យុវ័យ

វិធីសាស្ត្រ​ធ្វើអោយ​ចៅហ្វាយ​ពេញចិត្ត​នឹង​អ្នក​

​វា​មិន​អី​នោះ​ទេ ប្រសិនបើ​អ្នក​ធ្លាប់ មាន​នូវ​ពេលវេលា​អាក្រក់​ជាមួយនឹង​ចៅហ្វាយនាយ​អ្នក ដោយ សារ​តែ​វា ជា​ផ្នែក​មួយ​នៃ​ការធ្វើ ការងារ​។ ជារឿយៗ អ្នក​តែងតែមាន​ចម្ងល់​ជាមួយនឹង សំណួរ​មួយ​ដែល សួរថា តើ​អ្នក​អាច​នឹង​ធ្វើអោយ​ចៅហ្វាយនាយ​អ្នក ចាប់អារម្មណ៍​នឹង​អ្នក​បាន ដោយ​វិធី​ណា​? ខាងក្រោម នេះ គឺជា​គន្លឹះ​ងាយៗ ទាំង ៥​យ៉ាង ដែល​អ្នក​អាច​ប្រើ​បាន​ដើម្បី ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី ចៅហ្វាយ នាយ​របស់​អ្នក ៖

១.  គោរព​នូវ​ពាក្យ​សម្តី​របស់​ខ្លួនឯង​
 តើ​អ្នក​មាន​ធ្លាប់​ដែល និយាយ​ទៅកាន់​ប្រធាន​របស់​អ្នក​ថា “ ចា​ស សូម​លោក​ប្រធាន កុំ​ព្រួយបារម្ភ អំពី​របាយការណ៍​នេះ ខ្ញុំ​នឹង​ធានាថា វា​នឹង​ត្រូវបាន​បញ្ចប់​អោយទាន់ពេល នា​ព្រឹកស្អែក​នេះ​!  ”​។  យើង សង្ឈឹមថា អ្នកនឹង ប្រាកដ​ជា​ធ្វើបាន អោយ​របាយការណ៍ នោះ​រួចរាល់​នៅក្នុង​ព្រឹក​ថ្ងៃស្អែក​តាម​ដែល អ្នក​បាន​សន្យា ។​តើ​អ្នកដឹង​ទេ ថា​ហេតុអ្វី​? ពីព្រោះថា ប្រធាន​អ្នក នឹង​ពេញចិត្ត​នឹង អ្នក​ប្រសិនបើ​អ្នក បានប្រគល់​ការងារ អោយ​គាត់​ទាន់​ពេលវេលា​ល្អ ។ អ្នក​នឹង​អាច ធ្វើអោយ​ចៅហ្វាយនាយ​អ្នក ចាប់ អារម្មណ៍​នឹង​អ្នក ដោយ​ការប្រគល់​ការងារ ទាន់​ពេល​កំណត់ ដូច​អ្វី​ដែល​អ្នក​បាន​សន្យា ។​

២. រៀន​បណ្តោយ​អោយ​វា​ទៅតាម​ដំណើរ​
ប្រសិនបើ​អ្នក​គិតថា អ្នក​មាន​ការងារ​ធ្វើ​ច្រើន​ជ្រុល និង ប្រឈម​នឹង​ថ្ងៃ​កំណត់ នៃ​ការប្រគល់​ការងារ ជាច្រើន ដែល​នឹង​មកដល់ នោះ​តើ​អ្នក​អាច​នឹក​ស្រម័យ​បាន​ទេ​ថា ចៅហ្វាយ​អ្នកនឹង តប់ប្រម៉​ល់ នឹង​ការ ងារ​របស់​គាត់​ប៉ុណ្ណា​?​ក្រៅ​ពី​ត្រូវ​ធ្វើ​ការងារ​ផ្ទាល់ខ្លួន​របស់​គាត់ ប្រធាន​អ្នក​ក៏​ចាំបាច់​ត្រូវ​ធ្វើការ ត្រួតពិនិត្យ ការងារ​កូនចៅ​ថ្នាក់ក្រោម ដូចជា​រូបអ្នក​ផងដែរ​។ វា​អាច​ជា​កត្តា​ធម្មជាតិ​មួយ ដែល​អ្នក​នឹង​អាច​អត់ទ្រាំ ទៅ នឹង​កំហឹង ឬ ការស្តីបន្ទោស​របស់​ចៅហ្វាយនាយ​អ្នក នៅក្នុង​ពេល​ណាមួយ ។ អ្នក​ត្រូវ​អោយ​ប្រធាន​អ្នក ចាប់ អារម្មណ៍​នឹង​អ្នក ដោយ​ការ​ងើប​មុខ​ឡើង និង ទទួលស្គាល់ថា មនុស្ស​អាច​នឹង មិន​អាច​ទប់​កំហឹង បាន យូរៗ​ម្តង​។ ប្រធាន​អ្នកនឹង ស្ងើច​ស​សើរ​ចំពោះ ការពិត​ដែលថា អ្នក​ជា​មនុស្ស​ពេញវ័យ និង មាន​ភាព​អំណត់ ក្នុងអំឡុងពេល​នៃ​ការបញ្ចេញ​នូវ​ភាព​មួម៉ៅ​របស់​ពួកគេ ។​

