សុខភាពបុរស

បុរសប្រយ័ត្នឲ្យមែនទែន ចំពោះក្រពេញប្រូស្តាត ប្រសិនបើមាន ...

ក្រពេញប្រូស្តាតរីកធំ គឺជាពាក្យវេជ្ជសាស្ត្រ ដើម្បីពិពណ៌នាអំពីលក្ខណៈដែលក្រពេញប្រូស្តាតរីកធំ ហើយជាស្ថានភាពមួយអាចប៉ះពាល់ដល់របៀបដែលអ្នកបញ្ចេញទឹកនោម។

ក្រពេញប្រូស្តាតរីកធំ ជារឿងធម្មតាចំពោះបុរសដែលមានអាយុលើសពី ៥០ ឆ្នាំ។ វាមិនមែនជាមហារីក ហើយវាមិនមែនជាការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពនោះទេ។
រោគសញ្ញានៃការរីកក្រពេញប្រូស្តាត

ក្រពេញប្រូស្តាត គឺជាក្រពេញតូចមួយដែលស្ថិតនៅក្នុងឆ្អឹងត្រគាក រវាងលិង្គ និងប្លោកនោម។

ប្រសិនបើក្រពេញប្រូស្តាតរីកធំ វាអាចដាក់សម្ពាធលើប្លោកនោម និងទ្វារនោម (បំពង់ទឹកនោមដែលឆ្លងកាត់)។

វាអាចប៉ះពាល់ដល់ការបត់ជើងតូចរបស់អ្នក ហើយអាចបណ្តាលឲ្យមានបញ្ហានានាផងដែរ ៖

1.    ការលំបាកក្នុងការចាប់នោម
2.    អ្នកត្រូវទៅនោមញឹកញាប់
3.    ការលំបាកក្នុងការសម្អាតប្លោកនោម ឬនោមឲ្យអស់ពីប្លោកនោម។

ចំពោះបុរសមួយចំនួន រោគសញ្ញា គឺស្រាល និងមិនចាំបាច់ព្យាបាលទេ ប៉ុន្តែ ចំពោះអ្នកដទៃពួកគេអាចមានបញ្ហាធ្ងន់ធ្ងរទៅវិញ។
បុរសជាច្រើនបារម្ភថា ការដែលមានក្រពេញប្រូស្តាតរីកធំ មានន័យថាពួកគេមានការកើនឡើងហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាត។ នេះមិនមែនជាករណីដែលអ្នកត្រូវបារម្ភនោះទេ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play