យុវ័យ

ពាក្យមួយចំនួនដែលមិនត្រូវអោយមានក្នុងប្រវត្តិរូបរបស់អ្នក

អ្នកជាមនុស្សដែលនៅតែត្រូវការប្រើប្រាស់ប្រវត្តិរូបសង្ខេបរបស់ខ្លួនដើម្បីដាក់ពាក្យធ្វើការ និងបង្កើតទំនាក់ទំនង។ អ្នកមិនជឿថា អ្នកទើបតែចប់មហាវិទ្យាល័យ ឬវិទ្យាល័យទេ ប៉ុន្តែប្រហេលជាអ្នកកំពុងតែផ្លាស់ប្តូរដំណែងចេញពីសហគ្រាសមួយទៅសហគ្រាសមួយទៀត។ ម៉្យាងវិញទៀតប្រវត្តិរូបសង្ខេបគឺផ្នែកមួយដ៏សំខាន់ សម្រាប់បង្ហាញនូវការងាររបស់អ្នកនិងប្រវត្តិរបស់ខ្លួន ហើយអ្នកត្រូវតែសរសេរវាអោយបានល្អ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកកំពុងតែ សរសេរប្រវត្តិរូប ផ្ទាល់ខ្លួន ឬកំពុងតែអោយគេសរសេរអោយ អ្នកត្រូវតែប្រាកដថាមានពាក្យមួយចំនួនមិនត្រូវអោយមានទេ។

Capable
ពាក្យនេះមានន័យថាមានសមត្ថភាព។ និយោជកទាំងអស់ដែលកំពុងតែមើលប្រវត្តិរូបរបស់អ្នកនឹងនិយាយដូចៗគ្នាថា “ពិតណាស់ អ្នកតែងហៅខ្លួនឯង ថាជា មនុស្សមានសមត្ថភាព។ ប៉ុន្តែអ្នកមិនដែលនិយាយថាខ្លួនគ្មានសមត្ថភាពក្នុងការបំពេញមុខងារណាមួយសោះ”។ រឿងនេះស្តាប់ទៅគួរអោយក្តៅក្រហាយណាស់។ ហេតុអ្វីទៅ? ព្រោះអ្នកមិនដឹងប្រាកដថាអ្នកជានរណា ហើយដោយសារតែអ្នកមិនអាចដឹងថាអ្នកនឹងមានសមត្ថភាពអាចធ្វើ ការងារដែលអ្នកកំពុងតែ ដាក់ពាក្យ សុំនោះឬក៏អត់ផង។

Hard-Working
ពាក្យថា Hard-Working មានន័យថាខំប្រឹងធ្វើការ ហើយមើលទៅជាពាក្យដ៏ល្អមួយដែរ។ និយោជកចូលចិត្តមនុស្សដែលខិតខំធ្វើការណាស់។ តើអ្នកដឹងទេថាតើ ពួកគេចូលចិត្តអ្វីដែលល្អជាងនេះដែរទេ? និយោជិកដែលចេះបង្ហាញភាពព្យាយាម។ ចូរព្យាយាម និងស្វែងរកពាក្យដែលមានន័យដូចគ្នាផ្សេង​ទៀតដែលនៅតែ​បញ្ជាក់ថាអ្នកជាមនុស្សខិតខំធ្វើការទៅ។

Problem-solver

ពាក្យនេះមានន័យថាជាអ្នកដោះស្រាយបញ្ហា។ វាមិនមែនជាពាក្យមួយល្អទេ ព្រោះតែវាមានបង្កប់នូវន័យអវិជ្ជមានច្រើន។ ពាក្យនេះបញ្ជាក់អោយដឹងថា វានឹងមាន​បញ្ហាជាច្រើនកើតមាន ហើយអ្នកនឹងត្រូវចូលរួមក្នុងរឿងទាំងនោះដែរ។ រឿងនេះពិបាកនឹងព្យាករណ៍ទុកណាស់ ហើយវាប្រហែលជាបណ្តាលអោយមានសំណួរ​ពិបាកៗ​កើតមានក្នុងការសម្ភាសន៍របស់អ្នកទៀតដូចជា “ចូរប្រាប់ខ្ញុំអំពីបញ្ហាពិសេសៗដែលកើតមាន និងរបៀបដែលអ្នកនឹងដោះស្រាយបន្តិចមក”។ល។

Creative
ពាក្យនេះមានន័យថា ដែលមានលក្ខណៈច្នៃប្រឌិត។ ការដែលមានគំនិតច្នៃប្រឌិតគឺជាធនធានដ៏ល្អមួយ ហើយវាក៏ជាពាក្យមួយល្អដែលគួរប្រើក្នុង​ប្រវត្តិរូបសង្ខេប​របស់​​​អ្នកដែរ ប៉ុន្តែអ្នកត្រូវតែចៀសវាងការពិពណ៌នាខ្លួនឯងថាជាមនុស្សពោរពេញដោយភាពច្នៃប្រឌិត៕

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី15  កុម្ភៈ ឆ្នាំ 2014

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play