យុវ័យ

ហេតុផល​សមរម្យ​៦​យ៉ាង​ដើម្បី​លាឈប់​ពី​ការងារ​

ការងារ​មិន​មែន​ជា​អ្វីៗ​ទាំងអស់ របស់​អ្នក​ទេ ប៉ុន្តែ​វា​គឺជា​ផ្ទះ​ទី​ពីរ​របស់​អ្នក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​វា​គឺជា​កន្លែង​មួយ ដែល​អ្នក​បាន​បាន​ចំណាយ​ពេល​ដ៏​ច្រើន​ម៉ោង​សំរាប់​ខួ​ល​ក្បាល​របស់​អ្នក​ក្នុង​ការគិត និង​ប្រាស្រ័យ​ទាក់ទង ជាមួយ​អ្នក​រួម​ការងារ​ជាមួយគ្នា ហើយ​វា​ក៏​ជា​កន្លែង ដែល​អ្នក​បាន​បង្កើត​ទិន្នផល​ដែល​គួរអោយ​ចាប់អារម្មណ៍​មួយ​ផងដែរ​។ ទោះបីជា​យ៉ាង​ក៍ដោយ រឿង​ផ្ទុយគ្នា​ក៍វា​អាច​កើតមាន​ផងដែរ ក្នុងពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​គ្រប់គ្រាន់​ចំពោះ​វា​។ ទាំងនេះ​ជា​មូលហេតុ ៦​ចំនុច​ដែល​យើង​នឹង​អោយ​អ្នក​សំរាប់​ហេតុផល អំពី​ការលាឈប់​ពី​កន្លែង​ធ្វើការ​របស់​អ្នក​។​

១. ការបន្ថែម​គំនាប​
​ការដាក់​គំនាប​បន្តិចបន្តួច​នៅ​កន្លែងធ្វើការ​វា​គឺជា​រឿង​ធម្មតា​ម​សំរាប់​បង្កើន​ទិន្នផល​នៅក្នុង​ក្រុមហ៊ុន​មួយ​។ ប៉ុន្តែ​បើ​វា​ច្រើន​ហួសហេតុ​ពេក វាក៍​អាច​ជះ​លទ្ធផល​មិន​ល្អ​ក្នុង​ចំណោម​បុគ្គលិក​ដែល​។ ដូច​ច្នោះ​បើសិន​ជា​អ្នក​បាន​ជាប់​ពាក់​ពន្ធ័​ជាមួយនឹង​ចំនុច​ទាំង​នេះ រឺក៏​មាន​ពេលទំនេរ​តិចតួច​នៅក្នុង​ក្រុមហ៊ុន នោះ​ហើយ​វា​ជា​ពេលវេលា​សមរម្យ​សំរាប់​អ្នក ក្នុង​ការរៀបចំ​បង្វិច​បាន​ហើយ​។​

២. ចៅហ្វាយនាយ​ដែលមាន​អាកប្បកិរិយា​ដែល​មិន​អាច​ទទួលយកបាន​
 វា​គឺជា​រឿង​ដ៏​ឈឺចាប់​បំផុត បើសិនជា​ចៅហ្វាយនាយ​របស់​អ្នករក្សា​ការជាន់​លើ​ក្បាល​របស់​អ្នក​សំរាប់​រឿង​បន្តិចបន្តួច​។ នៅក្នុង​ករណី​បែប​នេះ គំរោង​បន្តិចបន្តួច​ហាក់ដូចជា​មាន​ការលំបាក​សំរាប់​បំពេញ​និង​មិន​អាច​ធ្វើ​ទៅ​តាម​ទំ​រូ​វ​ការ​បាន​។ បើសិន​ជា​រឿង​នេះ​ប្រក​ដ​ជា​កើតឡើង​ចំពោះ​អ្នក​នោះ​វា​ជា​ពេលវេលា​របស់​អ្នក​ត្រូវ​រៀបចំ​អីវ៉ាន់​របស់​អ្នក​ហើយ​។​

