យុវ័យ

ធ្វើយ៉ាងណា​ទើប​អ្នក​មាន​ភាព​រីករាយ​នឹង​ការងារ​របស់​អ្នក​?

មុនពេល​ដែល​អ្នក​ចាប់ផ្តើម​អាន នូវ​អត្ថបទ​នេះ ចូរ​អ្នកធ្វើការ​សួរ​ខ្លួនឯង​ថា តើ​អ្នក​ពិតជា​មាន​ភាព​រីក រាយ​នឹង​ការងារ​របស់​អ្នក មែន​ដែរឬទេ ឬ​ក៏​អ្នក គ្រាន់​តែ​ព្យាយាម​បន្លប់​ការពិត​នោះ ? ប្រសិនបើ​អ្នក​មិន មាន​អារម្មណ៍​រីករាយ​នឹង ការងារ​ដែល​អ្នក​កំពុង​ធ្វើ ហើយ​អ្នក​កំពុងតែ​ជាប់គាំង ជាមួយនឹង​ការងារ​ប្រភេទ នេះ នោះ​វិធី​ពីរ​បី​ខាងក្រោម​នេះ គឺ​វា​នឹង​អាចជួយ​អ្នក​អោយមាន​ភាព​រីករាយ​ឡើងវិញ​បាន​។ ពួក​យើង​ដឹង ហើយ​ថា សុភមង្គល​កើតមាន​ចេញ​ពី​ផ្នែក​ខាង​ក្នុង​ខ្លួន​យើង ប៉ុន្តែ​វា​ក៏​ជា ការព្យាយាម​មួយ ដែល​តម្រូវ អោយ​អ្នក​ធ្វើ​វា​អោយបាន នូវ​ផ្នែក​នៃ​កត្តា​ខាង​ក្រៅ​ផង​ដែរ​។ ដូច្នេះ គន្លឹះ​ទាំង​ពីរ​ខាងក្រោម​នេះ គឺជា​អ្វី ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ដាស់សតិ​សម្រាប់​អ្នក នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ទុក្ខព្រួយ និង មិន ចូលចិត្ត​ខ្លួន​អ្នក និង កាលៈទេសៈ​នៃ​ការងារ​របស់​អ្នក​។

១. ព្យាយាម​ដោយ​មិន​ធ្វើការ​ត្អូញត្អែរ​
   វា​ជា​កត្តា​ផ្នែក​ផ្លូវចិត្ត​មួយ​។ រាល់ពេល​ដែល​អ្នក​រអ៊ូ​រ​ទាំ មិន​ថា​អ្នក​រ៉ាយរ៉ាប់​ពី​បញ្ហា​អ្វីមួយ វា​នឹង​ធ្វើអោយ ស្ថានភាព​កាន់តែ​អាក្រក់​ឡើង កើតមាន​នៅក្នុង​ការគិត​របស់​អ្នក ជាង​ពេល​ដែល​អ្នក​មិន​បាន​ត្អូញត្អែរ​ពី វា​ទៅ​ទៀត​។ ពាក្យ​តំអូញ​តំអែរ គឺ​អាច​ធ្វើអោយ​អ្នក​ងាយ​ទន់ខ្សោយ​នៅ​ផ្នែក​ខាងក្នុង និង បង្កើន​នូវ អារម្មណ៍​នៃ​ការគិត​ក្នុង​ផ្លូវ អវិជ្ជមាន​។ ដូច្នេះ អ្នក​គ្រាន់តែ​ធ្វើការ​គ្រប់គ្រង​ខ្លួនឯង ដោយ​ធ្វើ​ការគិត​នូវ រឿង រ៉ាវ​អ្វីដែល​រីករាយ ឬ ព្យាយាម​ទប់មាត់​របស់​អ្នក នៅពេល​ដែល​អ្នក​ចង់​ត្អូញត្អែរ​ប្រាប់​អ្នក​ដទៃ​នោះ ។ នៅពេលណា​ដែល អ្នក​បញ្ឈប់​វា​បាន នោះ​អ្នកនឹង​សម្គាល់​ឃើញថា ខ្លួន​អ្នក​ជា​ការពិត អាច​ធ្វើ​ការផ្តោត អារម្មណ៍​បាន ទៅលើ​បញ្ហា និង ចាប់ផ្តើម​ស្វែងរក​បាន​នូវ​ដំណោះស្រាយ សម្រាប់​ពួកវា​។ វា​ជា​ការ លំបាក​មួយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិតជា​ព្យាយាម​មែន នោះ​យើង​ប្រាកដថា យ៉ាងហោចណាស់​ក៏​អ្នក​អាច កាត់បន្ថយ​បាន​នូវ ភាព​ញឹកញាប់​នៃ​ការ​ត្អូញត្អែរ​នេះ​បានដែរ ។​

