អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​សុខចិត្ត​កាត់​ជើង​ខ្លួនឯង​ចោល​ដើម្បី​មាន​ជីវិត​រស់​

​កម្មករសំណង់​អាយុ ១៨​ឆ្នាំ​ម្នាក់​បាន​ជាប់​នៅក្នុង​អាគារ​មួយ​ខ្នង​ដែល​បាន​បាក់​កាល​ពី​រំ​ជួយ​ផែនដី​មួយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​រូបគេ​បាន​រួច​ជីវិត​វិញ​ក្រោយ​ពី​សម្រេចចិត្ត​កាត់​ជើង​ខ្លួនឯង​មួយ​ចោល​។ បុរស​ម្នាក់​នេះ​មានឈ្មោះ​ថា រ៉ា​ម​ឡាន (Ramlan) មកពី​តំបន់ Padang​។ រូបគេ​ជា​កម្មករ​ធ្វើការ​នៅ​ជាន់​ពី ៧​នៃ​សំណង់​អាគា​មួយ​។ ជើង​របស់​យុវវ័យ​ម្នាក់នេះ​ត្រូវបាន​គៀប​ជាប់​នៅក្រោម​កំទិច​អាគារ​ដែល​បាន​បាក់​សង្កត់ពីលើ ហើយ​រូបគេ​ក៏​នៅ​ជាប់​តែម្នាក់ឯង​ទៀត​។ ពេល​នោះ​រូបគេ​បាន​ប្រទះ​ឃើញ​ចបកាប់​មួយ ហើយក៏​ចាប់ផ្តើម​ធ្វើការ​កាត់​ជើង​របស់​ខ្លួន​ទៅ ប៉ុន្តែ​ផ្លែចប​នោះ​វា​រឹល​ពេក មិន​អាច​ធ្វើការ​កាត់​ឆ្អឹង​ដាច់​ឡើយ​។ សំណាង​ដែរ បុរស រ៉ា​ម​ឡាន​អាច​ទូរស័ព្ទ​ទៅ​មិត្ត​របស់​ខ្លួន​ឈ្មោះ​ថា អ៊ី​ម៉ែន (Eman) ដើម្បី​អាច​ជួយ​រូប​គេ​ចេញពី​អាគារ​នោះ ព្រមទាំង​សម្រេច​ដល់​ការវះកាត់​ជើងបាន​ទៀតផង​៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play