សុខភាពបុរស

​រមួល​ពងស្វាស ជា​រឿង​ធ្ងន់ធ្ងរ​?

​ក្មេងប្រុស​ចាំបាច់​ត្រូវតែ​ដឹង​ថា ការឈឺ​នៅ​តំបន់​ប្រដាប់ភេទ គឺជា​រឿង​ធ្ងន់ធ្ងរ និង​មិន​គួរ​ព្រងើយកន្តើយ​នោះទេ​។ ការឈឺចាប់​ដែល​មិន​អ្នក​សូវ​ខ្វល់​ក្នុង​រយៈពេល​យូរ ឬ​សង្ឃឹមថានឹង​បាត់​ទៅ​វិញ​នោះ អាច​បណ្តាលអោយ​ខូចខាត​ធ្ងន់ធ្ងរ​ទៅ​នឹង​ពងស្វាស​។​


​ទោះបីជា​កូនប្រុស​របស់​អ្នក​ធ្លាប់​ឈឺ​ពងស្វាស ហើយ​អាច​បាត់​ទៅ​វិញ​ក៏ដោយ គេ​នៅតែ​ត្រូវ​ប្រាប់​អ្នក និង​គ្រូពេទ្យ ដើម្បី​ពិនិត្យមើល​អោយបាន​ច្បាស់​។
​ការ​រមួល​ដែល​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង អាច​ធ្វើអោយ​គេ​មាន​បញ្ហា​ការ​រមួល​ម្ខាង​ទៀត​នៅ​ថ្ងៃក្រោយ​។ គ្រូពេទ្យ​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​រមួល​ម្ខាង​ទៀត ដោយ​ធ្វើ​ការវះកាត់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពងស្វាស​ម្ខាង​ទៀត​។​


​ទោះបីជា​កូន​របស់​អ្នក​ធ្លាប់​មាន​ការ​រមួល​ពង​ស្វា​ស ហើយ​បណ្តាល​អោយ​បាត់បង់​ពងស្វាស​ម្ខាង​ក្តី វា​ជា​រឿង​សំខាន់​ដើម្បីអោយ​គេ​ដឹងថា គេ​នៅតែ​មាន​ជីវិត​ធម្មតា ដូច​អ្នក​គ្រប់គ្នា​។ ការបាត់បង់​ពងស្វាស​ម្ខាង នឹង​មិន​អាច​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ផ្លូវភេទ នៅ​ថ្ងៃក្រោយ​នោះទេ​៕

ត្រួតពិនិត្យដោយwww.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី01  កក្កដា ឆ្នាំ 2014

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play