អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​កណ្តុរ​ខាំ​ទារក​អាយុ​៤​ខែ​ម្នាក់​ដល់​ស្លាប់​

​វា​ជា​រឿង​ដ៏​គួរ​អោយ​តក់ស្លុត និង​ខ្លោចចិត្ត​បំផុត​ដែល​ទារក​អាយុ​៤​ខែ​ម្នាក់​ស្លាប់​ដោយសារតែ​សត្វ​កណ្តុរ​ជា​ច្រើន​ក្បាល​បាន​ចូល​មក​ខាំ​នាង​នៅក្នុង​ផ្ទះ​។

​រឿង​ស្ទើរតែ​មិន​គួរអោយ​ជឿ​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស Mixico រដ្ឋ Alcoman​ក្នុង​ផ្ទះ​ចាស់​មួយ ខណៈពេល​ស្ត្រី​ជា​ម្តាយ​វ័យ​ជំទង់​ម្នាក់​បាន​ទុក​កូន​របស់​នាង​ចោល ហើយ​ទៅ​រាំ​លេង​នៅ​ខាងក្រៅ​ផ្ទះ​ជាមួយ​មិត្តភក្តិ​ខ្លួន​។ ពួក​វា​បាន​ខាំ​ទំពារ​មុខ និង​ម្រាមដៃ​ម្រាមជើង​របស់​ទារក​គួរអោយ​សង្វេគ​។​
​ម្តាយ​របស់​ទារក ដែល​មាន​អាយុ​១៨​ឆ្នាំ បាន​ត្រលប់​មកវិញ​នៅក្នុង​ពេល​ព្រឹក ហើយ​មាន​ការតក់ស្លុត​និង​ស្រែក​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង នៅពេល​ដែល​ដឹង​ថា​កូន​របស់​នាង​បាន​ស្លាប់បាត់​ទៅ​ហើយ​។ ភ្លាមៗ​នោះ ប៉ូលីស​ក៏​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​ជា​ម្តាយ ទៅ​សួរនាំ​និង​ដាក់ទោស​តាម​ផ្លូវច្បាប់ ចំពោះ​កំហុស​ដ៏​ធ្វេសប្រហែស​ធំ​មួយ​នេះ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត

Free Download

App Store Google play