សិច

ពិតដែរឬទេដែលថា កាន់តែចាស់ សិចកាន់តែខ្សោយ? អញ្ចឹង គួរធ្វើបែបណាទៅ?

ការផ្លាស់ប្តូរចំណង់ផ្លូវភេទ

ភាពចាស់ជរា អាចបង្ករឲ្យមានការប្រែប្រួលខុសធម្មតានៅក្នុងរាងកាយ ដែលមួយចំនួនអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់អ្នក។

ប៉ុន្តែ វាមានវិធីជាច្រើន ដើម្បីទទួលបាននូវភាពរីករាយជាមួយដៃគូរបស់អ្នក។ គូស្វាមីភរិយាខ្លះនៅតែទទួលបានក្តីសុខ និងរំភើបស្រើបស្រាល ទោះបីជាគេមិនបានរួមភេទក៏ដោយ។

សូមរីករាយជាមួយអារម្មណ៍រំជើបរំជួលទាំងអស់ជាមួយដៃគូរបស់អ្នក ដោយមិនមែនគ្រាន់តែគិតដល់ការឈានដល់ចំណុចកំពូលនោះទេ។

ចូរចំណាយពេលវេលារ៉ូមែនទិក ដើម្បីឆក់យកអារម្មណ៍ត្រេកត្រអាលបន្ថែមទៀត ដូចខាងក្រោមនេះ ៖

1.    ស្ទាបអង្អែល និងប៉ះពាល់គ្នាទៅវិញទៅមក
2.    មានការងូតទឹក ឬត្រាំទឹករួមគ្នា
3.    ថើបដោយសេចក្តីស្រឡាញ់ខ្លាំងបំផុត
4.    ត្រូវចំណាយពេល ដើម្បីដោះសំលៀកបំពាក់គ្នាទៅវិញទៅមក
5.    ប្រាប់គ្នាទៅវិញទៅមក នូវអ្វីដែលអ្នកចូលចិត្ត និងរបៀបដែលអ្នកចង់ឲ្យដៃគូអ្នកធ្វើចំពោះអ្នក
6.    មនុស្សជាច្រើនបានផ្តល់ការរួមភេទតាមមាត់ ឬលេងប្រដាប់ភេទគ្នារហូតដល់ឈានដល់ចំណុចកំពូល។
អ្នកអាចនិយាយជាមួយដៃគូរបស់អ្នកអំពីអារម្មណ៍ និងចំណង់ផ្លូវភេទដែលមានប្រយោជន៍ទោះបីជាវាមិនតែងតែងាយស្រួលធ្វើក៏ដោយ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play