៣. ត្រូវ​ចេះ​មាន​ទំនួល​ខុស​ត្រូវ​
 តើ​វា​ជា​ការធម្មតា​មែន​ទេ​ឬ នៅពេល​ដែល​អ្នក​បាន​ធ្វើ​អ្វីមួយ​ខុស ហើយ​នឹង​ទទួលបាន​នូវ ការស្តីបន្ទោស​? ពេលខ្លះ បុគ្គលិក​មួយចំនួន អាច​នឹង​ព្យាយាម​ប្រកែក​យកឈ្នះ ។ ឧទាហរណ៍ មិត្ត​រួម​ការងារ​ម្នាក់ របស់​អ្នក ត្រូវ​ធ្វើ​ការទាក់ទង​ទៅ​កាន់​អតិថិជន ម្នាក់​វិញ និង បញ្ជាក់ប្រាប់​ពួកគេ ពី ការសរសេ​ខុស​អត្ថន័យ​នៅលើ​សំបុត្រ ។ តែ​នាង​មិនបាន​ធ្វើ​វា​ទេ ហើយ​ចៅហ្វាយ​អ្នក​បែរ​ជា​ស្តីបន្ទោស អោយ​អ្នក ។ ជំនួស​អោយ​ការ ព្យាយាម​បដិសេធថា វា​មិនមែន​ជា​កំហុស​របស់​អ្នក ដោយ​ការ​និយាយថា ធ្វើ​ម៉េច បើ​ខ្ញុំ​មិន​អាច​ទំនាក់ទំនង​គេ​បាន​តាមរយៈ​ទូរស័ព្ទ ?​ហើយ​នាង មាន​លេខ​ទូរស័ព្ទ​របស់​ភ្ញៀវ ដូច្នេះ នាង​គប្បី​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ វា​មិនមែន​ជា​កំហុស​ខ្ញុំ​នោះទេ ។ ចំពោះ បញ្ហា​នេះ អ្នក​គប្បី ធ្វើ អោយ​ប្រធាន អ្នក​ងាក​មក​ចាប់អារម្មណ៍​នឹង​អ្នក វិញ​ដោយ​ការ​និយាយថា សុំ​ទោស​លោក​ប្រធាន នេះ ជា​កំហុស​របស់​ខ្ញុំ មួយ​ផ្នែក​ដែល​ខ្ញុំ​មិន​បាន​ជួយ​ចាប់​អារម្មណ៍ ។​ដូច្នេះ សូម​លោក​មេត្តា អនុញ្ញាត​អោយ​ខ្ញុំ ដោះស្រាយ​នូវ​បញ្ហា​នេះ ដោយ​ការតេ​ទូរស័ព្ទ និង សុំទោស​អតិថិជន​ដោយផ្ទាល់​ផង​ចុះ ។ ខ្ញុំ​នឹង បញ្ជូន សារ​ជា​អ៊ីម៉េល​ណាត់ជួប​លើក​ក្រោយ​ទៀត ទៅកាន់​លោក​ប្រធាន និង មិត្ត​ខ្ញុំ នៅពេល​ការងារ​នេះ បានសម្រេច​។ នោះ​ប្រធាន​អ្នក នឹង​ពេញចិត្ត​ចំពោះ​ពាក្យ​សម្តី​ទាំងនេះ​ជា​មិនខានឡើយ ។​

