សុខភាពស្ដ្រី

អ្នកគួរចាក់ថ្នាំពន្យារកំណើតដែរឬទេ? សូមស្វែងយល់អំពីអត្ថប្រយោជន៍ និងផលវិបាក

ការចាក់ថ្នាំពន្យារកំណើត ទៅក្នុងចរន្តឈាមរបស់ស្ត្រី ដើម្បីការពារការមានផ្ទៃពោះ។

គុណសម្បត្តិ និងគុណវិបត្តិនៃការចាក់ថ្នាំពន្យារកំណើត

គុណសម្បត្តិ ៖

•    ការចាក់នីមួយៗមានរយៈពេលយូរ ឬឆាប់ ទៅតាមប្រភេទថ្នាំ និងជម្រើសរបស់អ្នក
•    វាមិនរំខានការរួមភេទទេ
•    វាជាជំរើសមួយ ប្រសិនបើអ្នកមិនអាចប្រើវិធីពន្យារកំណើតដែលមានអ័រម៉ូនអ៊ឺស្ត្រូសែន
•    អ្នកមិនបាច់ចាំថា ត្រូវលេបថ្នាំរាល់ថ្ងៃទេ
•    វាមានសុវត្ថិភាពក្នុងការប្រើ ខណៈពេលដែលអ្នកបំបៅកូនដោយទឹកដោះ
•    វាមិនប៉ះពាល់ដល់ថ្នាំដទៃទេ
•    វាអាចបន្ថយការឈឺចាប់ពេលមករដូវ។

គុណវិបត្តិ ៖

•    ការមករដូវរបស់អ្នកអាចប្រែប្រួល ហើយក្លាយជាមិនទៀងទាត់ ឆាប់ ឬយូរ ឬឈប់តែម្តង - វាអាចបន្តអស់រយៈពេលជាច្រើនខែ បន្ទាប់ពីអ្នកឈប់ចាក់
•    វាមិនការពារអ្នកប្រឆាំងនឹងជំងឺឆ្លងតាមការរួមភេទទេ
•    វាអាចមានការពន្យារពេលរហូតដល់ ១ ឆ្នាំ មុនពេលរដូវរបស់អ្នកវិលត្រឡប់មកធម្មតាហើយអ្នកអាចមានផ្ទៃពោះបាន
•    មនុស្សមួយចំនួនអាចឡើងទម្ងន់ ឬស្រកទម្ងន់ នៅពេលដែលពួកគេប្រើការចាក់ថ្នាំពន្យារកំណើត
•    អ្នកអាចនឹងមានផលប៉ះពាល់ដូចជាឈឺក្បាល កើតមុន ជ្រុះសក់ ការថយចុះចំណង់ផ្លូវភេទ និងការផ្លាស់ប្តូរអារម្មណ៍៕

អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play