២. ឈប់​មាន​អារម្មណ៍​ថា ខ្លួនឯង​មិន​បានការ និង ចាប់ផ្តើម​ចូលរួម​នូវ​សកម្មភាព​ផ្សេងៗ​
      ប្រសិនបើ​អ្នក​ជា​មនុស្ស​ម្នាក់ ស្ថិតនៅ​ក្នុង​ចំណោម មនុស្ស​ដែល​តែងតែ​អង្គុយ​ស្ងៀម​នៅ តុ ការិយាល័យ​ពេញ​មួយថ្ងៃ ដោយ​មិន​បាន​ចាប់អារម្មណ៍ នឹង​អ្វី​ដែល​កំពុង​កើត​មាន​ជុំវិញខ្លួន​នោះ ប៉ុន្តែ​បែរ ជា​អង្គុយ​រង់ចាំ​តែ​ពេល ចៅហ្វាយនាយ​ហៅ​ណែនាំ គ្រប់​រាល់​អ្វីៗ​នោះ ដូចនេះ អ្នក​គប្បី​ត្រូវតែ​ចាកចេញ ពី​ស្ថានភាព​បែប​នេះ​អោយបាន​ជា​បន្ទាន់ នឹង ត្រូវ​ចូលរួម​នូវ​សកម្មភាព​ផ្សេងៗ​ជាមួយ​នឹង​អ្នក​ដទៃ​។ ព័ត៌មាន​នៅ​ក្នុង​បន្ទប់ ការិយាល័យ​គឺ​ធ្វើដំណើរ​លឿន​ណាស់ តែ​វា​សម្រាប់​តែ​មនុស្ស​ណា​ដែល​ចង់ ទទួលបាន​នូវ ដំណឹង​ទាំងនេះ​ប៉ុណ្ណោះ​។ អ្នក​ត្រូវ​ឧស្សាហ៍​អាន នូវ​ព័ត៌មាន​ផ្សេងៗ​ដែល​មាន​បិទ​នៅ កន្លែង ផ្សព្វផ្សាយ​ដំណឹង អោយបាន​ជា​រៀងរាល់ថ្ងៃ ឬ ២​ដង ក្នុង​មួយ​ថ្ងៃ និង ប្រាកដថា អ្នក​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង ប្រធាន​របស់​អ្នក​អោយបាន​ជា​ប្រចាំ ។ វិធី​នេះ គឺ​អាច​ជួយ​អោយ ប្រធាន របស់​អ្នក នឹង​យល់​បាន​ថា អ្នក​ជា មនុស្ស​ដែល​ចង់​ចេះ​ចង់​រៀន និង មាន​ចំណាប់អារម្មណ៍​ចំពោះ ការងារ ដែល​វា​អាច​ជា​ឱកាស​មួយ​នឹង​ជួយ​បើកផ្លូវ អោយ​អ្នក ឆាប់​ឈានទៅរក​ភាពជោគជ័យ​ក្នុង អាជីព ការងារ​របស់​អ្នក បាន ៕
 

ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី24  មេសា ឆ្នាំ 2013

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play