អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ
មិនគួរអោយជឿ បុរសម្នាក់មិនធ្លាប់ទៅបន្ទប់ទឹកសោះរយៈពេល២ឆ្នាំ
.jpg)
រឿងពិតមួយស្ទើរតែមិនគួរអោយជឿនៃជំងឺដ៏គួរអោយឈឺចាប់មួយ បានកើតឡើងចំពោះ លោក Ste Walker ដែលមានអាយុត្រឹមតែ២៤ឆ្នាំប៉ុណ្ណោះ។ ជំងឺនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១២ គឺនៅពេលដែលលោកត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺ Crohn ហើយវាបានផ្លាស់ប្តូរជីវភាពរស់នៅធម្មតារបស់លោក អោយក្លាយជាអ្នកជំងឺរុំាំរ៉ៃម្នាក់ បើទោះជាពេលខ្លះ គាត់មើលទៅហាក់មានសុខភាពល្អក៏ដោយ។លោកតែងមានការលំបាកជារៀងរាល់ថ្ងៃ ហើយរឿងរបស់គាត់នេះ នឹងផ្លាស់ប្តូរគំនិតរបស់អ្នកក្នុងការវាយតម្លៃមនុស្សជុំវិញខ្លួន។
ក្នុងការប្រយុទ្ធតស៊ូជាមួយនឹងជំងឺនេះ Ste បានធ្វើការវះកាត់លើសពី៨០ដង ក្នុងរយៈពេល ២ឆ្នាំកន្លងមក ដោយពោះវៀនដែលមានការលាកនេះត្រូវបាត់កាត់ចេញម្តង ជាកង់ៗ ។ជាលទ្ធផលនៃអសម្ថភាពរបស់គាត់នេះ ste ត្រូវបានតម្រូវអោយកាន់ប័ណ្ណបញ្ជាក់ពិការភាព ។
រឿងដែលគួរអោយអាណិតចំពោះគាត់នោះគឺ ការឈឺចាប់នេះមិនត្រឹមតែមានចំពោះរាងកាយរបស់គាត់នោះទេ តែថែមទាំងប៉ះពាល់ទៅលើកត្តាផ្នែកចិត្តសាស្ត្រសង្គមរបស់គាត់ទៀតផង។ មនុស្សជាច្រើន បានវាយតម្លៃត្រឹមតែសម្បកខាងក្រៅរបស់គាត់ ដែលមើលទៅហាក់ដូចជាមនុស្សធម្មតាម្នាក់ ហើយបន្តនិយាយថា គាត់មិនសាកសមនឹងប្រើប័ណ្ណបញ្ជាក់ពីអសមត្ថភាពនេះទេ។ ste ត្រូវប្រឈមនឹងពាក្យរិះគន់ពីមនុស្សជុំវិញខ្លួន ដែលមិនបានដឹងរឿងពិតរបស់លោក។
ហើយនាពេលថ្មីៗនេះ លោកបានសម្រេចចិត្តផុសពីរូបរបស់គាត់ក្នុងស្ថានភាព២ផ្សេងគ្នា ដែលមួយចំហៀងបង្ហាញពីជីវិតខាងក្រៅដែលមនុស្សទូទៅមើលឃើញ និងមួយចំហៀងទៀត គឺស្ថានភាពជំងឺដ៏លំបាករបស់គាត់។ ការផុសបញ្ជាក់ពីអារម្មណ៍ពិតរបស់គាត់ ក្នុងន័យរៀបរាប់ដ៏វែងមួយ បានបរិយាយពីអារម្មណ៍នៃការប្រយុទ្ធរបស់គាត់ចំពោះជំងឺមួយនេះ ហើយវាក៏ជាមេរៀនមួយសម្រាប់មនុស្សទូទៅ អោយបានយល់ពីអត្ថន័យជីវិត និងថែរក្សារបស់ដែលខ្លួនមានអោយបានល្អ ជាជាងពេលបាត់បង់ហើយទើបចេះស្តាយក្រោយ ៕
ប្រែសម្រួល៖ ម៉ុត ម៉ារ៉ាណែត
ព័ត៌មានផ្សេងៗទៀត
-
ហាងកាហ្វេមហន្តរាយ
-
សម្បុកសត្វឱម៉ាល់រាងដូចជាមុខមនុស្ស
-
លេងលះគ្នាដោយសារតែប្តីចូលចិត្តលាងសម្អាតច្រើនពេក
-
រង្វង់មូលៗពណ៌ខ្មៅទំនងជាថាសហោះភពផ្សេងត្រូវគេថតបាន
-
ទន្សាយធំជាងគេបំផុតក្នុងលោក
-
អ្នកសន្សំដបទឹកម្ទេសច្រើនជាងគេបំផុតនៅលើពិភពលោក
-
បុរសជនជាតិអូស្ត្រាលីម្នាក់សម្រេចរៀបការជាមួយឆ្កែរបស់គាត់
-
ផ្សារលើទឹករបស់ឥណ្ឌូនេហ្សីពិតជាឡូយ
-
តើអ្នកធ្លាប់លឺជំងឺខ្លាចខ្ទឹមសដែរទេ?
-
អាងហែលទឹកពិសេសនៅក្នុងទន្លេប្រទេសអាឡឺម៉ង់
-
ប្រើដំរីឃោសនាខោខូវប៊ូយ
-
ជាប់គ្រាប់កាំភ្លើងក្នុងក្បាលរយៈពេល៥ឆ្នាំដោយមិនដឹងខ្លួន
-
កៅអីមហាចម្លែក
-
ចង្កោមរោគសញ្ញាជីវិតដែលពោរពេញដោយការរវល់
-
ផ្ទះដែលមានរាងស្លីមបំផុតលើលោក
-
ហាងលក់ស្បែកសត្វក្នុងទីក្រុងប៉ារីស
-
ភីហ្សាថ្លៃជាងគេបំផុត
-
ស្ត្រីដែលធាត់ជាងគេបំផុតនៅលើពិភពលោក