៤. ធ្វើ​ជា​អ្នកការពារ សម្រាប់​ពួកគេ​
ឋានានុក្រម​នៃ​ការងារ គឺ​តែងតែ​មាន​នៅ​តាម​អង្គការ ស្ថាប័ន​នីមួយៗ ដូច្នេះ ប្រធាន និង អ្នកដឹកនាំ អាច​នឹង​ដោះស្រាយ​នឹង​ការងារ ដែល​ស្ថិតនៅក្រោម​ជំនាញ និង សម្តត្ថភាព​ការងារ របស់​បុគ្គលិក​ថ្នាក់ ក្រោម​របស់​ពួកគេ​បាន​។ អ្នក​អាច​នឹង​ធ្វើអោយ ប្រធាន​របស់​អ្នក ចាប់អារម្មណ៍​នឹង​អ្នក​បាន ដោយ​ការ មិន រំខាន​ពួក​គាត់​ជាមួយនឹង ការងារ​តូចតាច​ប្រចាំថ្ងៃ ។  ប្រសិនបើ​អ្នក​សម្គាល់​ឃើញ បុគ្គលិក​ផ្នែក​ផ្សេង កំពុងតែ​រំខាន​ប្រធាន​អ្នក​ជាមួយនឹង របាយណ៍ការណ៍​ប្រចាំថ្ងៃ ដែល​អ្នក​អាច​ធ្វើបាន នោះ​អ្នក​អាច​នឹង ស្ម័គ្រចិត្ត​ចេញមុខ​ធ្វើ​ជំនួស​គាត់ ។ នៅក្នុង​ករណី​នេះ អ្នក​នឹង​ក្លាយជា អ្នកការពារ របស់​ប្រធាន​អ្នក និង កាត់បន្ថយ​នូវ​ការងារ របស់​គាត់​ពី​ការមើល​ខុសត្រូវ​នូវ កិច្ចការ​តូចតាច ។​

៥. តែងតែ​មាន​នូវ​ចំណង់​នៃ​ការរៀនសូត្រ​
ចៅហ្វាយនាយ គឺ​ស្រលាញ់​ចូលចិត្ត បុគ្គលិក​ណា ដែល​តែង​បង្ហាញ​នូវ ចំណង់ និង ភាព​សាទរ ក្នុង​ការរៀន​នូវ ការងារ​អ្វី​ដែល​ថ្មី ។ អ្នក​ពិតជា​អាច ធ្វើ​អោយ​ប្រធាន​អ្នក​ស្ងើចសរសើរ​អ្នក ដោយ​ការ បង្ហាញ​នូវ អត្ត​ចរិត្ត​ល្អ​ត្រឹមត្រូវ ។ ឧទាហរណ៍ អ្នក​អាច​និយាយ​ទៅកាន់​ពួកគេ​ថា លោក​ប្រធាន ខ្ញុំ​ឃើញ លោក កំពុង​ធ្វើការ​ជាមួយនឹង គម្រោង​មួយ​ដ៏​វែង ដែល​ទាក់ទង​ទៅនឹង ប្រធានបទ​នៅលើ​ក្តារខៀន​នោះ ។ តើ​វា​ទាំងអស់​នោះ​គឺជា​អ្វី ?​តើ​ខ្ញុំ​អាច​ជួយ​លោក​បាន​ទេ​?  នោះ​ប្រធាន​អ្នក​ប្រាកដជា ចាប់អារម្មណ៍ នឹង ការស្ម័គ្រចិត្ត ចង់​ជួយ និង សិក្សា​ពី​អ្វី​ដែល​ថ្មី​នេះ ។ តើ​នរណា​ដឹង អ្នក​អាច​នឹង​ត្រូវ​ទទួលបាន​នូវ ចំណាប់​អារម្មណ៍​ពី​ប្រធាន​របស់​អ្នក ជាខ្លាំង រហូត​ដល់​ថ្ងៃ​ណាមួយ គាត់​អាច​នឹង ឡើង​តំណែង អោយ​អ្នក​ទៀតផង ថា​មិន​ត្រូវ​នោះ​?
អ្នក​ត្រូវ​ចេះ​ប្រើ​នូវ គន្លឹះ​ដូច​ខាងលើ​នេះ ដើម្បី​បង្កើន​ទំនាក់ទំនង រវាង​អ្នក និង ចៅហ្វាយនាយ អោយបាន​ត្រឹមត្រូវ តាម​បែបបទ​នៃ​មូលដ្ឋានគ្រិះ​របស់​វិជ្ជា​ជីវៈ​ការងារ ៕

អត្ថបទស្រាវជ្រាវ និង​​ ប្រែសម្រួលដោយ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី10  មេសា ឆ្នាំ 2013

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play