​ក​ដៃត្រង់​ម្រាម​មេដៃ​
•​    ​ចូរ​ប្រើ​ចុង​ម្រាមដៃ​ចង្អុល និង​កណ្តាល (​មិនមែន​មេដៃ​ទេ​) ហើយ​សង្កត់​ទៅលើ​សរសៃ​ឈាមអាក់ទែ​តិចៗ​
•​    ​ចូរ​រាប់​ជីពចរ​ដែល​លោត​រយៈពេល ៦០​វិនាទី ដែល​ជា​វី​ធី​បញ្ជាក់ លើ​ចំនួន​ដង​ដែល​បេះដូង​លោត​ក្នុង​មួយ​នាទី​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play