អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

អស្ចារ្យ ទារក​ម្នាក់​កើតមក នៅតែ​អណ្តែត​ក្នុង​ស្រោម​ទឹក​ភ្លោះ​!

​លោក​វេជ្ជបណ្ឌិត Tsigiris ឯកទេស​ខាង​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី បានធ្វើការ​សម្រាល​ទារក​ឲ្យ ស្ត្រី​ម្នាក់​នៅក្នុង​ក្រុង Marousi ភាគ​ខាង​ឥសាន​នៃ​ទីក្រុង​អា​តែ​ន​ប្រទេស​ក្រិច​។ លោក​វេជ្ជបណ្ឌិត​បាន​ស​រ​សេរ​ជា​ភាសា​ក្រិច​ថា នេះ​គឺជា​ទារក​ដ៏​មាន​សុខភាព​ល្អ​ម្នាក់ ដែល​បាន​សម្រាល​ដោយ​ការវះកាត់ ប៉ុន្តែ​គេ​នៅតែ​អាច​ស្ថិត​ក្នុង​ថង់ទឹកភ្លោះ​ដែល​មាន​ជាប់​ជាមួយនឹង​សុក​នៅ​ខាងក្នុង​បាន​យ៉ាង​ល្អ ។​

​លោក​វេជ្ជបណ្ឌិត Tsigiris បាន​ពន្យល់​ថា​នេះ​គឺជា​ករណី​នៃ​ការ​សម្រាល ដែល​កម្រ​កើតមាន​បំផុត ពីព្រោះ​ថា​ទារក​ម្នាក់នេះ​នៅតែ​មាន​អារម្មណ៍ និង​ធ្វើ​ចលនា​ហាក់ដូចជា​គេ​កំពុងតែ​ស្ថិត​ក្នុង​ផ្ទៃពោះ​ម្តាយ​នៅ​ឡើយ ដោយ​មិនដឹងថា​ខ្លួនឯង​បាន​កើត​ចេញ​មក​ក្រៅ​ទេ ។​

​អ្នកវិទ្យាសាស្ត្រ​បាន​ពន្យល់ថា អំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ ទារក​ដែល​មិន​ទាន់​កើត​ត្រូវ​អណ្តែត​នៅក្នុង​ស្រោម​ទឹក​ភ្លោះ ឬ​អាច​ថា​គេ​ហែល​នៅក្នុង​ទឹក​ភ្លោះ ដែល​ការពារ និង​ចិញ្ចឹម​ទារក​ក្នុង​អំឡុងពេល​នៃ​ការវិវត្ត​នៅក្នុង​ផ្ទៃ​របស់​ម្តាយ​។​

​ជាទូទៅ ស្រោម​ទឹកភ្លោះ​នេះ​នឹង​ចាប់ផ្តើម​បែក នៅពេល​ដែល​ស្ត្រី​ចាប់ផ្តើម​ឈឺពោះ​សម្រាល ដែល​គេ​ហៅ​ថា​ការ​បែក​ទឹកភ្លោះ ហើយ​ទឹកភ្លោះ​នឹង​ចាប់ផ្តើម​ហូរ​ចេញពី​ផ្លូវ​សម្រាល ដែល​នេះ​ជា​សញ្ញា​បញ្ជាក់ថា ទារក​នឹងត្រូវ​សម្រាល​ចេញមក​ក្នុង​ពេល​ឆាប់ៗ​នេះហើយ ។​

​នៅក្នុង​ករណី​ដ៏​កម្រ​បំផុត ដូចជា​ករណី​នេះ ស្រោម​ទឹកភ្លោះ​នឹង​មិន​បែក​ដោយ​ខ្លួន​វា​នោះទេ​។ លោក​វេជ្ជបណ្ឌិត Tsigiris បាន​ពន្យល់​បន្ថែម​ទៀត​ថា ការ​សម្រាល​ទារក​មក​បែប​នេះ​គឺ​អាច​កើតមាន ប៉ុន្តែ​នៅតែ​ជា​ករណី​កម្រ​បំផុត ចំពោះ​ការ​សម្រាល​មុន​កំណត់​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

Free Download

App Store Google play