យុវ័យ

រឿង ៩យ៉ាង​ដែល​មិន​គួរ​អោយ​មាន​ក្នុង​ប្រវត្តិ​រូប (CV) របស់​អ្នក​ទេ​

​ប្រវត្តិរូប​ដ៏​ល្អ​មួយ​ច្បាប់​អាច​មាន​លក្ខណៈ​ខុសៗ​គ្នា​រវាង​ការទទួល​បាន​ការងារ​តាម​សុបិន្ត និង​ការបាត់បង់​ការងារ​មុនពេល​គេ​សម្ភាសន៍​។ មាន​ការយល់ច្រឡំ​រាប់រយ​ករណី និង​វិធីសាស្ត្រ​ផ្ទុយ​គ្នា​ដែល​ត្រូវបាន​គេ​ប៉ាន់ស្មាន​ថា​ជា​វិធី​ដ៏​ត្រឹមត្រូវ​ដើម្បី​វត្តមាន​របស់​អ្នក​មាន​ក្នុង​ប្រវត្តិ​រូប ដូច្នេះ​ហើយ​ខ្ញុំ​សូម​លើកយក​រឿង ១០​យ៉ាង​ដែល​អ្នក​មិន​គួរ​អោយ​មាន​ក្នុង​ប្រវត្តិរូប​របស់​អ្នក​ឡើយ​។​

រឿង​ផ្ទាល់​ខ្លួន​
វា​មិន​មាន​អ្វី​សំខាន់​នោះ​ទេ​ក្នុង​ការបញ្ចូល​នូវ​គំនិត​នយោបាយ​, សាសនា ឬ​រូបថត​ក្នុង​ប្រវត្តិ​រូប​របស់​អ្នក​។​

កំហុស​
៥០​ភាគរយ​នៃ​ប្រវត្តិ​រូប​ដែល​មក​ដល់​ដៃ​អ្នក​មើល​ហើយ​ត្រូវតែ​មាន​ការពិនិត្យ​រក​មើល​អក្ខរាវិរុទ្ធ ឬ​បញ្ហា​វេ​យ្យក​រណ៍ ដូច្នេះ​អ្នក​គួរតែ​ច្បាស់​ខ្លួនឯង​អំពី​រឿង​ផ្សេងៗ​ទៀត​ដែល​អាច​កើតមាន​ជា​កំហុស​។​

បន្ថែម​ព័ត៌មាន​ដែល​មិន​ទាក់ទង​គ្នា​
ធម្មតា​និយោជក​ម្នាក់​ច្រើន​តែ​មើល​សិន​ថា​តើ​អ្នក​មាន​ភាព​ពេញចិត្ត​ចំពោះ​តួនាទី​ដែល​អ្នក​កំពុងតែ​ដាក់ពាក្យ​ធ្វើ​ឬ​អត់ ដូច្នេះ​រឿង​នោះ​គួរ​មាន​តែ​បទ​ពិសោធន៍​ការងារ​ដែល​ទាក់ទង និង​សេចក្តីលម្អិត​របស់​វា​ប៉ុណ្ណោះ​។​

ធ្វើខ្លួន​អវិជ្ជមាន​
ចូរ​ប្រាកដថា​អ្នក​អ្នក​មិន​មាន​ត្រូវមាន​មាត់​មិន​ល្អ​ចំពោះ​និយោជក​មុនៗ​ទេ ហើយ​ចូរ​ព្យាយាម​លុបបំបាត់​ភាសា​ដែល​អវិជ្ជមាន ឬ​ឆេវឆាវ​ចោល​អោយ​អស់​។​

ធ្វើ​អ្វី​ដោយ​ខ្លួនឯង​មុន​
ឯកសារយោង​នឹងត្រូវ​ស្នើរ​អោយមាន​ដកចេញ​ពី​ប្រវត្តិរូប​របស់​អ្នក​។ ចូរ​ដកចេញ​នូវ​ព័ត៌មាន​អំពី​ឯកសា​រយោង ហើយ​អ្នក​នឹងត្រូវ​បញ្ចូល​នូវ​ជំនាញ​ដែល​ទាក់ទង​អោយបាន​កាន់តែ​ច្រើន​វិញ​។​

កុហក​
និយោជក ៩៦​ភាគរយ​ប្រាប់អោយដឹង​ថា ពួកគេ​បាន​ពិនិត្យ​ទៅលើ​ប្រវត្តិរូប​ជាច្រើន​ណាស់ ដូច្នេះ​អ្នក​មិនគួរណា​និយាយ ឬ​សរសេរ​កុហក​ឡើយ​គ្រប់​ពេល​ដែល​និយកជក​ភាគច្រើន​ទំនងជា​នឹង​ចាប់​កំហុស​អ្នក​បាន​។​

បញ្ចូល​ព័ត៌មាន​ច្រើនពេក​
អ្នក​មិន​ត្រូវ​អោយមាន​ប្រវត្តិ​រូប​ដែល​ច្រើន​ជាង​ពីរ​ទំព័រ A4 ឡើយ​។​

ច្នៃប្រឌិត​ខ្លាំងពេក​
ចូរ​ធ្វើយ៉ាងណា​អោយ​ប្រវត្តិរូប​របស់​អ្នក​ក្លាយទៅជា​លិខិត​មួយ​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ស្តង់ដារ​។ មិន​ត្រូវ​បន្ថែម​ពណ៌​ភ្លឺ​ស្រស់ស្អាត ឬ​បន្ថែម​រូបភាព​អ្វី​ចូល​ទៀត​ទេ​។​

ប្រើ​គ្រាមភាសា​ច្រើនពេក​
និយោជក ៥៤​ភាគរយ​ហើយ​និយាយថា ពួកគេ​ច្រើន​តែ​មាន​ការក្តៅក្រហាយ​ជា​ទៀងទាត់​ដោយសារតែ​ការប្រើ​ពាក្យ​គ្រាមភាសា​ម្តង​ហើយ​ម្តងទៀត​ក្នុង​ប្រវត្តិរូប​របស់​អ្នក​សុំ​ធ្វើ​ការងារ​៕

ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យwww.health.com.kh​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី18  កុម្ភៈ ឆ្នាំ 2014

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play