សុខភាពបុរស

ប្រដាប់ភេទ មានក្លិនមិនល្អ គូរធ្វើដូចម្តេច?

​ក្លិន​លិង្គ​មិនល្អ គឺជា​បញ្ហា​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​។ បុរស​ភាគច្រើន មិន​ចូល​ចិត្ត​និយាយ​អំពី​បញ្ហា​នេះ​ជាមួយនឹង​គ្រូពេទ្យ​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ លិង្គ​ដែលមាន​ក្លិន​មិនល្អ​អាច​ជា​ភាពអាម៉ាស់​មួយ ហើយ​វា​ពិតជា​មិន​អាច​ដាស់​អា​រម្មរ​ណ៏​ដៃគូ​ផ្លូវភេទ​របស់​អ្នក​បាន​នោះឡើយ​។ ជា​សំណាងល្អ​ការ​កម្ចាត់​ក្លិន​លិង្គ​មិនល្អ​អាចធ្វើ​បាន​យ៉ាង​សាមញ្ញៗ​។

វិធី​ទាំងនោះ​មានដូចជា ៖
•​    ​អ្នក​ប្រហែលជា​ចង់​គិត​អំពី​ការ​កាត់​ស្បែក​គ្រប​ប្រដាប់​ភេទ​របស់​អ្នកចេញ​។ គេ​អាច​នឹង​យក​ស្បែក​ដែល​គ្រប​ក្បាល​លិង្គ​ចេញ ដែលជា​មូលហេតុ​ចម្បង​នៃ​ការ​មាន​ក្លិន​អាក្រក់​។​
•​    ​ប្រសិនបើ​កាត់​ស្បែក​គ្រប​ប្រដាប់ភេទ គឺជា​ជម្រើស​ចុង​ក្រោយ​សំរាប់​អ្នកនោះ សូម​ចងចាំ​ថា​អ្នក​ត្រូវ​លាង​ផ្នែក​ខាងក្នុង​ក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ​របស់​អ្នក​ទាំង​ស្រុង​ជាមួយនឹង​សាប៊ូ​រៀង​រាល់​ពេល​ដែល​អ្នក​ងូតទឹក​។ ទាញ​ស្បែក​គ្រប​ក្បាល​លិង្គ​របស់​អ្នក​ហើយ​ដុសលាង​ផ្នែក​ដែល​នៅ​ខាងក្រោម​នោះ​ថ្នមៗ​។ ចូល​កុំ​ភ្លេច​លាង​សំអាត​ពងស្វាស និង ក្រលៀន​អោយសោះ​។​
•​    ​អ្នក​ប្រហែលជា​ចង់​កាត់បន្ថយ ឬ​កោរ​រោម​លើ​ប្រដាប់​ភេទ​របស់​អ្នក​ផងដែរ​។ ប្រការ​នេះ​ពិតជា​នឹង​ជួយ​អ្នក​អោយ​មាន​ក្លិន​ល្អប្រសើរ​ជាង​មុន ប៉ុន្តែ សូម​កុំភ្លេចថា លិង្គ​ដែល​បាន​កោរ​រោម​អស់ គឺ​មើលទៅ​ដូច​ជា​ធំ​ជាង​លិង្គ​ដែល​មិន​បាន​កោរ​រោម​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  កក្កដា ឆ្នាំ 2014

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play