៣. បុគ្គលិក​រួម​ការងារ​ដែល​មាន​ចរិក​មិនល្អ​
 បើសិន​ជា​អ្នក​គឺជា​ផ្ទាំង​ស៊ី​ប នៃ​ការបញ្ចេញ​កំហឹង សំរាប់​សើចចំអក បង្អាប់ រឺក៏​ច្រើន​ជាង​នេះ​ទៅទៀត​នោះ​ដោយ​ក្រុម​មនុស្ស​បែប​នេះ​នៅក្នុង​ការិយាល័យ​របស់​អ្នក អ្នក​ត្រូវ​តែ​ព្យាយាម​អោយអស់​ពី​សម្តត្ថភាព​ដើម្បី​ចាក​ចេញពី​កន្លែង​នោះ លុះត្រាតែ​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ស្ទាត់ជំនាញ​សំរាប់​ដោះស្រាយ​ជាមួយ​បញ្ហា​ទាំងអស់នោះ​។

៤. ភាពខ្វះខាត​នៃ​គោលការណ៍​កាតព្វកិច្ច​
​គ្រប់​បណ្តាល​ក្រុមហ៊ុន រឺក៍​អង្គការ​ទាំងអស់​ដែល​បាន​ដំណើរការ​ត្រូវ​ផ្តល់អោយ​បុគ្គលិក​របស់​ពួកគេ​នូវ​ការព្រមព្រៀង​ដ៏​ច្បាស់លាស់​មួយ​ក្នុង​លក្ខខណ្ឌ ការងារ​មួយ​ច្បាស់លាស់​សំរាប់​ពេល​ដែល​លាឈប់ ដូចជា​ប្រាក់​បំណាច់​ឆ្នាំ​ជា​ដើម​។ បើសិន​ជា​អ្នក​មើល​ឃើញ​ថា​ក្រុមហ៊ុន​របស់​អ្នក​បន្ត​បដិសេធ​សិទ្ធ​របស់​អ្នក​ឥតឈប់ឈរ អ្នក​គួរតែ​ចាក​ចេញពី​កន្លែង​នោះ​។​

៥.  ការធ្វើដំណើរ​ឆ្ងាយ​ពេក​
​សូម្បី​តែ​រំពឹងគិតថា​កន្លែងធ្វើកា​រ​របស់​អ្នក​ក្លាយជា​ច្រក​ទ្វារ​ទី​ពីរ ដែល​មិន​ច្បាស់លាស់ វា​ត្រូវ​តែ​យ៉ាងហោចណាស់​ស្ថិតនៅក្រោម​ការកំនត់​មួយ​ដ៏​សំខាន់​។ រយះពេល​កាន់តែ​យូរ​នៃ​ការធ្វើដំណើរ​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា​ឈឺ នៅ​គ្រា​ដែល​បាន​មកដល់​ការរិយាល័យ ដូច​ច្នោះ​ហើយ​វា​ធ្វើអោយប៉ះពាល់​ដល់​
​សកម្មភាព​ធ្វើ​ការងារ​ទាំងមូល​របស់អ្នក​។ បើសិន​ជា​អ្នក​មិន​ទទួលបាន​សុខភាព​ល្អ និង​ភាព​រីករាយ​ក្នុងខណ​:​ពេល​ដែល​អ្នក​មក​ដល់​ការរិយាល័យ​នោះ ភា​វ​:​គតិ​របស់​អ្នកនឹង​សុំ​អោយ​អ្នក​ទំលាក់​ភាព​តានតឹង​នោះ​ចោល​។​

៦. ការបង្កើត​ភាពស្មុកស្មាញ​ច្រើន​
​ភាពស្មុកស្មាញ​របស់​អ្នក​បាន​កើតឡើង​ទ្វេរ​ដង ខណ​:​ពេល​ដែល​ពេល​វា​លា​ទៅ​កាន់​ការរិយាល័​យកាន់​តែ​ជិត​មក​ដល់​។ ប៉ុន្តែ​ជា​អកុសល បើ​ការធ្វើដំណើរ​របស់​អ្នក​ទៅ​កាន់​កន្លែង​ធ្វើអោយ​អ្នក​ឈឺ​នោះ ហើយ​វា​គ្មាន​ការបញ្ជាក់​បន្ថែមទៀត​ទេ​ថា​ការងារ​នោះ ពិតជា​មិន​សក្តិសម​ជា​មួយ​នឹង​អ្នក​ទេ​៕ 

ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី06  កក្កដា ឆ្នាំ 2013

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play